អម្រឹតចូលរួមគាំទ្រព្រឹត្តិការណ៍ AIA Pink Run ២០២៦ ជាឆ្នាំទី៤ជាប់ៗគ្នា ដើម្បីលើកកម្ពស់សុខុមាលភាពស្ត្រី និងសហគមន៍កម្ពុជា
Oct 25, 2026
ភ្នំពេញ, កម្ពុជា៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិដ៏សំខាន់របស់ប្រជាជនកម្ពុជា អម្រឹតបានចូលរួមបរិច្ចាគអង្ករចំនួន ២.៥ តោន និងមីចំនួន ៣២០ កេស ជូនដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសាររបស់ពួកគេ តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបង្ហាញពីការគាំទ្រ និងការដឹងគុណចំពោះកងទ័ពដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីកម្ពុជា។
ការចូលរួមនេះឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់របស់អម្រឹតចំពោះសង្គម ព្រមទាំងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ពកម្ពុជា ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត និងឱកាសនៅជុំជាមួយក្រុមគ្រួសារ ដើម្បីបំពេញភារកិច្ចដ៏សំខាន់ក្នុងការការពារបូរណភាពទឹកដី និងសន្តិភាពរបស់ប្រទេសជាតិ។
ជាមួយគ្នានេះ អម្រឹតក៏សូមសម្តែងនូវការគោរព ការកោតសរសើរ និងការដឹងគុណចំពោះក្រុមគ្រួសាររបស់វីរកងទ័ពជួរមុខទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងកម្លាំងចិត្តដល់សមាជិកគ្រួសាររបស់ខ្លួនក្នុងការបំពេញភារកិច្ចបម្រើជាតិ។

អម្រឹតជឿជាក់ថា ការចូលរួមចំណែកក្នុងសកម្មភាពសង្គម និងការចែករំលែកទឹកចិត្តដល់អ្នកដែលត្រូវការការគាំទ្រ គឺជាផ្នែកមួយនៃការរួមចំណែកកសាងសហគមន៍ដែលមានភាពរឹងមាំ និងសាមគ្គីភាព។
ក្នុងឱកាសដ៏មានអត្ថន័យនេះ អម្រឹតសូមផ្ញើជូននូវក្តីគោរព ការលើកទឹកចិត្ត និងការដឹងគុណដ៏ជ្រាលជ្រៅចំពោះវីរកងទ័ពជួរមុខទាំងអស់ ព្រមទាំងក្រុមគ្រួសាររបស់ពួកគេ និងសូមជូនពរឱ្យមានសុខភាពល្អ សុវត្ថិភាព និងសេចក្តីសុខគ្រប់ក្រុមគ្រួសារ។
អម្រឹត រួមចំណែកដើម្បីសហគមន៍ និងសង្គមកម្ពុជា។
អំពី អម្រឹត
បច្ចុប្បន្ន អម្រឹតមានមោទកភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១០ នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម ។ អម្រឹត បាននិងកំពុងបម្រើអតិថិជនជាង ៦00,000 នាក់ ដែលជា កសិករមានចំណូលទាប សហគ្រាសធុនតូច តូចបំផុត និងមធ្យម ។ អម្រឹតមានសាខាចំនួន១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ។
អម្រឹត គឺជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ Bank SinoPac (ធនាគារ សាយណូផេក) គឺជាភាគទុនិកធំនៅក្នុងអម្រឹត រួមជាមួយនឹងភាគទុនិកចំនួន០២ផ្សេងទៀតដែលជា ស្ថាប័នអន្តរជាតិ មានកិត្តិនាម និងត្រូវបានទទួលស្គាល់ថាជាស្ថាប័នដែលមានភាពច្នៃប្រឌិត និងទំនួលខុសត្រូវខ្ពស់ផ្នែកសង្គម ។ ក្នុងដំណើរវិវត្តន៍ និងការរីកចម្រើនរបស់ខ្លួន អម្រឹត បន្តបំពេញបេសកកម្មក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលស្របតាមតម្រូវការចាំបាច់របស់អតិថិជន៕
Share To:
Oct 02, 2026
Aug 20, 2026