អភិបាលកិច្ច

Generic placeholder image

លោក Claude FALGON

ប្រធានក្រុមប្រឹក្សាភិបាល

លោក Claude Falgon គឺជាស្ថាបនិកនៃ Advans Group លុះដល់់ឆ្នាំំ២០១៧ លោកជាអគ្គនាយកនៃក្រុមហ៊ុន Advans Group។ បច្ចុប្បន្នលោកជាអភិបាលនៃសមាជិកក្រុមប្រឹក្សាភិបាលរបស់់ Advans SA SICAR និងជាសមាជិកប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនបុត្រសម្ព័័ន្ធមួយចំំនួនរបស់់ Advans Group។ ចាប់់តាំំងពីខែកុម្ភៈ ឆ្នាំំ២០០៥ លោកជាប្រធានក្រុមប្រឹក្សាភិបាល និងជាសមាជិកនៃគណកម្មាធិការសវនកម្ម និងគណកម្មាធិការតែងតាំំង និងតម្លៃការ។ លោកបញ្ចប់់ការសិក្សាថ្នាក់់បណ្ឌិត ជំំនាញផ្នែកសេដ្ឋកិច្ចកសិកម្មពីសកលវិទ្យាល័័យ Michigan សហរដ្ឋអាមេរិក និង ជំំនាញវិទ្យាសាស្រ្តគ្រប់់គ្រងពីសាកលវិទ្យាល័័យ ICG ទីក្រុងប៉ារីស ប្រទេសបារាំំង ព្រមទាំំង បរិញ្ញាបត្រជាន់ខ្ពស់់ ផ្នែកសេដ្ឋកិច្ចកសិកម្មពីសាកលវិទ្យាល័័យ INA ទីក្រុងប៉ារីស ប្រទេសបារាំំង។

Generic placeholder image

អ្នកស្រី Estelle DARIE ROUSSEAUX

សមាជិកក្រុមប្រឹក្សាភិបាល

លោកស្រី Estelle ត្រូវបានតែងតាំំងជាសមាជិកក្រុមប្រឹក្សាភិបាលនៅខែសីហា ឆ្នាំំ២០១៧ និងជាអភិបាលប្រតិបត្តិរបស់់ អម្រឹត នៅខែមករា ឆ្នាំំ២០១៨ ដែលទទួលខុសត្រូវការងារស្នូលផ្នែកដឹកនាំំ និងអនុវត្ត ផែនការយុទ្ធសាស្រ្ត របស់់អម្រឹត។ លោកស្រីជាអតីតនាយិការងប្រតិបត្តិការរបស់់ Advans Group ដែលគ្រប់់គ្រងផ្នែកឌីជីថល និង សេវាហិរញ្ញវត្ថុ នៅតាមជនបទ។ លោកស្រី បានចាប់់ផ្តើមការងារក្នុងវិស័័យអភិវឌ្ឍជនបទ និងសេដ្ឋកិច្ច នៅឆ្នាំំ២០០០ មុនចូលបម្រើការងារផ្នែកមីក្រូហិរញ្ញវត្ថុ នៅក្នុងឆ្នាំំ២០០៣ ក្នុងតួនាទីជាមន្រ្តីប្រតិបត្តិការមូលដ្ឋានដែលផ្តោតលើគម្រោងសហគ្រាសខ្នាតតូច តូចបំំផុត និងមធ្យម នៅប្រទេសរ៉ូម៉ានី។ លុះក្រោយមកទៀត រហូតដល់់ឆ្នាំំ២០០៤ លោកស្រីបានចូលបម្រើការងារជាមួយ Advans International ដែលពីមុនហៅថា Horus Development Finance ជាទីប្រឹក្សាជាន់់ខ្ពស់ ។ នៅក្រុមហ៊ុន Advans លោកស្រីមានតួនាទីសំខាន់់ៗមួយចំំនួន រួមមានតួនាទីជានាយិកាអង្គភាពប្រតិបត្តិការរបស់់ Advans Ghana ផ្តោតសំំខាន់់លើការប្រមូលប្រាក់់សន្សំំ និងឥណទាន។ លុះដល់ឆ្នាំំ ២០១៣ លោកស្រីត្រូវបានដំំឡើងតួនាទីជាអគ្គនាយករងក្រុមហ៊ុន Advans Bank Tanzania (បច្ចុប្បន្ន ហៅថា ធនាគារ Letshego)។ លោកស្រីបានបញ្ចប់់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់់ខ្ពស់ ជំំនាញសេដ្ឋកិច្ចកសិកម្ម ពីវិទ្យាស្ថានជាតិ Agronomique Paris-Grignon ប្រទេសបារាំំង។

