• Home
  • ព័ត៌មាន
  • អម្រឹត ចូលរួមគាំទ្រ «ទិវាប្រាក់រៀល» លើកទី ៤៥ នៅខេត្តពោធិ៍សាត់

អម្រឹត ចូលរួមគាំទ្រ «ទិវាប្រាក់រៀល» លើកទី ៤៥ នៅខេត្តពោធិ៍សាត់

Nov 20, 2025

ពោធិ៍សាត់, ថ្ងៃទី ២០​ ខែវិច្ឆិកា ឆ្នាំ២០២៥ - អម្រឹតមានសេចក្តីសោមនស្សរីករាយ ក្នុងការចូលរួមអបអរសាទរ ទិវាប្រាក់រៀល លើកទី ៤៥ ដែលបានប្រារព្ធឡើងនៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងខេត្តពោធិ៍សាត់ ដោយមានការចូលរួមយ៉ាងអធិកអធមពីសាធារណៈជន និងយុវជនជាច្រើនកុះករបន្តចូលរួមលើកកម្ពស់ប្រាក់រៀលជាតិ។

ក្នុងឱកាសដ៏មានន័យនេះ អម្រឹត ពិតជារំភើប ដែលបានទទួលការចាប់អារម្មណ៍យ៉ាងកក់ក្តៅពីអ្នកចូលរួម ដែលបានមកស្វែងយល់អំពី៖

  • ការប្រើប្រាស់ ប្រាក់រៀល
  • ចំណេះដឹងផ្នែក ហិរញ្ញវត្ថុ
  • និងប្រព័ន្ធទូទាត់ឌីជីថល បាគង (Bakong)

អម្រឹត បន្តបង្ហាញការប្តេជ្ញាចិត្តក្នុងការគាំទ្រ និងផ្សព្វផ្សាយការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយ ក្នុងស្រទាប់សាធារណៈជន ជាពិសេសក្នុងចំណោមយុវជន ដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមក្នុងប្រព័ន្ធហិរញ្ញវត្ថុជាតិ។

ជួបគ្នាជាថ្មីនៅខេត្តកំពង់ឆ្នាំង

អម្រឹត នឹងបន្តចូលរួមអបអរសាទរ ទិវាប្រាក់រៀល ២០២៥ នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងខេត្តកំពង់ឆ្នាំង។
សូមអញ្ជើញមកទស្សនា ស្តង់អម្រឹត និងចុះឈ្មោះប្រើប្រាស់ Amret Mobile ដើម្បីទទួលបាន ,០០០ រៀល និងវត្ថុអនុស្សាវរីយ៍ស្រស់ស្អាតជាច្រើន។

អម្រឹត សូមអរគុណចំពោះការគាំទ្រ និងការចូលរួមពីសាធារណៈជនទាំងអស់ ក្នុងការលើកកម្ពស់ប្រាក់រៀល និងប្រព័ន្ធហិរញ្ញវត្ថុជាតិឱ្យកាន់តែរីកចម្រើន។

អំពី អម្រឹត

បច្ចុប្បន្ន អម្រឹតមានមោទកភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១០ នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម ។ អម្រឹត បាននិងកំពុងបម្រើអតិថិជនជាង ៦00,000 នាក់ ដែលជា កសិករមានចំណូលទាប សហគ្រាសធុនតូច តូចបំផុត និងមធ្យម ។ អម្រឹតមានសាខាចំនួន១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ។

អម្រឹត គឺជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ Bank SinoPac (ធនាគារ សាយណូផេក) គឺជាភាគទុនិកធំនៅក្នុងអម្រឹត រួមជាមួយនឹងភាគទុនិកចំនួន០២ផ្សេងទៀតដែលជា ស្ថាប័នអន្តរជាតិ មានកិត្តិនាម និងត្រូវបានទទួលស្គាល់ថាជាស្ថាប័នដែលមានភាពច្នៃប្រឌិត និងទំនួលខុសត្រូវខ្ពស់ផ្នែកសង្គម ។ ក្នុងដំណើរវិវត្តន៍ និងការរីកចម្រើនរបស់ខ្លួន អម្រឹត បន្តបំពេញបេសកកម្មក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលស្របតាមតម្រូវការចាំបាច់របស់អតិថិជន៕

 

Share To:

Recent News

ព័ត៌មានតាមឆ្នាំ