• Home
  • ព័ត៌មាន
  • អម្រឹតចូលរួមព្រឹត្តិការណ៍ CAFE26 ជាថ្មីក្នុងឆ្នាំ២០២៦ ដើម្បីនាំយកបទពិសោធន៍ហិរញ្ញវត្ថុឌីជីថល និងពង្រឹងទំនាក់ទំនងជាមួយសហគមន៍

អម្រឹតចូលរួមព្រឹត្តិការណ៍ CAFE26 ជាថ្មីក្នុងឆ្នាំ២០២៦ ដើម្បីនាំយកបទពិសោធន៍ហិរញ្ញវត្ថុឌីជីថល និងពង្រឹងទំនាក់ទំនងជាមួយសហគមន៍

Oct 24, 2026

ភ្នំពេញ, កម្ពុជា៖ ព្រឹត្តិការណ៍ CAFE26 បានត្រឡប់មកវិញជាថ្មីក្នុងឆ្នាំ២០២៦ ដោយមានការចូលរួមពីអម្រឹត ដែលបន្តនាំយកផលិតផល សេវាកម្មហិរញ្ញវត្ថុ និងបទពិសោធន៍ឌីជីថលជូនដល់អ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះ។

អម្រឹតសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងវត្តមានរបស់អ្នកចូលរួមទាំងអស់ ដែលបានមកទស្សនាស្តង់អម្រឹត និងចូលរួមស្វែងយល់ពីសេវាកម្មហិរញ្ញវត្ថុរបស់អម្រឹត។

ក្នុងឱកាសនេះ អម្រឹតសូមអញ្ជើញអ្នកចូលរួមទាំងអស់មកទស្សនាស្តង់អម្រឹតនៅថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ ដើម្បីស្វែងយល់បន្ថែមអំពី Amret Mobile ទទួលយកវត្ថុអនុស្សាវរីយ៍ និងទទួលបានការប្រឹក្សាអំពីសេវាកម្មហិរញ្ញវត្ថុដែលសមស្របនឹងតម្រូវការរបស់ខ្លួន។

ជាពិសេស អតិថិជនដែលចុះឈ្មោះប្រើប្រាស់ Amret Mobile ក្នុងអំឡុងខែនេះ នឹងទទួលបានប្រាក់ត្រឡប់ចំនួន ៨,០០០ រៀល នៅខែបន្ទាប់ ស្របតាមលក្ខខណ្ឌនៃកម្មវិធី។

ការចូលរួមក្នុងព្រឹត្តិការណ៍ CAFE26 ជាឱកាសមួយសម្រាប់អម្រឹតក្នុងការជួបជាមួយអតិថិជនដោយផ្ទាល់ ពង្រឹងទំនាក់ទំនងជាមួយសហគមន៍ និងផ្សព្វផ្សាយអត្ថប្រយោជន៍នៃសេវាហិរញ្ញវត្ថុឌីជីថល ដែលជួយសម្រួលដល់ការគ្រប់គ្រងហិរញ្ញវត្ថុប្រចាំថ្ងៃ។

អម្រឹត បន្តនាំយកដំណោះស្រាយហិរញ្ញវត្ថុឌីជីថលកាន់តែងាយស្រួល និងងាយស្រួលប្រើប្រាស់ជូនអតិថិជន។

 

អំពី អម្រឹត

បច្ចុប្បន្ន អម្រឹតមានមោទកភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១០ នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម ។ អម្រឹត បាននិងកំពុងបម្រើអតិថិជនជាង ៦00,000 នាក់ ដែលជា កសិករមានចំណូលទាប សហគ្រាសធុនតូច តូចបំផុត និងមធ្យម ។ អម្រឹតមានសាខាចំនួន១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ។

អម្រឹត គឺជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ Bank SinoPac (ធនាគារ សាយណូផេក) គឺជាភាគទុនិកធំនៅក្នុងអម្រឹត រួមជាមួយនឹងភាគទុនិកចំនួន០២ផ្សេងទៀតដែលជា ស្ថាប័នអន្តរជាតិ មានកិត្តិនាម និងត្រូវបានទទួលស្គាល់ថាជាស្ថាប័នដែលមានភាពច្នៃប្រឌិត និងទំនួលខុសត្រូវខ្ពស់ផ្នែកសង្គម ។ ក្នុងដំណើរវិវត្តន៍ និងការរីកចម្រើនរបស់ខ្លួន អម្រឹត បន្តបំពេញបេសកកម្មក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលស្របតាមតម្រូវការចាំបាច់របស់អតិថិជន៕

 

Share To:

Recent News

ព័ត៌មានតាមឆ្នាំ