អម្រឹត គាំទ្រយុវជនកម្ពុជាស្វែងយល់ពីប្រវត្តិសាស្រ្ត និងចំណេះដឹងហិរញ្ញវត្ថុ តាមរយៈគម្រោង «១ម៉ឺនជំហាន ដើម្បីសិស្ស១ម៉ឺននាក់»
Jul 24, 2026
ពីប្រទេសជប៉ុន, – ដោយជឿជាក់ថា **កុមារគឺជាទំពាំងស្នងឫស្សី និងជាធនធានមនុស្សដ៏មានតម្លៃបំផុតសម្រាប់អនាគតប្រទេសជាតិ អម្រឹត មានមោទកភាពយ៉ាងខ្លាំងក្នុងការចូលរួមជាអ្នកឧបត្ថម្ភកម្រិត Platinum Sponsor សម្រាប់កម្មវិធី Think!Think! Cup ដែលជាវេទិកាអន្តរជាតិលើកកម្ពស់សមត្ថភាពគិតបែបវិភាគ ការច្នៃប្រឌិត និងការដោះស្រាយបញ្ហារបស់កុមារ។
ការគាំទ្ររបស់អម្រឹតចំពោះកម្មវិធីនេះ ស្របតាមការប្តេជ្ញាចិត្តរបស់ស្ថាប័នក្នុងការវិនិយោគលើការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីបង្កើតជំនាន់យុវជនដែលមានសមត្ថភាព មានទំនុកចិត្ត និងត្រៀមខ្លួនរួចជាស្រេចក្នុងការរួមចំណែកអភិវឌ្ឍសង្គម និងប្រទេសជាតិ។

ក្នុងឆ្នាំនេះ សិស្សានុសិស្សកម្ពុជាចំនួន ១៨ រូប បានតំណាងឱ្យប្រទេសកម្ពុជា ចូលរួមប្រកួតក្នុងកម្មវិធី Think!Think! Cup នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ កម្មវិធីនេះបានផ្តល់ឱកាសដ៏មានតម្លៃដល់ប្អូនៗ ក្នុងការបង្ហាញសមត្ថភាព ផ្លាស់ប្តូរបទពិសោធន៍ និងរៀនសូត្រជាមួយកុមារមកពីបណ្តាប្រទេសផ្សេងៗជុំវិញពិភពលោក។
![]()
អម្រឹត មានកិត្តិយសដែលបានក្លាយជាផ្នែកមួយនៃដំណើរនេះ និងនឹងបន្តគាំទ្រគំនិតផ្តួចផ្តើមដែលជំរុញការអប់រំ ការច្នៃប្រឌិត និងការអភិវឌ្ឍសក្តានុពលរបស់កុមារកម្ពុជា ដើម្បីរួមចំណែកកសាងអនាគតដ៏រឹងមាំ និងប្រកបដោយចីរភាពសម្រាប់ប្រទេសជាតិ។
សូមអញ្ជើញទស្សនារូបភាពនៃសកម្មភាពដ៏អស្ចារ្យ និងពោរពេញដោយភាពរីករាយរបស់សិស្សានុសិស្សកម្ពុជាទាំង ១៨ រូប ក្នុងការចូលរួមប្រកួត Think!Think! Cup នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
អំពី អម្រឹត
បច្ចុប្បន្ន អម្រឹតមានមោទកភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១០ នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម ។ អម្រឹត បាននិងកំពុងបម្រើអតិថិជនជាង ៦00,000 នាក់ ដែលជា កសិករមានចំណូលទាប សហគ្រាសធុនតូច តូចបំផុត និងមធ្យម ។ អម្រឹតមានសាខាចំនួន១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ។
អម្រឹត គឺជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ Bank SinoPac (ធនាគារ សាយណូផេក) គឺជាភាគទុនិកធំនៅក្នុងអម្រឹត រួមជាមួយនឹងភាគទុនិកចំនួន០២ផ្សេងទៀតដែលជា ស្ថាប័នអន្តរជាតិ មានកិត្តិនាម និងត្រូវបានទទួលស្គាល់ថាជាស្ថាប័នដែលមានភាពច្នៃប្រឌិត និងទំនួលខុសត្រូវខ្ពស់ផ្នែកសង្គម ។ ក្នុងដំណើរវិវត្តន៍ និងការរីកចម្រើនរបស់ខ្លួន អម្រឹត បន្តបំពេញបេសកកម្មក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលស្របតាមតម្រូវការចាំបាច់របស់អតិថិជន៕
Share To:
Jul 21, 2026
May 28, 2026
May 24, 2026