គន្លឹះសុវត្ថិភាពកម្មវិធីអម្រឹតម៉ូបាល

គន្លឹះសុវត្ថិភាពកម្មវិធីអម្រឹតម៉ូបាល

ដើម្បីការពារគណនី ឬ ទូរស័ព្ទរបស់លោកអ្នកពីការបោកប្រាស់ ឬ ការក្លែងបន្លំតាមអនឡាញ ជាចាំបាច់ណាស់ អ្នកត្រូវអនុវត្តតាមគន្លឹះសុវត្ថិភាពសំខាន់ៗ សម្រាប់ការការពារ ដូចមានខាងក្រោម៖

១. សម្រាប់លេខសម្ងាត់ (PIN) អម្រឹតម៉ូបាល

• ផ្លាស់ប្តូរលេខកូដសម្ងាត់ (PIN) ជាប្រចាំ យ៉ាងហោចណាស់រៀងរាល់ ៣ ខែ ១ដង ដើម្បីជៀសវាងមានការកំណត់ចំណាំពីនរណាម្នាក់។
• មិនត្រូវសរសេរលេខកូដសម្ងាត់ PIN លើក្រដាសឡើយ ហើយត្រូវផ្លាស់ប្តូរលេខសម្ងាត់ថ្មីភ្លាមៗ ប្រសិនបើគិតថាលេខសម្ងាត់ត្រូវបាននរណាម្នាក់ដឹង។
• មិនត្រូវបង្ហាញ ឬចែករំលែកលេខសម្ងាត់ (PIN) ទៅនរណាម្នាក់ឲ្យបានដឹង រួមទាំងបុគ្គលិកអម្រឹតផងដែរ។
​​​​​​​• ប្រើប្រាស់លេខកូដសម្ងាត់ដែលមានសុវត្ថិភាពខ្ពស់ និង ជៀសវាងការប្រើប្រាស់លេខកូដដែលងាយស្រួលក្នុងការរាវរក (ឧទាហរណ៍៖ ជៀសវាង 1122 ឬ ថ្ងៃខែឆ្នាំកំណើតជាដើម)

២. សម្រាប់លេខកូដ OTP

• មិនត្រូវចែករំលែក លេខកូដ OTP ទៅនរណាម្នាក់នោះទេ ទោះបីដោយផ្ទាល់មាត់ តាមរយៈតំណភ្ជាប់ (link) ឬ តាមបណ្តាញសង្គមនានា។
​​​​​​​• ករណីអតិថិជនទទួលបានសារជាមួយលេខកូដ OTP នោះមានន័យថាមាននរណាម្នាក់កំពុងព្យាយាមចូលប្រើប្រាស់ App ធនាគាររបស់លោកអ្នក។ ដូច្នេះ លោកអ្នក ត្រូវធ្វើការរាយការណ៍មកកាន់ Call Center របស់អម្រឹត ដើម្បីអាចឱ្យក្រុមការងារធ្វើការស៊ើបអង្កេតបន្ត។

៣. ព័ត៌មានផ្ទាល់ខ្លួនផ្សេងៗ

• ត្រូវរក្សាការសម្ងាត់នូវព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក មានជាអាទិ៍៖ លេខអត្តសញ្ញាណប័ណ្ណ ថ្ងៃខែឆ្នាំកំណើត និង លេខទូរស័ព្ទដែលចុះឈ្មោះជាមួយអម្រឹតម៉ូបាលជាដើម។
• មិនត្រូវធ្វើការរក្សាទុក ឬ ទុកព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក ឬ ឯកសារផ្ទាល់ខ្លួន នៅក្នុងការកត់ចំណាំ (Note) ទូរស័ព្ទ ឬ គណនីបណ្តាញសង្គម ឬ ឆានែលណាមួយ។
• មិនត្រូវចែករំលែកព័ត៌មានផ្ទាល់ខ្លួន ឬ ព័ត៌មានសម្ងាត់ (ដូចមានរៀបរាប់ខាងលើ) ជាមួយបុគ្គលណាម្នាក់ ទោះបីជាតាមរយៈការនិយាយផ្ទាល់ មធ្យោបាយតំណភ្ជាប់ (Link) ឬ តាមរយៈបណ្តាញសង្គមក៏ដោយ។

៤. សុវត្ថិភាពស៊ីម (SIM Card)

