• Home
  • ព័ត៌មាន
  • អម្រឹត បន្តគាំទ្រចូលរួមកម្មវិធីផ្សព្វផ្សាយស្តីពី ប្រាក់រៀល ប្រព័ន្ធបាគង និង KHQR ក្នុងឱកាសអបអរសាទរទិវាប្រាក់រៀលជាតិនាខេត្តកំពង់ឆ្នាំង

អម្រឹត បន្តគាំទ្រចូលរួមកម្មវិធីផ្សព្វផ្សាយស្តីពី ប្រាក់រៀល ប្រព័ន្ធបាគង និង KHQR ក្នុងឱកាសអបអរសាទរទិវាប្រាក់រៀលជាតិនាខេត្តកំពង់ឆ្នាំង

Nov 24, 2025

កំពង់ឆ្នាំង, ថ្ងៃទី ២៤​ ខែវិច្ឆិកា ឆ្នាំ២០២៥ - ក្នុងឱកាសអបអរសាទរ ខួបលើកទី៤៥ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ និង ទិវាប្រាក់រៀល នាថ្ងៃទី ២៤ វិច្ឆិកា ២០២៥ នៅខេត្តកំពង់ឆ្នាំង អម្រឹតបានចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយស្តីពី ការប្រើប្រាស់ប្រាក់រៀល ប្រព័ន្ធបាគង និងប្រព័ន្ធ KHQR ដែលរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងផ្នែកហិរញ្ញវត្ថុ និងការប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថលក្នុងសង្គម។

អម្រឹត មានសេចក្តីសោមនស្សរីករាយ និងមានមោទនភាពក្នុងការបន្តចូលរួមគាំទ្រ និងផ្សព្វផ្សាយការប្រើប្រាស់ ប្រាក់រៀល ជារូបិយប័ណ្ណជាតិ ព្រមទាំងលើកកម្ពស់ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងប្រព័ន្ធបាគង ឱ្យកាន់តែទូលំទូលាយក្នុងស្រទាប់សាធារណៈជន ជាពិសេសក្នុងចំណោមយុវជន។

ការចូលរួមក្នុងកម្មវិធីនេះ ស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តរបស់អម្រឹត ក្នុងការគាំទ្រធនាគារជាតិនៃកម្ពុជា ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល និងការអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុឌីជីថល ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងចីរភាព។

អំពី អម្រឹត

បច្ចុប្បន្ន អម្រឹតមានមោទកភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១០ នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម ។ អម្រឹត បាននិងកំពុងបម្រើអតិថិជនជាង ៦00,000 នាក់ ដែលជា កសិករមានចំណូលទាប សហគ្រាសធុនតូច តូចបំផុត និងមធ្យម ។ អម្រឹតមានសាខាចំនួន១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ។

អម្រឹត គឺជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ Bank SinoPac (ធនាគារ សាយណូផេក) គឺជាភាគទុនិកធំនៅក្នុងអម្រឹត រួមជាមួយនឹងភាគទុនិកចំនួន០២ផ្សេងទៀតដែលជា ស្ថាប័នអន្តរជាតិ មានកិត្តិនាម និងត្រូវបានទទួលស្គាល់ថាជាស្ថាប័នដែលមានភាពច្នៃប្រឌិត និងទំនួលខុសត្រូវខ្ពស់ផ្នែកសង្គម ។ ក្នុងដំណើរវិវត្តន៍ និងការរីកចម្រើនរបស់ខ្លួន អម្រឹត បន្តបំពេញបេសកកម្មក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលស្របតាមតម្រូវការចាំបាច់របស់អតិថិជន៕

 

Share To:

Recent News

ព័ត៌មានតាមឆ្នាំ