• Home
  • ព័ត៌មាន
  • អម្រឹត ទទួលបានការទទួលស្គាល់ជាស្ថាប័នហិរញ្ញវត្ថុមាន “កន្លែងការងារដ៏ល្អបំផុត” Great Place To Work (GPTW) ក្នុងឆ្នាំ ២០២៥-២០២៦

អម្រឹត ទទួលបានការទទួលស្គាល់ជាស្ថាប័នហិរញ្ញវត្ថុមាន “កន្លែងការងារដ៏ល្អបំផុត” Great Place To Work (GPTW) ក្នុងឆ្នាំ ២០២៥-២០២៦

Sep 12, 2025

ភ្នំពេញ ថ្ងៃទី ១២ កញ្ញា ២០២៥– អម្រឹត ពិតជាមានមោទនភាពយ៉ាងក្រៃលែងដែលបានទទួលស្គាល់ថា ជាស្ថាប័នហិរញ្ញវត្ថុមួយដែលផ្តល់ “កន្លែងការងារដ៏ល្អបំផុត” សម្រាប់បុគ្គលិកក្នុងការបម្រើការងារជាមួយអម្រឹត ក្នុងឆ្នាំ ២០២៥-២០២៦។ កិត្តិយសដ៏សម្បើមនេះ ត្រូវបានវាយតម្លៃ និងផ្តល់សក្ខីប័ត្រដោយក្រុមហ៊ុនវាយតម្លៃអន្តរជាតិ Great Place To Work (GPTW)។

ក្នុងរយៈពេលប្រាំមួយ (​ ៦ឆ្នាំ ) ចុងក្រោយនេះ អម្រឹត ទទួលបានពានរង្វាន់កិត្តិនាមនិយោជកជាច្រើន តាំងពីឆ្នាំ ២០១៩ មក។ កិត្តិនាមទាំងនោះរួមមាន៖ «ពានរង្វាន់និយោជកល្អបំផុត ពី ស្ថាប័ន HR World Congress» «ពានរង្វាន់ក្រុមហ៊ុនល្អបំផុតនៅអាស៊ី ពីក្រុហ៊ុន HR Asia» ការទទួលស្គាល់ថាអម្រឹត «ជាកន្លែងបានផ្ដល់ការអភិវឌ្ឍ និងបទពិសោធន៍ល្អចំពោះបុគ្គលិកពី Employer Branding Organization» ថ្មីៗនេះសម្រាប់ឆ្នាំ២០២៥ អម្រឹត ទើបទទួលនូវការបញ្ជាក់ជាសកលថាជាកន្លែងការងារដ៏ល្អបំផុតពីស្ថាប័ន Great Place To Work ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។

ការទទួលស្គាល់នេះ គឺជាសក្ខីភាពបង្ហាញឲ្យឃើញថា អម្រឹត គឺជាស្ថាប័នឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលផ្តោតលើការយកចិត្តទុកដាក់ និងការគាំទ្រដល់បុគ្គលិក ដោយបង្កើតបរិយាកាសការងារដែលមានគុណភាព។ អម្រឹតក៏បានផ្តល់ឱកាសឲ្យបុគ្គលិកទទួលបានការសិក្សារៀនសូត្រ និងការអភិវឌ្ឍអាជីព ដើម្បីការរីកចម្រើន​ ទាំងអស់គ្នា Together a better life​ ។

 

ក្នុងឱកាសនេះផងដែរ អម្រឹត ប្តេជ្ញាចិត្តថានឹងបន្តរក្សា និងលើកកម្ពស់គុណភាពការងារ ដោយបង្កើតបរិយាកាសការងារដែលសម្បូរបែបប្រកបទៅដោយ នវានុវត្តន៍ សហប្រតិបត្តិការ និងទំនាក់ទំនងល្អ។ អម្រឹតនឹងបន្តជំរុញឲ្យមានការរីកចម្រើន និងថែរក្សាកិត្តិនាមល្អមួយនេះបន្តរហូតសម្រាប់អនាគត ។

អំពីអម្រឹត

បច្ចុប្បន្ន អម្រឹត​មាន​មោទនភាព​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឈានមុខ​គេ​មួយ​ក្នុង​ចំណោម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចំនួន​0 នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ផ្តល់​ផល​វិជ្ជមាន​ដល់​សង្គម ។ អម្រឹត បាន​និង​កំពុង​បម្រើ​អតិថិជន​ជាង​00,000 នាក់ ដែល​ជា កសិករ​មាន​ចំណូល​ទាប​សហគ្រាស​ធុន​តូច តូច​បំផុត និង​មធ្យម ។ អម្រឹត​មាន​សាខា​ចំនួន​១៥០ ក្នុង​២៤ រាជធានី​-​ខេត្ត​ទូ​ទាំង​ប្រទេស និង​មាន​បុគ្គលិក​ជាង ៤.៧០០​នាក់ កំពុង​បម្រើ​ការងារ​។

អម្រឹត​គឺជា​ក្រុមហ៊ុន​បុត្រ សម្ព័ន្ធ​របស់ Bank SinoPac (​ធនាគារ សាយ​ណូ​ផេ​ក​) គឺជា​ភាគ​ទុ​និក​ធំ​នៅ​ក្នុង​អម្រឹត រួម​ជាមួយនឹង​ភាគ​ទុ​និក​ចំនួន​០២​ផ្សេង​ទៀត​ ដែល​ជា​ស្ថាប័ន​អន្តរជាតិ​មាន​កិត្តិនាម និង​ត្រូវ​បាន​ទទួលស្គាល់​ថា​ ជា​ស្ថាប័ន​ដែល​មាន​ភាព​ច្នៃប្រឌិត និង​ទំនួល​ខុស​ត្រូវ​ខ្ពស់​ផ្នែក​សង្គម ។ ក្នុង​ដំណើរ​វិវត្តន៍ និង​ការ​រីក​ចម្រើន​របស់​ខ្លួន​អម្រឹត​បន្ត​បំពេញបេសកកម្ម​ក្នុង​ការ​ផ្តល់​សេវា​ហិ​រញ្ញវត្ថុ​ដែល​ស្រប​តាម​តម្រូវការ​ចាំបាច់​របស់​អតិថិជន ​។ 

 

Share To:

Recent News

ព័ត៌មានតាមឆ្នាំ