សូមប្រុងប្រយ័ត្នពីការលួចទិន្នន័យរបស់អ្នកក្នុងសាធារណៈ
Jul 18, 2024
ការស្វែងរកដំណោះស្រាយដើម្បីបំពេញតម្រូវការរបស់អ្នកបរិភោគ គឺជាកត្តាដ៏ប្រាកដប្រជាមួយសម្រាប់សហគ្រិនដើម្បីអភិវឌ្ឍអាជីវកម្មឱ្យរីកចម្រើន។ នៅពេលដែលអ្នកស្រី បូ លន់ សាកល្បងដាំពូជឫស្សីក្នុងស្រុកជាលើកដំបូងក្នុងឆ្នាំ២០១៩ អ្នកស្រីបានដឹងអំពីតម្រូវការខ្ពស់សម្រាប់ទំពាំងស្រស់នៅទីផ្សារក្នុងស្រុក។ ការចាប់ផ្តើមអាជីវកម្មរបស់អ្នកស្រី លន់ បានធ្វើឱ្យអ្នកស្រីមានឱកាស បង្កើតប្រាក់ចំណូល និងពង្រីកអាជីវកម្មរបស់គាត់ និងធ្វើឱ្យគាត់ដើរលើផ្លូវនៃភាពជាសហគ្រិន។
អ្នកស្រី បូ លន់
សូមអ្នកស្រីរៀបរាប់អំពីទិដ្ឋភាពនៃអាជីវកម្មរបស់អ្នកស្រី
បច្ចុប្បន្នខ្ញុំមានចម្ការដាំឫស្សីទំហំ ៤,៥ ហិកតា ដែលអាចផលិតទំពាំងផ្អែមបានប្រមាណ ៣០០ ទៅ ៧០០គីឡូក្រាមក្នុងមួយខែ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ អតិថិជនរបស់ខ្ញុំភាគច្រើនគឺជាអាជីវករលក់បន្លែ មកពីខេត្តកំពតនិងខេត្តតាកែវ ដោយមានការបញ្ជាទិញជាប្រចាំ រៀងរាល់សប្តាហ៍។
តើអ្វីបានជំរុញទឹកចិត្តអ្នកស្រីឱ្យចាប់ផ្តើមអាជីវកម្មនេះ?
សព្វថ្ងៃនេះ ទំពាំងដែលលក់នៅលើទីផ្សារក្នុងស្រុក ភាគច្រើនត្រូវបានប្រមូលផលពីព្រៃក្នុងស្រុក ដែលបរិមាណបានឡើងខ្ពស់នៅរដូវវស្សា ប៉ុន្តែទិន្នផលធ្លាក់ចុះខ្លាំងក្នុងរដូវប្រាំង ដោយសារទឹកភ្លៀងមិនគ្រប់គ្រាន់ ដែលនាំឱ្យមានកង្វះខាតការផ្គត់ផ្គង់នៅលើទីផ្សារ។
ដោយដឹងពីកត្តានេះ ទើបនៅឆ្នាំ២០១៩ ខ្ញុំ បានស្វែងយល់អំពីការពិសោធន៍ ពូជឫស្សីក្នុងស្រុកជាមួយនឹងឫស្សីផ្អែមចំនួន ៤០០ដើម ដែលទិញពីប្រទេសថៃ។ ការវិនិយោគដ៏តិចតួចនេះបានផ្តល់ផលចំណេញមកវិញត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។
ត្រឹមតែរយៈពេល៨ខែបន្ទាប់ពីដាំ ឫស្សីនឹងដុះពន្លកទំពាំងជាលើកដំបូង ដែលផ្តល់ឱ្យខ្ញុំនូវប្រភពចំណូលប្រចាំថ្ងៃ ដើម្បីពង្រីកអាជីវកម្មរបស់ខ្ញុំ។ បច្ចុប្បន្នខ្ញុំមានចម្ការដាំឫស្សីទំហំ ៤,៥ ហិកតា និងមានគុម្ពឫស្សីជាង ២០០០គុម្ព។
តើអ្នកស្រីនឹងណែនាំកសិករខ្នាតតូចដទៃទៀតឱ្យវិនិយោគលើការដាំទំពាំងផ្អែមនេះទេ?
ប្រាកដណាស់! ដោយសារតែគេដឹងថាវាជាអាហារដែលមានសុវត្ថិភាព និងផ្តល់សុខភាពល្អ តម្រូវការទំពាំងក្នុងស្រុកកំពុងកើនឡើងគួរឱ្យកត់សម្គាល់។ លើសពីនេះទៀត ទំពាំងនៃពូជប្រភេទនេះ មានតម្រូវការយ៉ាងខ្លាំង ដោយសារតែវាមានរសជាតិឈ្ងុយឆ្ងាញ់ ហើយមិនមានរសជាតិហាង ឬល្វីងនោះទេ។ ដូច្នេះច្បាស់ណាស់ តម្រូវការពិតជាធំណាស់។
នៅពេលនិយាយដល់ការដាំដុះ ឫស្សីគឺជាដំណាំមួយប្រភេទ ដែលងាយស្រួលដាំដុះជាទីបំផុត ដោយសារវាត្រូវការថែទាំតិចតួច បំផុត។ ឫស្សីគឺអាចសម្របខ្លួនបានល្អទៅនឹងបរិស្ថានក្នុងតំបន់ ដែលគេអាចដាំដុះនៅលើដីប្រភេទណាមួយក៏បាន ហើយទាមទារការវិនិយោគដំបូងតិចតួចប៉ុណ្ណោះ។
ផ្នែកដែលល្អបំផុតនៃការវិនិយោគនេះ គឺការទទួលបានប្រាក់ចំណេញវិញឆាប់រហ័ស។ ការដាំឫស្សីពូជទំពាំងផ្អែមត្រូវចំណាយពេលត្រឹមតែ ៨ខែប៉ុណ្ណោះ នោះពន្លកទំពាំងដំបូងនឹងដុះចេញមក ហើយគេអាចលក់បានរហូតដល់ ៦០០០រៀល ក្នុង១គីឡូក្រាម នៅរដូវប្រាំង និង៣០០០ រៀល ក្នុង១គីឡូក្រាម នៅរដូវវស្សា។
ទំពាំងផ្អែមអាចប្រមូលផលបានពេញមួយឆ្នាំ ហើយបើមានការផ្គត់ផ្គង់ទឹកនិងជីគ្រប់គ្រាន់ នោះកសិករអាចទទួលបានទំពាំងថ្មីដុះចេញពីគុម្ពតែមួយ ក្នុងរយៈពេលតែ៧ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការប្រមូលផល។ កសិករខ្នាតតូចគួរគិតគូរដល់ការដាំដុះទំពាំងផ្អែម ដើម្បីទទួលបានប្រាក់ចំណូលដែលមានស្ថិរភាព៕
Share To:
Jul 18, 2024
Jul 16, 2024
Jul 01, 2024
Jun 24, 2024