• Home
  • ព័ត៌មាន
  • ពានរង្វាន់បាល់ទាត់ Leader+ រដូវកាលទី០៦ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានបញ្ចប់ដោយជោគជ័យ

ពានរង្វាន់បាល់ទាត់ Leader+ រដូវកាលទី០៦ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានបញ្ចប់ដោយជោគជ័យ

Dec 03, 2019

 

រាជធានីភ្នំពេញ៖ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ ពានរង្វាន់ Leader+ រដូវកាលទី០៦ បានបញ្ចប់ដោយជោគជ័យ ដោយជ័យលាភីលេខ០១បានទៅលើក្រុម Convenience Account មកពីនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត។

ពានរង្វាន់ Leader+ រដូវកាលទី០៦ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានចាប់ផ្តើមចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងនោះមាន០៦ក្រុមចូលរួមនៅទីលានបាល់ទាត់វិទ្យាល័យឥន្ទ្រទេវី ដែលសុទ្ធតែជាបុគ្គលិក អមឹ្រត បម្រើការងារនៅស្នាក់ការណ្តាល។ ពានរង្វាន់នេះ មានរយៈពេល១០ខែ ដោយមានពីរប្រកួតក្នុងមួយសប្ដាហ៍ ពោលគឺនៅរៀងរាល់ពេលរសៀលថ្ងៃចន្ទ និងព្រឹកថ្ងៃសៅរ៍។

 

លោក ដុស ឌីន អគ្គនាយកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានមានប្រសាសន៍ថា៖ ការបង្កើតកម្មវិធីពានរង្វាន់បាល់ទាត់នេះឡើង គឺក្នុងគោលបំណងឲ្យបុគ្គលិកទាំងអស់រឹតចំណងមិត្តភាពឲ្យកាន់តែល្អប្រសើរ មានសុខភាពល្អ សាមគ្គីគ្នាជាធ្លុងមួយ និងខិតខំប្រឹងប្រែងធ្វើការដើម្បីភាពរីកចម្រើនទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។ លោកបានបន្ថែមទៀតថា អម្រឹត បានចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យកីឡានៅកម្ពុជា ក្រោមពាក្យស្លោកមួយឃ្លាថា “កីឡានាំមកនូវសុខភាពល្អ” ។

រំលឹកមកវិញកាលពីរដូវកាលទី០៥ នៃពានរង្វាន់បាល់ទាត់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ជើងឯកបានទៅលើក្រុម GOLDIE មកពីនាយកដ្នានសវនកម្មផ្ទៃក្នុង។

អំពីអម្រឹត

អម្រឹត ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានបទពិសោធន៍ជិត៣០ឆ្នាំ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុជូនដល់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប និងសហគ្រាសខ្នាតតូចបំផុត តូច និងមធ្យមនៅទូទាំងប្រទេសកម្ពុជា មិនថានៅទីប្រជុំជន ឬជនបទដាច់ស្រយាលឡើយ។

Share To:

Recent News

ព័ត៌មានតាមឆ្នាំ