• Home
  • ព័ត៌មាន
  • អម្រឹត ពិតជាមានក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានចូលរួម ឧបត្ថម្ភ អាវភ្លៀងចំនួន ២៤០ ជូន ទៅកាន់ក្រុមការងារភ្នាក់ងារទេសចរណ៍ របស់ អាជ្ញាធរអប្សរា នៅខេត្តសៀមរាប។

អម្រឹត ពិតជាមានក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានចូលរួម ឧបត្ថម្ភ អាវភ្លៀងចំនួន ២៤០ ជូន ទៅកាន់ក្រុមការងារភ្នាក់ងារទេសចរណ៍ របស់ អាជ្ញាធរអប្សរា នៅខេត្តសៀមរាប។

Jun 22, 2025

សៀមរាប ថ្ងៃទី ២២ មិថុនា ២០២៥ – ដោយក្តីគោរព និងស្ងើចសរសើរជូនចំពោះក្រុមការងាររបស់អាជ្ញាធរអប្សរា  កន្លងទៅថ្មីៗនេះ អម្រឹតបានចូលរួមចំណែកចែករំលែកវត្ថុអនុស្សាវរីយ៍បន្តិចបន្តួច​ជូនក្រុមការងារភ្នាក់ងារទេសចរណ៍ របស់ អាជ្ញាធរអប្សរា ដោយផ្តល់ជូននូវ អាវភ្លៀងចំនួន ២៤០។ សម្រាប់ការប្រើប្រាស់ ក្នុងអំឡុងពេលបំពេញការងារ ជាពិសេសក្នុងរដូវវស្សាដែលមានភ្លៀងធ្លាក់ច្រើន។

 

ដោយអម្រឹតមើលឃើញ ពីការខិតខិប្រឹងប្រែងរបស់ក្រុមការងារភ្នាក់ងារទេសចរណ៍ របស់ អាជ្ញាធរអប្សរាកន្លងមក ពួកគាត់មានតួនាទីយ៉ាងសំខាន់ក្នុងការការពារ រក្សាអនាម័យ និងគាំទ្រការអភិរក្សបេតិកភណ្ឌអង្គរ ព្រមទាំងថែរក្សារសុវត្ថិភាពដល់ភ្ញៀវទេសចរជារៀងរាល់ថ្ងៃ។ ដើម្បីជាការជួយគាំទ្រនិងលើកទឹកចិត្ត នូវការអនុវត្តការងារដ៏លំបាកទាំងនេះ អម្រឹត បានផ្ដល់ជូនអាវភ្លៀង ២៤០ កញ្ចប់ដើម្បីប្រើប្រាស់និងការពារពេលមេឃភ្លៀង។ អម្រឹតពិតជាមានកិត្តិយស ដល់ក្រុមការងារភ្នាក់ងារទេសចរណ៍ របស់ អាជ្ញាធរអប្សរា កន្លងមក​ក្នុងការពារ ថែរក្សាបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិយើង។ យើងខ្ញុំសង្ឃឹមថា អាវភ្លៀងទាំងអស់នេះនឹងផ្តល់ភាពងាយស្រួលក្នុងការអនុវត្តការងារបន្ថែមទៀត។

ការបរិច្ចាគនេះបង្ហាញពីការយកចិត្តទុកដាក់របស់អម្រឹតចំពោះការអភិវឌ្ឍសហគមន៍ និងការលើកស្ទួយវប្បធម៌ ក៏ដូចជាការអភិរក្សបេតិកភណ្ឌប្រវត្តិសាស្រ្តរបស់យើង។

 

យើងខ្ញុំ សង្ឃឹមថា បងប្រុស បងស្រី ដែលជាក្រុមការងារ នឹងរីករាយយកទៅប្រើប្រាស់ ក្នុងពេលបំពេញការងារប្រកបដោយទំនុកចិត្តពីអម្រឹត។ សូមចូលរួម ការពារ​ ថែរក្សារ សម្បត្តិមរតកដូនតា ខ្មែររបស់យើងទាំងអស់គ្នា ។

អំពីអម្រឹត

 បច្ចុប្បន្ន អម្រឹត​មាន​មោទនភាព​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឈានមុខ​គេ​មួយ​ក្នុង​ចំណោម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចំនួន​១0 នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ផ្តល់​ផល​វិជ្ជមាន​ដល់​សង្គម ។ អម្រឹត បាន​និង​កំពុង​បម្រើ​អតិថិជន​ជាង​៦00,000 នាក់ ដែល​ជា កសិករ​មាន​ចំណូល​ទាប​សហគ្រាស​ធុន​តូច តូច​បំផុត និង​មធ្យម ។ អម្រឹត​មាន​សាខា​ចំនួន​១៥០ ក្នុង​២៤ រាជធានី​-​ខេត្ត​ទូ​ទាំង​ប្រទេស និង​មាន​បុគ្គលិក​ជាង ៤.៧០០​នាក់ កំពុង​បម្រើ​ការងារ​។

អម្រឹត​គឺជា​ក្រុមហ៊ុន​បុត្រ សម្ព័ន្ធ​របស់ Bank SinoPac (​ធនាគារ សាយ​ណូ​ផេ​ក​) គឺជា​ភាគ​ទុ​និក​ធំ​នៅ​ក្នុង​អម្រឹត រួម​ជាមួយនឹង​ភាគ​ទុ​និក​ចំនួន​០២​ផ្សេង​ទៀត​ ដែល​ជា​ស្ថាប័ន​អន្តរជាតិ​មាន​កិត្តិនាម និង​ត្រូវ​បាន​ទទួលស្គាល់​ថា​ ជា​ស្ថាប័ន​ដែល​មាន​ភាព​ច្នៃប្រឌិត និង​ទំនួល​ខុស​ត្រូវ​ខ្ពស់​ផ្នែក​សង្គម ។ ក្នុង​ដំណើរ​វិវត្តន៍ និង​ការ​រីក​ចម្រើន​របស់​ខ្លួន​អម្រឹត​បន្ត​បំពេញបេសកកម្ម​ក្នុង​ការ​ផ្តល់​សេវា​ហិ​រញ្ញវត្ថុ​ដែល​ស្រប​តាម​តម្រូវការ​ចាំបាច់​របស់​អតិថិជន ​។ 

 

Share To:

Recent News

ព័ត៌មានតាមឆ្នាំ