អម្រឹត គាំទ្រយុវជនកម្ពុជាស្វែងយល់ពីប្រវត្តិសាស្រ្ត និងចំណេះដឹងហិរញ្ញវត្ថុ តាមរយៈគម្រោង «១ម៉ឺនជំហាន ដើម្បីសិស្ស១ម៉ឺននាក់»
Jul 24, 2026
ភ្នំពេញ, កម្ពុជា – ដោយជឿជាក់ថា ការអប់រំ និងការសិក្សាពីប្រវត្តិសាស្រ្ត គឺជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានចូលរួមគាំទ្រគម្រោង «១ម៉ឺនជំហាន ដើម្បីសិស្ស១ម៉ឺននាក់» ក្នុងគោលបំណងផ្តល់ឱកាសដល់សិស្សានុសិស្សកម្ពុជា ចំនួន ១០,០០០ នាក់ បានមកទស្សនាសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន (ស.ស.រ) ក្នុងរយៈពេល ៣ ឆ្នាំ។

ក្នុងដំណើរទស្សនកិច្ចលើកនេះ សិស្សានុសិស្សចំនួន ២០០ នាក់ មកពីវិទ្យាល័យហ៊ុនសែន សេរីភាព ខេត្តកណ្តាល បានទទួលឱកាសសិក្សាស្វែងយល់អំពីប្រវត្តិសាស្រ្តសេដ្ឋកិច្ចកម្ពុជា ការវិវត្តនៃប្រាក់រៀល និងតួនាទីរូបិយវត្ថុខ្មែរ ក្នុងការអភិវឌ្ឍប្រទេសជាតិ តាមរយៈការទស្សនាវត្ថុបុរាណ និងការតាំងបង្ហាញដ៏សម្បូរបែបនៅក្នុងសារមន្ទីរ។

ប្អូនស្រី ដាលីកា សិស្សម្នាក់ដែលបានចូលរួមទស្សនកិច្ច បានចែករំលែកថា៖
«ខ្ញុំពិតជាមានអារម្មណ៍រំភើបជាខ្លាំង និងជាបទពិសោធន៍លើកទី១ ដែលបានមកទស្សនៈកិច្ចនៅសារមន្ទីរ ស.ស.រ។ ខ្ញុំបានឃើញវត្ថុបុរាណ យល់ដឹងពីដំណើរការនៃការវិវត្តនៃប្រាក់រៀល ហើយវាបានធ្វើឲ្យខ្ញុំយល់កាន់តែច្បាស់អំពីវប្បធម៌ និងប្រវត្តិសាស្រ្តខ្មែរតាំងពីបុរាណ ព្រមទាំងជំរុញឲ្យខ្ញុំចង់សិក្សាបន្ថែមទៀតអំពីប្រវត្តិសាស្រ្តរបស់ប្រទេសយើង»។

គម្រោងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់អម្រឹត ក្នុងការវិនិយោគលើការអប់រំ និងការអភិវឌ្ឍយុវជនកម្ពុជា ដោយជួយបង្កើនការយល់ដឹងអំពីប្រវត្តិសាស្រ្ត សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាមូលដ្ឋានសំខាន់សម្រាប់ការកសាងពលរដ្ឋដែលមានចំណេះដឹង និងទំនួលខុសត្រូវចំពោះសង្គម។
សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន (ស.ស.រ) គឺជាមជ្ឈមណ្ឌលសិក្សាដ៏សំខាន់មួយ ដែលបង្ហាញពីទំនាក់ទំនងរវាងសេដ្ឋកិច្ច រូបិយវត្ថុ និងសង្គមក្នុងប្រវត្តិសាស្រ្តកម្ពុជា ព្រមទាំងតួនាទីរបស់ប្រាក់រៀលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ តាមរយៈការគាំទ្រគម្រោងនេះ

អំពី អម្រឹត
បច្ចុប្បន្ន អម្រឹតមានមោទកភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១០ នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម ។ អម្រឹត បាននិងកំពុងបម្រើអតិថិជនជាង ៦00,000 នាក់ ដែលជា កសិករមានចំណូលទាប សហគ្រាសធុនតូច តូចបំផុត និងមធ្យម ។ អម្រឹតមានសាខាចំនួន១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ។
អម្រឹត គឺជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ Bank SinoPac (ធនាគារ សាយណូផេក) គឺជាភាគទុនិកធំនៅក្នុងអម្រឹត រួមជាមួយនឹងភាគទុនិកចំនួន០២ផ្សេងទៀតដែលជា ស្ថាប័នអន្តរជាតិ មានកិត្តិនាម និងត្រូវបានទទួលស្គាល់ថាជាស្ថាប័នដែលមានភាពច្នៃប្រឌិត និងទំនួលខុសត្រូវខ្ពស់ផ្នែកសង្គម ។ ក្នុងដំណើរវិវត្តន៍ និងការរីកចម្រើនរបស់ខ្លួន អម្រឹត បន្តបំពេញបេសកកម្មក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលស្របតាមតម្រូវការចាំបាច់របស់អតិថិជន៕
Share To:
Jul 21, 2026
May 28, 2026
May 24, 2026