ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាក្នុងភាពជាដៃគូជាផ្លូវការ (MoU) រវាង អម្រឹត និងសាលាអន្តរជាតិ ប៊្លូប៊ើដ Bluebird International School
Feb 23, 2026
ភ្នំពេញ ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៦៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត មានកិត្តិយស និងសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលទទួលបាន បណ្ណសរសើរ ចំពោះការចូលរួមចំណែកគាំទ្រវិស័យអប់រំ ពី ក្រសួងអប់រំ យុវជន និងកីឡា។
បណ្ណសរសើរនេះ ត្រូវបានប្រគល់ជូនពីសំណាក់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡាដោយផ្ទាល់ ក្នុងឱកាស ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៤–២០២៥ និងទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំសិក្សា ២០២៥–២០២៦ ដែលប្រារព្ធឡើងនៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ការទទួលស្គាល់នេះ បង្ហាញពីការវាយតម្លៃខ្ពស់របស់ក្រសួងក្រសួងអប់រំយុវជន និងកីឡា ចំពោះការចូលរួមយ៉ាងសកម្មរបស់អម្រឹតនាពេលកន្លងមក ក្នុងការគាំទ្រកម្មវិធី និងសកម្មភាពនានាដែលបានរួមចំណែកលើកកម្ពស់គុណភាពអប់រំ ការអភិវឌ្ឍធនធានមនុស្ស និងការពង្រឹងសមត្ថភាពយុវជនកម្ពុជា។

តាងនាមគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ អម្រឹត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្តល់កិត្តិយស និងការទទួលស្គាល់ដ៏មានតម្លៃនេះ។ អម្រឹត ប្តេជ្ញាបន្តគាំទ្រ និងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ឲ្យកាន់តែរីកចម្រើន ប្រកបដោយគុណភាព និងវឌ្ឍនភាពប្រកបដោយចីរភាព។

អំពី អម្រឹត
បច្ចុប្បន្ន អម្រឹតមានមោទកភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១០ នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម ។ អម្រឹត បាននិងកំពុងបម្រើអតិថិជនជាង ៦00,000 នាក់ ដែលជា កសិករមានចំណូលទាប សហគ្រាសធុនតូច តូចបំផុត និងមធ្យម ។ អម្រឹតមានសាខាចំនួន១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ។
អម្រឹត គឺជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ Bank SinoPac (ធនាគារ សាយណូផេក) គឺជាភាគទុនិកធំនៅក្នុងអម្រឹត រួមជាមួយនឹងភាគទុនិកចំនួន០២ផ្សេងទៀតដែលជា ស្ថាប័នអន្តរជាតិ មានកិត្តិនាម និងត្រូវបានទទួលស្គាល់ថាជាស្ថាប័នដែលមានភាពច្នៃប្រឌិត និងទំនួលខុសត្រូវខ្ពស់ផ្នែកសង្គម ។ ក្នុងដំណើរវិវត្តន៍ និងការរីកចម្រើនរបស់ខ្លួន អម្រឹត បន្តបំពេញបេសកកម្មក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលស្របតាមតម្រូវការចាំបាច់របស់អតិថិជន៕
Share To:
Jan 18, 2026