អម្រឹតអបអរខួប ៣៥ឆ្នាំ នៃទំនុកចិត្ត ផ្តល់ជូនឱកាសឈ្នះរង្វាន់សរុប ១៤០រង្វាន់ ជូនដល់អតិថិជន
Aug 20, 2026
ភ្នំពេញ, ក្នុងឱកាសអបអរសាទរខួបគម្រប់ ៣៥ឆ្នាំ នៃទំនុកចិត្ត អម្រឹតរៀបចំកម្មវិធីពិសេស ដើម្បីផ្តល់ឱកាសដល់អតិថិជនចូលរួម និងឈ្នះរង្វាន់សរុបរហូតដល់ ១៤០រង្វាន់។
កម្មវិធីនេះចាប់ផ្តើមពីថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៧ ដោយការចាប់រង្វាន់នឹងធ្វើឡើងតាមប្រព័ន្ធឌីជីថល រៀងរាល់ ៣ខែម្តង សរុបចំនួន ៤លើក ហើយក្នុងមួយលើកមានរង្វាន់ចំនួន ៣៥រង្វាន់។
ក្នុងកម្មវិធីនេះ អតិថិជនមានឱកាសឈ្នះរង្វាន់ជាច្រើន រួមមាន៖
សរុបមានរង្វាន់ចំនួន ១៤០រង្វាន់ សម្រាប់អតិថិជនដែលបំពេញតាមលក្ខខណ្ឌនៃកម្មវិធី។

*កាលបរិច្ឆេទនៃការចាប់រង្វាន់នឹងធ្វើឡើងចំនួន ៤លើក មានដូចខាងក្រោម៖
តើអ្នកណាអាចទទួលបានឱកាសចូលរួមកម្មវិធីពិសេសនេះ?
អតិថិជនទាំងអស់អាចទទួលបានឱកាសចូលរួមកម្មវិធី តាមរយៈការប្រើប្រាស់ផលិតផល និងសេវាកម្មរបស់អម្រឹតដែលមានកំណត់ក្នុងកម្មវិធីដូចខាងក្រោម៖
១.សម្រាប់អតិថិជនកម្ចី(ចាស់) ទទួលបាន ២ឱកាស៖ បង្កើតគណនីកម្ចីថ្មីកំឡុងពេលកម្មវិធី ករណីគណនីកម្ចីមួយ មានការទម្លាក់ទុនច្រើនដង នោះនឹងរាប់បញ្ចូលតែមួយដងប៉ុណ្ណោះ ដោយគិតថ្ងៃទម្លាក់ទុនលើកទី១
*អតិថិជនចាស់៖ សំដៅលើអតិថិជនមាន គណនីកម្ចីសកម្ម ក្នុងរយៈពេល ១២ខែចុងក្រោយ គិតត្រឹមថ្ងៃបង្កើតគណនីកម្ចីថ្មី។ *កំណត់ចំណាំ៖គុណឱកាសតាមចំនួនគណនីថ្មី
២. សម្រាប់អតិថិជនកម្ចី(ថ្មី) ទទួលបាន ១ឱកាស៖ បង្កើតគណនីកម្ចីថ្មីកំឡុងពេលកម្មវិធី ។
*អតិថិជនថ្មី៖ សំដៅលើអតិថិជនដែល មិនមានគណនីកម្ចីសកម្ម ក្នុងរយៈពេល ១២ខែចុងក្រោយគិតត្រឹមថ្ងៃបង្កើតគណនីកម្ចីថ្មី។
៣. ពាណិជ្ជករ (Amret Merchant) ទទួលបាន ១ឱកាស៖
ទទួលប្រាក់ពីអតិថិជនផ្សេងគ្នាយ៉ាងតិច ៥នាក់ ដោយប្រតិបត្តិការនីមួយៗមានតម្លៃចាប់ពី ០,៥ដុល្លារ ឬ ២,០០០រៀល ឡើងទៅ ក្នុងអំឡុងពេលកម្មវិធី។ ប្រតិបត្តិការទទួលប្រាក់ពីអម្រឹត និងធនាគារផ្សេងទៀតត្រូវបានរាប់បញ្ចូល ប៉ុន្តែមិនរាប់បញ្ចូលប្រតិបត្តិការពីគណនីផ្ទាល់ខ្លួនឡើយ។
៤.សេវាបញ្ចូលលុយទូរស័ព្ទ (Phone Top Up) ទទួលបាន ១ឱកាស៖
