• Home
  • ព័ត៌មាន
  • អម្រឹត និងមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា (CKF) ចុះអនុស្សរណៈនៃការយោគយល់ភាពជាដៃគូ ដើម្បីរួមគ្នាលើកកម្ពស់ការថែទាំសុខភាពដល់កុមារកម្ពុជា

អម្រឹត និងមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា (CKF) ចុះអនុស្សរណៈនៃការយោគយល់ភាពជាដៃគូ ដើម្បីរួមគ្នាលើកកម្ពស់ការថែទាំសុខភាពដល់កុមារកម្ពុជា

Mar 25, 2024

នាថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត និងមូលនិធិគន្ធបុប្ផាកម្ពុជា (CKF) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) បង្ហាញអំពីការប្តេជ្ញាចិត្តរួមគ្នាប្រមូលមូលនិធិស្ម័គ្រចិត្តពីសំណាក់សាធារណជនទូទៅជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។

ពិធីចុះហត្ថលេខាជាផ្លូវការនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អគ្គនាយកប្រតិបត្តិមូលនិធិគន្ធបុប្ផាកម្ពុជា (CKF) និងជាអនុរដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុ និងសេដ្ឋកិច្ច និង ​លោក ដុស ឌីន អគ្គនាយក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ព្រមជាមួយតំណាងគណៈគ្រប់គ្រងនៃស្ថាប័នទាំងពីរ។

 

មន្ទីរពេទ្យកុមារគន្ធបុប្ផាបានបង្កើតឡើងដោយ លោកវេជ្ជបណ្ឌិត Beat Richner បាននិងកំពុងជួយដល់កុមារកម្ពុជារាប់លាននាក់ ទាំងការ ពិនិត្យ ពិគ្រោះ ព្យាបាល​ និងសង្គ្រោះអាយុជីវិតកុមារកម្ពុជា ជាពិសេសកុមារមកពីគ្រួសារក្រីក្រ និងជួបការលំបាក។  អម្រឹត សូមកោតសសើរយ៉ាងខ្លាំងដល់មន្ទីរពេទ្យចំពោះដំណើរបេសកកម្មជួយកុមារកម្ពុជាអស់ រយៈពេលជាង ៣០ឆ្នាំមកនេះ។

អម្រឹតក៏សូមអរគុណដល់មូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់ការអនុញ្ញាតិ្តឲ្យអម្រឹតចូលរួមកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយនឹងមូលនិធិ ក្នុងការរួមចំណែកក្នុងដំណើរនៃការជួយដល់កុមារកម្ពុជា។ កន្លងមក អម្រឹតបានប្រមូលថវិកាដោយស្ម័គ្រចិត្តពីបុគ្គលិក អតិថិជន និងសាធារណៈជនទូទៅ ដើម្បីបរិច្ចាគដល់មន្ទីរពេទ្យ។ ជាមួយនឹង អនុស្សរណៈនៃការយោគយល់ នេះនឹងអាចឲ្យអម្រឹត មានលទ្ធភាពពង្រីកការផ្សព្វផ្សាយនិង ប្រមូលមូលនិធិដោយស្ម័គ្រចិត្តពីសំណាក់សាធារណៈជនទូទៅបន្ថែមទៀត តាមរយៈកម្មវិធី Amret Mobile ។ ថ្មីៗនេះ អម្រឹត បានចាប់ផ្តើមយុទ្ធនាការចែករំលែកក្តីស្រលាញ់ដល់កុមារកម្ពុជា តាមរយៈកម្មវិធី Amret Mobile App ។ រាល់ការបរិច្ចាគដែលធ្វើឡើងតាមរយៈកម្មវិធី Amret Mobile App ចាប់ពី ៤000 រៀលឡើងទៅ អម្រឹតនឹងបរិច្ចាគបន្ថែមទឹកប្រាក់ចំនួន ៥00 រៀល រហូតដល់ អតិថិជនចំនួនទី ៨0,000  ។ យុទ្ធនាការចូលរួមនេះ គ្រាន់តែជាចំណែកតូចមួយដែល អម្រឹតកំពុងនិងបន្តជួយដល់កុមារកម្ពុជាដែលខ្វះខាត។

 

អំពី អម្រឹត

បច្ចុប្បន្ន អម្រឹតមានមោទនភាពជា គ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១0 នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម ។ អម្រឹត បាននិងកំពុង បម្រើអតិថិជនជាង 00,000 នាក់ ដែលជា កសិករមានចំណូលទាប សហគ្រាសធុនតូច តូចបំផុត និងមធ្យម ។ អម្រឹត​មាន​សាខា​ចំនួន​១៥០​ក្នុង​២៥​រាជធានី​-​ខេត្ត​ទូទាំងប្រទេស និង​មាន​បុគ្គលិក​ជាង ​៤.៧០០​នាក់​ កំពុងបម្រើការងារ។ អម្រឹត មានទ្រព្យសកម្មជិត ២ពាន់លានដុល្លារអាមេរិក និងមាន ប្រាក់បញ្ញើ ជិត ១ពាន់លានដុល្លារ ។ អម្រឹត គឺជាក្រុមហ៊ុនបុត្រ     សម្ព័ន្ធរបស់ក្រុមហ៊ុន Advans Group ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យមីក្រូហិរញ្ញវត្ថុ មានប្រតិបត្តិការនៅ១០ប្រទេស ក្នុងពិភពលោក ។ ​បន្ថែមលើនេះ អម្រឹតមានភាគទុនិក (ម្ចាស់ភាគហ៊ុន) សំខាន់ចំនួន២ទៀតគឺ សារជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (ហៅកាត់ថា IFC) ដែលជាបុត្រសម្ព័ន្ធផ្នែកវិនិយោគ របស់ធនាគារ ពិភពលោក និងធនារគារវិនិយោគនៃប្រទេសហូឡង់ (ហៅកាត់ថា FMO)។

Share To:

Recent News

ព័ត៌មានតាមឆ្នាំ