• ត្រូវធ្វើការចុះឈ្មោះប្រើប្រាស់អម្រឹតម៉ូបាល ដោយប្រើប្រាស់ស៊ីម (SIM) ដែលបានចុះបញ្ជីជាមួយអត្តសញ្ញាណប័ណ្ណរបស់លោកអ្នក។
• ការពារសុវត្ថិភាព SIM ដោយធ្វើការចង់ចាំ ឬ កម្ទេចលេខ PUK Code ពេលទិញ SIM ថ្មី។
• ក្នុងករណីបាត់ទូរស័ព្ទ ឬ SIM ឬ សង្ស័យថាមានការចូលប្រើប្រាស់គណនីរបស់លោកអ្នកដោយគ្មានការអនុញ្ញាត ត្រូវធ្វើការទាក់ទងមកកាន់ក្រុមការងារ (Amret Call Center) ភ្លាមៗ តាមរយៈលេខទូរស័ព្ទ៖  ០២៣ ៩៩៩ ០៣៣ ឬ ០៩៣ ៩៩៩ ១១១ ឬ ០៨៩ ៩៩៩ ០៣៣ និងធ្វើការស្នើសុំផ្អាកគណនីបណ្តោះអាសន្ន និង បិទការប្រើប្រាស់ (Block) អម្រឹតម៉ូបាល។ លើសពីនេះទៀត សូមធ្វើការជូនដំណឹងទៅក្រុម       ហ៊ុនទូរស័ព្ទ (Telecommunication Operator) ដើម្បីផ្អាកដំណើរការស៊ីម (SIM) ដែលបាត់នោះ។

៥. ទូរស័ព្ទរបស់លោកអ្នក

• ដាក់លេខកូដសម្ងាត់ ឬ ស្កេនមុខ/ក្រយ៉ៅដៃ ដើម្បីការពារសុវត្ថិភាពចូលប្រើប្រាស់ទូរសព្ទដៃរបស់លោកអ្នក។
• មិនត្រូវអនុញ្ញាតឲ្យនរណាម្នាក់ រួមទាំងបុគ្គលិកអម្រឹត ប្រើប្រាស់ទូរស័ព្ទដៃ ឬ អម្រឹតម៉ូបាលរបស់លោកអ្នកឡើយ ព្រោះអាចជាឱកាសដែលបុគ្គលនោះអាចចូលទៅកាន់ អម្រឹតម៉ូបាល ដើម្បីផ្ទេរប្រាក់ចេញ ឬ                 លួចយកពត៌មានសម្ងាត់របស់លោកអ្នក។
• ធ្វើការទាញយក Amret Mobile App តែពី App Store (iOS) ឬ Google Play Store (Android) តែប៉ុណ្ណោះ។
• មិនត្រូវទាញយក Amret Mobile App ពី Website មិនផ្លូវការ ឬ Link ពី SMS / Email / Social Media។
• ជៀសវាងសាកថ្មតាមរយះ USB សាធារណៈ។ 

• ធ្វើការកំណត់ទូរសព្ទទៅលំនាំដើមរបស់រោងចក្រ (Factory Reset) មុនធ្វើការលក់ទូរស័ព្ទរបស់លោកអ្នក។
• ធ្វើការកំណត់បិទអេក្រង់ស្វ័យប្រវិត្ត (Auto Lock) នៅពេលមិនប្រើប្រាស់។
• ត្រូវមានការប្រុងប្រយ័ត្នជាមួយសកម្មភាពលួចមើលពីលើស្មា (Shoulder Surfers) នៅពេលប្រើប្រាស់ព័ត៌មានសម្ងាត់ មានជាអាទិ៍ លេខកូដសម្ងាត់ (PIN) ឬ លេខសម្ងាត់ (Password) នៅតាមសាធារណៈ។
​​​​​​​• រក្សាបច្ចុប្បន្នភាពលើទូរស័ព្ទ និង កម្មវិធី (App)។

ព័ត៌មានសំខាន់

* អម្រឹត មិនតម្រូវឱ្យមានការសួរអតិថិជនណាមួយ ធ្វើការចែករំលែកព័ត៌មានផ្ទាល់ខ្លួន ឬ ព័ត៌មានសម្ងាត់របស់លោកអ្នកឡើយ។ ប្រសិនបើលោកអ្នក ជួបប្រទះករណីនេះ សូមពុំធ្វើការផ្តល់ព័ត៌មានដែលបានស្នើសុំនោះ និង ធ្វើការរាយការណ៍មកកាន់ក្រុមការងារ (Amret Call Center) ភ្លាមៗ តាមរយៈលេខទូរស័ព្ទ៖ ០២៣ ៩៩៩ ០៣៣ ឬ ០៩៣ ៩៩៩ ១១១ ឬ ០៨៩ ៩៩៩ ០៣៣។
* ក្នុងករណីបាត់ទូរស័ព្ទ ឬ ត្រូវបានលួច ឬ តតិយជនណាមួយអាចចូលប្រើប្រាស់លេខសម្ងាត់ (OTP) ឬ ព័ត៌មានផ្ទាល់ខ្លួន អតិថិជនត្រូវទទួលខុសត្រូវនូវការបាត់បង់ទាំងអស់។ ដើម្បីជៀសវាងនូវករណីនេះ អតិថិជនត្រូវការពារព័ត៌មានផ្ទាល់ខ្លួន និង ធានាថាទូរស័ព្ទ និងព័ត៌មានសម្ងាត់ចូលប្រើប្រាស់ ត្រូវបានការពារគ្រប់ពេល។