Generic placeholder image

លោក Steven Duchatelle

សមាជិកក្រុមប្រឹក្សាភិបាល

លោក Steven ត្រូវបានតែងតាំំងជាប្រធានក្រុមប្រឹក្សាភិបាលនៅខែសីហា ឆ្នាំំ២០១៧ និងជាប្រធានគណៈកម្មាធិការគ្រប់់គ្រងហានិភ័័យ។ លោកគឺជានាយកជាន់់ខ្ពស់អន្តរជាតិ មានបទពិសោធន៍៍ផ្នែកប្រតិបត្តិការនិងហិរញ្ញវត្ថុ។ បច្ចុប្បន្នលោកជាអគ្គនាយករបស់់ Advans Group ។ លោកមានបទពិសោធន៍ផ្នែកសេវាហិរញ្ញវត្ថុជាង ២៥ឆ្នាំំ ដែលក្នុងនោះក្នុង២០ឆ្នាំំ ក្នុងវិស័័យមីក្រូហិរញ្ញវត្ថុ។ ជាមួយនឹងមុខតំំណែងជាច្រើននៅក្នុងស្ថាប័័នហិរញ្ញវត្ថុនិងស្ថាប័័នប្រឹក្សាយោបល់់ផ្នែកហិរញ្ញវត្ថុ ដែលមានកេរ្តិ៍៍ឈ្មោះល្បីល្បាញនៅក្នុងពិភពិលោក លោកមានបទពិសោធន៍៍ និងចំណេះដឹងជាច្រើនទាំំងផ្នែកប្រតិបត្តិការធនាគារលក់់រាយ និងមីក្រូហិរញ្ញវត្ថុក្នុងនោះរួមមាន ការងារយុទ្ធសាស្រ្តអភិបាលកិច្ច ប្រតិបត្តិការអភិវឌ្ឍធុរុកិច្ចអង្គភាព ការត្រួតពិនិត្យផ្ទៃក្នុង និងការគ្រប់់គ្រងហានិភ័យ។ ទនឹ្ទមនឹងនេះលោកក៏៏មានតួនាទីជាប្រធានក្រុមប្រឹក្សានៃក្រុមហ៊ុនបុត្រសម្ព័័ន្ធជាច្រើនរបស់់ Advans។ លោកបញ្ចប់់ការសិក្សាបរិញ្ញាបត្រជាន់់ខ្ពស់់ផ្នែកគ្រប់់គ្រងទូទៅ ជំំនាញហិរញ្ញវត្ថុពីសាកលវិទ្យាល័័យ HEC School of Management ដែលជាសាកលវិទ្យាល័័យឈានមុខគេមួយផ្នែកគ្រប់់គ្រងនៅក្នុងប្រទេសបារាំំង។

Generic placeholder image

លោក Antoin BRUININCKX

សមាជិកក្រុមប្រឹក្សាភិបាល

លោក Antoin ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ នៅក្នុងខែ វិច្ឆិកា ឆ្នាំ២០២០ ។ លោកគឺជាប្រធាន គណៈកម្មាធិការសវនកម្ម និងជាសមាជិកគណៈកម្មាធិការហានិភ័យ និង គណៈកម្មាធិការតែងតាំង និងតម្លៃការ ។ លោកបានបញ្ចប់ការសិក្សាផ្នែក សេដ្ឋកិច្ចពាណិជ្ជកម្ម នៃសកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ។ លោក Antoin មានបទពិសោធន៍ការងារច្រើនក្នុងវិស័យធនាគារ និងបម្រើការងារនៅក្នុងប្រទេសអូស្រ្តាលី វៀតណាម សហរដ្ឋអាមេរិក និង ប្រទេស ហូឡង់ ក្នុងតួនាទីជាន់ខ្ពស់មួយចំនួន ផ្នែក ហានិភ័យ ការកែសម្រួលបំណុលឡើងវិញ ការគ្រប់គ្រងសំពាធឥណទាន និង រតនាគារ ។ នៅចន្លោះឆ្នាំ ២០០៣ ដល់ឆ្នាំ ២០០៦ លោកគឺជានាយកគ្រប់គ្រង នៃ ធនាគារ ABN AMRO Bank N.V. ទទួលខុសត្រូវសំខាន់ផ្នែកគ្រប់គ្រងសំពាធឥណទាននៃសហគមអ៊ឺរ៉ុប និងជាសមាជិកនៃប្រធានគណៈកម្មាធិការឥណទាន។ ចាប់តាំងពីឆ្នាំ ២០០៧ លោកគឺជាហគ្រិនដ៏សកម្មមួយរូប និងជាទីប្រឹក្សាជំនាញផ្នែកពាណិជ្ជកម្ម ។ លោកក៏ធ្លាប់មានតួនាទីជាប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួននៃបណ្តាប្រទេសមួយចំនួនក្នុងទី្វបអាស៊ីផងដែរ ។

