ពិព័រណ៍សុខភាព AIA
Jun 05, 2023
ភ្នំពេញ៖ កាលពីថ្ងៃទី២៥ វិច្ឆិកា ២០២១ កន្លងទៅនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក. (Microfinance Institution Amret PLC.) បានចុះហត្ថលេខា កិច្ចព្រមព្រៀង ទទួលប្រាក់កម្ចីសហប្រតិបត្តិការ ៥០លានដុល្លារសហរដ្ឋអាមរិក ពី ធនាគារអភិវឌ្ឍន៍របស់ប្រទេសហូឡង់ (FMO – Entrepreneurial Development Bank) ដែលមានរចនាសម្ព័ន្ធជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិទ្វេភាគីដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ប្រទេសហូឡង់។
ពិធីចុះហត្ថលេខានេះ ត្រូវបានប្រព្រឹត្តឡើងតាមរយៈ ប្រព័ន្ធអនឡាញ ដែលមានការចូលរួមក្រោមអធិតីភាព លោក ដុស ឌីន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក. និង អ្នកស្រី ហ្វាទូម៉ាតា ប៉ូរ៉ារ៉េ (Fatoumata Bouaré) នាយិកាផ្នែកហានិភ័យ និងហិរញ្ញវត្ថុ និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃ ធនាគារអភិវឌ្ឍន៍របស់ប្រទេសហូឡង់ រួមជាមួយបុគ្គលិកថ្នាក់ដឹកនាំផ្សេងទៀតពីស្ថាប័ន្ថទាំងពីរ។
លោក ដុស ឌីន បានមានប្រសាសន៍ថា៖ “FMO គឺជាភាគទុនិក និងជាដៃគូសហប្រតិបត្តិការដ៏សំខាន់អស់រយៈជាង ១៥ឆ្នាំ ក្នុងការជួយគាំទ្រដល់ការវិវឌ្ឍន៍របស់អម្រឹតកន្លងមកនេះ។ ថ្ងៃនេះគឺជាព្រឹត្តការណ៍ដ៏សំខាន់មួយដែលបង្ហាញពីចំណងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក. និង FMO។ ជាមួយនឹងកម្ចី ៥០លានដុល្លារអាមេរិកនេះ អម្រឹត នឹងនៅតែបន្តការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុទៅកាន់អតិថិជន ក្នុងវិស័យកសិកម្ម និងជាពិសេសទៅកាន់សហគ្រិនស្ត្រី តាមរយៈឥណទានស្រ្តីឆ្នើមរបស់អម្រឹតផងដែរ។”
អំពីអម្រឹត
អម្រឹត គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធពេញលេញរបស់ Advans Group នឹងជាម្ចាស់ភាគហ៊ុនដែលមានកេរ្តិ៍ឈ្មោះ និងការទទួលស្គាល់ពីស្ថាប័នអន្តរជាតិធំៗរួមមាន ធនាគារអភិវឌ្ឍសហគ្រិនភាព FMO, ក្រុមហ៊ុន La Fayette Participations និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC ដែលជាសមាជិករបស់ធនាគារពិភពលោក។
ក្នុងនាមជាស្ថាប័នឈានមុខគេមួយនៅកម្ពុជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក. បានផ្តល់ជូនសេវាឥណទាន និង ប្រាក់បញ្ញើទៅកាន់អតិថិជនជាង កន្លះលាននាក់ រួមមានពី កសិករមានប្រាក់ចំណូលទាប និងសហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម។ អម្រឹត មានសាខាចំនួន ១៥៦ ទូទាំងប្រទេស មានបុគ្គលិកជាង ៤.៥០០នាក់ និងមានទ្រព្យសកម្មជាង ១ពាន់លានដុល្លារអាមេរិក និង ប្រាក់បញ្ញើជាង ៥០០លានដុល្លារអាមេរិក។
Share To:
Jun 05, 2023
Jun 05, 2023
Jun 05, 2023
May 25, 2023
May 24, 2023
May 19, 2023