• Home
  • ព័ត៌មាន
  • អម្រឹតបន្តចែករំលែក គាំទ្រអាជីវករចល័តក្នុងទីក្រុងភ្នំពេញ

អម្រឹតបន្តចែករំលែក គាំទ្រអាជីវករចល័តក្នុងទីក្រុងភ្នំពេញ

Jul 12, 2025

ភ្នំពេញ - ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៥ ក្នុងបំណងចូលរួមលើកទឹកចិត្ត និងគាំទ្រអ្នកប្រកបអាជីវកម្មដែលប្រតិបត្តិការលក់ដូរតាមដងផ្លូវ ឬ ចល័តក្នុងរាជធានីភ្នំពេញ អម្រឹត តែងតែមានមោទនភាពក្នុងការចូលរួមចែករំលែក និងបន្សល់ស្នាមញញឹមជាមួយអ៊ុំ ពូ មីង បងប្រុសបងស្រី ដែលជាអាជីវករខិតខំប្រឹងប្រែងក្នុងការរកប្រាក់ចំណួលដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ។

ថ្មីៗនេះ អម្រឹតបានបន្តចុះជួបផ្តល់ឆ័ត្រធំចំនួនមួយ ជូនដល់អាជីវករ ដើម្បីប្រើប្រាស់ជាម្លប់ការពារពីកម្តៅថ្ងៃ និងជារបាំងទឹកភ្លៀងនារដូវវស្សា។ ឆ័ត្រទាំងនេះមិនត្រឹមតែជួយធ្វើឲ្យពួកគាត់អាចប្រកបអាជីវកម្មបានយ៉ាងរលូននោះទេ ប៉ុន្តែថែមទាំងជួយរក្សាសុខភាព និងសុវត្ថិភាពសម្រាប់ក្រុមគ្រួសារ បន្តទៅដល់កូនៗតូចៗដែលធ្វើដំណើរជាមួយផងដែរ។

“ការចូលរួមជាមួយសហគមន៍ គឺជាភាពសប្បាយរីករាយ និងជាការបង្ហាញពីតម្លៃសង្គមរបស់អម្រឹត។ យើងខ្ញុំសូមជូនពរអ៊ុំ ពូ មីង និងបងប្រុសបងស្រីទាំងអស់ឲ្យមានសុខភាពល្អ ប្រកបរបរបានយ៉ាងរលូន និងទទួលបានភាពរីករាយក្នុងជីវិត” – តំណាងអម្រឹតបានបញ្ជាក់។

អម្រឹតនឹងបន្ត រួមចំណែកជាមួយសហគមន៍ និងជឿជាក់ថា ការគាំទ្រតិចតួចក្នុងពេលដ៏ត្រឹមត្រូវ អាចផ្លាស់ប្តូរបានជាកាដូពិសេសសម្រាប់ការរស់នៅ ឬប្រកបមុខរបរកាន់តែងាយស្រួលជាងមុន។

អំពីអម្រឹត

 បច្ចុប្បន្ន អម្រឹត​មាន​មោទនភាព​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឈានមុខ​គេ​មួយ​ក្នុង​ចំណោម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចំនួន​១0 នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ផ្តល់​ផល​វិជ្ជមាន​ដល់​សង្គម ។ អម្រឹត បាន​និង​កំពុង​បម្រើ​អតិថិជន​ជាង​៦00,000 នាក់ ដែល​ជា កសិករ​មាន​ចំណូល​ទាប​សហគ្រាស​ធុន​តូច តូច​បំផុត និង​មធ្យម ។ អម្រឹត​មាន​សាខា​ចំនួន​១៥០ ក្នុង​២៤ រាជធានី​-​ខេត្ត​ទូ​ទាំង​ប្រទេស និង​មាន​បុគ្គលិក​ជាង ៤.៧០០​នាក់ កំពុង​បម្រើ​ការងារ​។

អម្រឹត​គឺជា​ក្រុមហ៊ុន​បុត្រ សម្ព័ន្ធ​របស់ Bank SinoPac (​ធនាគារ សាយ​ណូ​ផេ​ក​) គឺជា​ភាគ​ទុ​និក​ធំ​នៅ​ក្នុង​អម្រឹត រួម​ជាមួយនឹង​ភាគ​ទុ​និក​ចំនួន​០២​ផ្សេង​ទៀត​ ដែល​ជា​ស្ថាប័ន​អន្តរជាតិ​មាន​កិត្តិនាម និង​ត្រូវ​បាន​ទទួលស្គាល់​ថា​ ជា​ស្ថាប័ន​ដែល​មាន​ភាព​ច្នៃប្រឌិត និង​ទំនួល​ខុស​ត្រូវ​ខ្ពស់​ផ្នែក​សង្គម ។ ក្នុង​ដំណើរ​វិវត្តន៍ និង​ការ​រីក​ចម្រើន​របស់​ខ្លួន​អម្រឹត​បន្ត​បំពេញបេសកកម្ម​ក្នុង​ការ​ផ្តល់​សេវា​ហិ​រញ្ញវត្ថុ​ដែល​ស្រប​តាម​តម្រូវការ​ចាំបាច់​របស់​អតិថិជន ​។

 

Share To:

Recent News

ព័ត៌មានតាមឆ្នាំ