អម្រឹតអបអរខួប ៣៥ឆ្នាំ នៃទំនុកចិត្ត ផ្តល់ជូនឱកាសឈ្នះរង្វាន់សរុប ១៤០រង្វាន់ ជូនដល់អតិថិជន
Aug 20, 2026
ខេត្តកំពត៖ ថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២៥ អម្រឹតចូលរួមជាមួយធនាគារជាតិនៃកម្ពុជា បានចូលរួមរៀបចំ និងប្រារព្ធកម្មវិធី «ទិវាសន្សំអាស៊ាន» (ASEAN Savings Day) នៅទីរួមខេត្តកំពត ក្រោមប្រធានបទ «សន្សំប្រាក់ដោយភាពឆ្លាតវៃ សន្សំប្រាក់ដោយក្តីស្រលាញ់» ដោយមានការចូលរួមពីស្ថាប័នហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងសាធារណជនយ៉ាងច្រើនកុះករ។
ទិវាសន្សំអាស៊ាន គឺជាកម្មវិធីប្រចាំឆ្នាំ ដែលប្រារព្ធឡើងជារៀងរាល់ថ្ងៃទី៣១ ខែតុលា ដោយបណ្តាប្រទេសសមាជិកអាស៊ាន រួមទាំងព្រះរាជាណាចក្រកម្ពុជា បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់វប្បធម៌នៃការសន្សំប្រាក់ ផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុ និងជំរុញការគ្រប់គ្រងហិរញ្ញវត្ថុឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការចូលរួមពីធនាគារជាតិ ធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរួមទាំងអម្រឹតផងដែរ។

ការរៀបចំកម្មវិធី «ទិវាសន្សំអាស៊ាន» នេះ សម្របសម្រួលដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងរួមចំណែកក្នុងការកសាងស្ថិរភាពហិរញ្ញវត្ថុប្រកបដោយចីរភាពសម្រាប់សង្គមជាតិ។
ក្នុងនាមជាអ្នកឧបត្ថម្ភកម្មវិធី យើងខ្ញុំ មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមចូលរួមចំណែក ផ្សព្វផ្សាយ និងលើកកម្ពស់អំពីសារៈសំខាន់នៃការសន្សំប្រាក់ និងចំណេះដឹងផ្នែកហរិញ្ញវត្ថុ។


អំពី អម្រឹត
បច្ចុប្បន្ន អម្រឹតមានមោទកភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១០ នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម ។ អម្រឹត បាននិងកំពុងបម្រើអតិថិជនជាង ៦00,000 នាក់ ដែលជា កសិករមានចំណូលទាប សហគ្រាសធុនតូច តូចបំផុត និងមធ្យម ។ អម្រឹតមានសាខាចំនួន១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ។
អម្រឹត គឺជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ Bank SinoPac (ធនាគារ សាយណូផេក) គឺជាភាគទុនិកធំនៅក្នុងអម្រឹត រួមជាមួយនឹងភាគទុនិកចំនួន០២ផ្សេងទៀតដែលជា ស្ថាប័នអន្តរជាតិ មានកិត្តិនាម និងត្រូវបានទទួលស្គាល់ថាជាស្ថាប័នដែលមានភាពច្នៃប្រឌិត និងទំនួលខុសត្រូវខ្ពស់ផ្នែកសង្គម ។ ក្នុងដំណើរវិវត្តន៍ និងការរីកចម្រើនរបស់ខ្លួន អម្រឹត បន្តបំពេញបេសកកម្មក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលស្របតាមតម្រូវការចាំបាច់របស់អតិថិជន៕
Share To:
Aug 20, 2026
Jul 21, 2026
May 28, 2026