ធ្វើប្រតិបត្តិការបញ្ចូលលុយទូរស័ព្ទចាប់ពី ៥ដងឡើងទៅ និងត្រូវរក្សាអម្រឹតម៉ូបាលឱ្យនៅសកម្មរហូតដល់ថ្ងៃចាប់រង្វាន់។
៥.សេវាទូទាត់វិក្កយបត្រ (Bill Payment) ទទួលបាន ១ឱកាស៖
ធ្វើប្រតិបត្តិការទូទាត់វិក្កយបត្រនានាចាប់ពី ៣ប្រតិបត្តិការឡើងទៅ។ ប្រតិបត្តិការបញ្ចូលលុយទូរស័ព្ទមិនត្រូវបានរាប់បញ្ចូលក្នុងលក្ខខណ្ឌនេះទេ ហើយអម្រឹតម៉ូបាលត្រូវនៅសកម្មរហូតដល់ថ្ងៃចាប់រង្វាន់។
ឱកាសសម្រាប់អតិថិជនមានគណនីសន្សំដូចខាងក្រោម៖
១. គណនីតាមតម្រូវការ (CoA) ទទួលបាន១ឱកាស៖ អតិថិជនអាចទទួលបានឱកាសតាមរយៈការរក្សាសមតុល្យជាមធ្យមប្រចាំថ្ងៃ (ADB) ក្នុងគណនី៖ ចាប់ពី ១០០ដុល្លារ រហួតដល់ ៥០០ដុល្លារ
២. គណនីតាមតម្រូវការ (CoA) ទទួលបាន២ឱកាស៖ អតិថិជនអាចទទួលបានឱកាសតាមរយៈការរក្សាសមតុល្យជាមធ្យមប្រចាំថ្ងៃ (ADB) ក្នុងគណនី៖ ចាប់ពី ៥០០ដុល្លារ ឡើងទៅ
៣. គណនីក្មេងឆ្លាត អតិថិជនអាចទទួលបានឱកាសតាមរយៈ៖
*ចំណាំសំខាន់សម្រាប់ការចូលរួម៖
សូមចូលរួមជាមួយអម្រឹត ក្នុងឱកាសខួប ៣៥ឆ្នាំនៃទំនុកចិត្ត និងទទួលយកឱកាសដើម្បីក្លាយជាម្ចាស់រង្វាន់ក្នុងកម្មវិធីពិសេសនេះ។
*សូមអានព័ត៌មានលម្អិតតាមរយៈសេចក្តីប្រកាសនៃកម្មវិធី
អំពី អម្រឹត
បច្ចុប្បន្ន អម្រឹតមានមោទកភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១០ នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម ។ អម្រឹត បាននិងកំពុងបម្រើអតិថិជនជាង ៦00,000 នាក់ ដែលជា កសិករមានចំណូលទាប សហគ្រាសធុនតូច តូចបំផុត និងមធ្យម ។ អម្រឹតមានសាខាចំនួន១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ។
អម្រឹត គឺជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ Bank SinoPac (ធនាគារ សាយណូផេក) គឺជាភាគទុនិកធំនៅក្នុងអម្រឹត រួមជាមួយនឹងភាគទុនិកចំនួន០២ផ្សេងទៀតដែលជា ស្ថាប័នអន្តរជាតិ មានកិត្តិនាម និងត្រូវបានទទួលស្គាល់ថាជាស្ថាប័នដែលមានភាពច្នៃប្រឌិត និងទំនួលខុសត្រូវខ្ពស់ផ្នែកសង្គម ។ ក្នុងដំណើរវិវត្តន៍ និងការរីកចម្រើនរបស់ខ្លួន អម្រឹត បន្តបំពេញបេសកកម្មក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលស្របតាមតម្រូវការចាំបាច់របស់អតិថិជន៕
Share To:
Aug 20, 2026
Jul 21, 2026
May 28, 2026