• Home
  • ព័ត៌មាន
  • អម្រឹតចូលរួមសន្និសីទសារព័ត៌មាន «កីឡាកុមារអូឡាំពិក លើកទី២» បន្តគាំទ្រអនាគតកុមារកម្ពុជា

អម្រឹតចូលរួមសន្និសីទសារព័ត៌មាន «កីឡាកុមារអូឡាំពិក លើកទី២» បន្តគាំទ្រអនាគតកុមារកម្ពុជា

Oct 16, 2026

ភ្នំពេញ, កម្ពុជា៖ អម្រឹតមានសេចក្តីសោមនស្សរីករាយដែលបានចូលរួមក្នុងសន្និសីទសារព័ត៌មានផ្លូវការនៃព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ដើម្បីផ្សព្វផ្សាយអំពីព្រឹត្តិការណ៍កីឡាដ៏មានអត្ថន័យនេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៧ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក» គឺជាវេទិកាមួយដែលផ្តល់ឱកាសឱ្យកុមារបានចូលរួមក្នុងសកម្មភាពកីឡា លើកកម្ពស់សុខភាពរាងកាយ ស្មារតីកីឡា និងការអភិវឌ្ឍសមត្ថភាពរបស់ពួកគេ ព្រមទាំងជំរុញឱ្យកុមារមានភាពក្លាហាន ជឿជាក់លើខ្លួនឯង និងចេះសហការជាមួយអ្នកដទៃ។

ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុដែលយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍសង្គម អម្រឹតជឿជាក់ថា ការវិនិយោគលើអនាគតកុមារ មិនត្រឹមតែជាការលើកកម្ពស់ការអប់រំ និងសុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមបញ្ចូលការរៀបចំផែនការហិរញ្ញវត្ថុប្រកបដោយភាពឆ្លាតវៃ ដើម្បីជួយឱ្យកុមារមានឱកាសសម្រេចក្តីស្រមៃរបស់ខ្លួននាពេលអនាគត។

ជាមួយនឹងទស្សនវិស័យនេះ អម្រឹតបានបង្កើត គណនីក្មេងឆ្លាត ដើម្បីជួយឪពុកម្តាយ និងអាណាព្យាបាលរៀបចំផែនការសន្សំសម្រាប់ការសិក្សារបស់កូនៗ ជាពិសេសការសិក្សានៅថ្នាក់មហាវិទ្យាល័យ។ ក្រៅពីការជួយត្រៀមលក្ខណៈហិរញ្ញវត្ថុសម្រាប់ការសិក្សា គណនីនេះក៏ផ្តល់ជូននូវអត្ថប្រយោជន៍បន្ថែម រួមមាន ការធានារ៉ាប់រងអាយុជីវិតដោយឥតគិតថ្លៃ និង ប្រាក់រង្វាន់លើកទឹកចិត្តចំនួន ១,០០០ ដុល្លារអាមេរិក សម្រាប់សិស្សដែលប្រឡងជាប់និទ្ទេសល្អ ស្របតាមលក្ខខណ្ឌដែលបានកំណត់។

អម្រឹតប្តេជ្ញាបន្តចូលរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាពសង្គម និងគាំទ្រគំនិតផ្តួចផ្តើមនានាដែលផ្តល់អត្ថប្រយោជន៍ដល់កុមារ និងសហគមន៍កម្ពុជា។ តាមរយៈការគាំទ្រព្រឹត្តិការណ៍កីឡា និងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសមស្រប អម្រឹតសង្ឃឹមថានឹងអាចរួមចំណែកបង្កើតឱកាសកាន់តែប្រសើរសម្រាប់កុមារជំនាន់ក្រោយ។

អម្រឹតសូមអញ្ជើញឪពុកម្តាយ អាណាព្យាបាល និងកុមារទាំងអស់ ចូលរួមអបអរសាទរ និងគាំទ្រព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៧ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីរួមគ្នាលើកកម្ពស់ស្មារតីកីឡា សុខភាព និងអនាគតដ៏ភ្លឺស្វាងរបស់កុមារកម្ពុជា។

អម្រឹត រួមគ្នាសាងសង់អនាគតដ៏ប្រសើរសម្រាប់កុមារកម្ពុជា។

អំពី អម្រឹត

បច្ចុប្បន្ន អម្រឹតមានមោទកភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១០ នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម ។ អម្រឹត បាននិងកំពុងបម្រើអតិថិជនជាង ៦00,000 នាក់ ដែលជា កសិករមានចំណូលទាប សហគ្រាសធុនតូច តូចបំផុត និងមធ្យម ។ អម្រឹតមានសាខាចំនួន១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ។

អម្រឹត គឺជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ Bank SinoPac (ធនាគារ សាយណូផេក) គឺជាភាគទុនិកធំនៅក្នុងអម្រឹត រួមជាមួយនឹងភាគទុនិកចំនួន០២ផ្សេងទៀតដែលជា ស្ថាប័នអន្តរជាតិ មានកិត្តិនាម និងត្រូវបានទទួលស្គាល់ថាជាស្ថាប័នដែលមានភាពច្នៃប្រឌិត និងទំនួលខុសត្រូវខ្ពស់ផ្នែកសង្គម ។ ក្នុងដំណើរវិវត្តន៍ និងការរីកចម្រើនរបស់ខ្លួន អម្រឹត បន្តបំពេញបេសកកម្មក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលស្របតាមតម្រូវការចាំបាច់របស់អតិថិជន៕

 

Share To:

Recent News

ព័ត៌មានតាមឆ្នាំ