• Home
  • ព័ត៌មាន
  • អម្រឹត រៀបចំសកម្មភាពពិនិត្យ និងពិគ្រោះជំងឺមហារីកសុដន់ដោយឥតគិតថ្លៃ សម្រាប់អតិថិជន សាធារណជន និងបុគ្គលិក នៅទីស្នាក់ការកណ្តាល សាខាទួលគោក។

អម្រឹត រៀបចំសកម្មភាពពិនិត្យ និងពិគ្រោះជំងឺមហារីកសុដន់ដោយឥតគិតថ្លៃ សម្រាប់អតិថិជន សាធារណជន និងបុគ្គលិក នៅទីស្នាក់ការកណ្តាល សាខាទួលគោក។

Oct 10, 2025

ភ្នំពេញ, ថ្ងៃទី ១០​ តុលា ២០២៥ — អម្រឹតដើម្បីបន្តលើកកម្ពស់ការយល់ដឹង និងការការពារពីជំងឺមហារីកសុដន់ មីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំសកម្មភាព ពិនិត្យ និងពិគ្រោះជំងឺមហារីកសុដន់ដោយឥតគិតថ្លៃ សម្រាប់អតិថិជន សាធារណជន និងបុគ្គលិក នៅទីស្នាក់ការកណ្តាល សាខាទួលគោក។

 

សកម្មភាពនេះគឺជាផ្នែកមួយនៃការចូលរួមរបស់អម្រឹតក្នុងព្រឹត្តិការណ៍ AIA Pink Run 2025 ដែលមានគោលបំណងចម្បងក្នុងការផ្សព្វផ្សាយការយល់ដឹងអំពីជំងឺមហារីកសុដន់ និងលើកទឹកចិត្តឲ្យស្ត្រីយល់ពីសារៈសំខាន់នៃការត្រួតពិនិត្យសុខភាពជាប្រចាំ។

 

អម្រឹត មានកិត្តិយសក្នុងការចូលរួមជាផ្នែកមួយនៃការផ្លាស់ប្តូរដើម្បីថែរក្សារសុខភាព និងសុវត្ថិភាពស្ត្រីគ្រប់រូប។ អម្រឹតជឿជាក់ថា ការយល់ដឹង និងការត្រួតពិនិត្យឆាប់រហ័សអាចជួយការពារជីវិតមនុស្សគ្រប់រូបបាន ជាពិសេសសម្រាប់ស្ត្រី។

អម្រឹត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្នកចូលរួម អ្នករៀបចំ និងដៃគូទាំងអស់ ដែលបានរួមគ្នាផ្ដល់កម្លាំង និងសកម្មភាពចូលរួមដ៏មមាញឹក ដើម្បីធ្វើឲ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យ ប្រកបដោយភាពសប្បាយរីករាយ។ យើងជឿជាក់ថា ការរួមចំណែកតូចៗរបស់អ្នកចូលរួមទាំងអស់គ្នា អាចបង្កើតការផ្លាស់ប្តូរដ៏ធំមួយបាន។

🤝 រួមគ្នាបន្តផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់។

អំពី អម្រឹត

បច្ចុប្បន្ន អម្រឹតមានមោទកភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១0 នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម ។ អម្រឹត បាននិងកំពុងបម្រើអតិថិជនជាង ៦00,000 នាក់ ដែលជា កសិករមានចំណូលទាប សហគ្រាសធុនតូច តូចបំផុត និងមធ្យម ។ អម្រឹតមានសាខាចំនួន១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ។

 

អម្រឹត គឺជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ Bank SinoPac (ធនាគារ សាយណូផេក) គឺជាភាគទុនិកធំនៅក្នុងអម្រឹត រួមជាមួយនឹងភាគទុនិកចំនួន០២ផ្សេងទៀតដែលជា ស្ថាប័នអន្តរជាតិ មានកិត្តិនាម និងត្រូវបានទទួលស្គាល់ថាជាស្ថាប័នដែលមានភាពច្នៃប្រឌិត និងទំនួលខុសត្រូវខ្ពស់ផ្នែកសង្គម ។ ក្នុងដំណើរវិវត្តន៍ និងការរីកចម្រើនរបស់ខ្លួន អម្រឹត បន្តបំពេញបេសកកម្មក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលស្របតាមតម្រូវការចាំបាច់របស់អតិថិជន៕

 

Share To:

Recent News

ព័ត៌មានតាមឆ្នាំ