កម្មវិធី Unleashed Potential

  • Home
  • កម្មវិធី Unleashed Potential

Unleashed Potential Program

កម្មវិធី Unleashed Potential គឺជាកម្មវិធីដាច់ដោយឡែកមួយ ក្រៅពីកម្មវិធីចុះកម្មសិក្សាដែលយើងមានបច្ចុប្បន្ន បង្កើតក្នុងគោលបំណងផ្តល់ឱកាសចំពោះនិស្សិតដែលកំពុងសិក្សា (ឆ្នាំទី៣ និង ទី៤) ឬនិស្សិតបញ្ចប់ការសិក្សាថ្មីៗ ឬនិស្សិតពូកែ ដើម្បីចាប់យកនូវអាជីពការងារតាមក្តីស្រមៃរបស់ពួកគាត់ និងជាផ្នែកមួយនៃការជោគជ័យរបស់ អម្រឹត។

សិទ្ធិទទួលបាន

> ជានិស្សិតឆ្នើមដែលមាន កម្រិតពិន្ទុប្រចាំឆ្នាំ យ៉ាងតិច ២,៨ ឬ ជាប់ចំណាត់ថ្នាក់លេខ១០ នៅក្នុងថ្នាក់ ឬត្រូវបានណែនាំពីសាស្ត្រាចារ្យ
> ជាបុគ្គលដែលមានការឆន្ទៈក្នុងការអភិវឌ្ឍអាជីព ជាមួយនឹងបុគ្គលិកលក្ខណៈស្វាហាប់ និងចូលចិត្តរៀនអ្វីថ្មី
> អាចសរសេរ និងនិយាយជាភាសាខ្មែរ និងអង់គ្លេសបាន
​​​​​​​> អាចប្រើប្រាស់កុំព្យូទ័របាន

អត្ថប្រយោជន៍ដែលទទួលបាន

> ក្លាយជាបុគ្គលិកពេញសិទ្ធិរបស់ អម្រឹត
> ទទួលបានបទពិសោធការងារជាក់ស្តែងលើផ្នែកដែលពួកគេចាប់អារម្មណ៍
​​​​​​​> មានឱកាសដើម្បីចាប់យកនូវអាជីពការងារតាមក្តីស្រមៃរបស់ពួកគាត់ នៅក្នុងបរិយាកាសការងារជាក់ស្តែង។

របៀបដាក់ពាក្យស្នើសុំ

បេក្ខជនសូមផ្ញើរាល់ឯកសារដែលបានបំពេញរួចរាល់ទាំងអស់តាមរយៈ [email protected]

សម្គាល់៖ បេក្ខជននឹងឆ្លងកាត់ដំណើរការជ្រើសរើសបុគ្គលិក ដែលអនុវត្តតាមគោលនយោបាយជ្រើសរើសបុគ្គលិករបស់ពួកយើង។