Generic placeholder image

លោក SONG Saran

សមាជិកក្រុមប្រឹក្សាភិបាល

លោក សារ៉ន ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្រ នៅក្នុងខែកក្កដា ឆ្នាំ ២០២១ ។ លោកគឺជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន អេមរុ រាយស៍ (ខេមបូឌា) ខូ អិលធីឌី ដែលជាក្រុមហ៊ុន ផលិត និងនាំចេញអង្ករធំជាងគេ នៅក្នុងប្រទេសកម្ពុជា ដែលមានដៃគូរសហការជាង ១០០ និងធ្វើការជាមួយកសិករជាង ១០.០០០ នាក់ ក្នុងនោះជាង ៦០% ជាស្រ្តី ។ ក្រុមហ៊ុន បានបង្កើនការនាំចេញអង្ករជាង ៤៥០.០០០ តោនពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២០។ លោកបានចូលរួមក្នុងកម្មវិធីជាច្រើនទាំងក្នុងនិងក្រៅប្រទេស ហើយបានឈ្នះពានរង្វាន់គួរឲ្យកត់សំគាល់ជាច្រើនដូចជា ពានរង្វាន់ “Country SME Innovative Award, Agrow Award និង young Entrepreneur Award” ពីក្រុមប្រឹក្សាធុរកិច្ច អាស៊ាន នៅប្រទេសសិង្ហបុរី ក្នុងឆ្នាំ ២០១៨ “ពានរង្វាន់ ភាពជាអ្នកដឹកនាំអាស៊ាន ផ្តល់ដោយ Cheung Kong Graduate School of Business (CKGSB)” ក្នុងឆ្នាំ ២០១៩ នៅទីក្រុងសៀងហៃ “ពានរង្វាន់សហក្រិនវ័យក្មេង Takeda” ពីមូនិធិ Takeda សាកលវិទ្យាល័យតូក្យូក្នុងឆ្នាំ ២០១៦ និងមេដាយមាសលើពានរង្វាន់សហគ្រិនពី McKinsey& Company ក្នុងឆ្នាំ ២០០៦ ។ លោក សារ៉ន បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងធុរកិច្ច ពីសាកលវិទ្យាល័យគ្រប់គ្រង នៅប្រទេសកម្ពុជា និងបច្ចុប្បន្ន លោកជាបេក្ខជនបណ្ឌិតផ្នែក វិទ្យាសាស្រ្ត សេដ្ឋកិច្ច នៅរាជបណ្ឌិតសភា។

Generic placeholder image

លោកស្រី Oluwatobi AKINJOGUNLA

សមាជិកក្រុមប្រឹក្សាភិបាល

លោកស្រី Oluwatobi ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាល នៅខែឧសភា ឆ្នាំ ២០២២ ។ លោកស្រីគឺជាសមាជិកគណៈកម្មាធិការសវនកម្ម និង គណៈកម្មាធិការតែងតាំង និងតម្លៃការ។ លោកស្រីជាអ្នកឯកទេសផ្នែក បច្ចេកវិទ្យា Fintech និង ឌីជីថល ដឹកនាំការរីកចម្រើនប្រកបដោយប្រសិទ្ធភាព និងនិរន្តភាព តាមរយៈគំនិតផ្តួចផ្តើមគម្រូនៃការធ្វើអាជីវកម្ម និង ការគ្រប់គ្រងហានិភ័យ។ លោកស្រីក៏ជាអ្នកបង្កើត និងជាអ្នកដឹកនាំគម្រោងប័ណ្ណទូទាត់ Verve Payment Card ដែលជាគម្រោងកាតក្នុងស្រុកដ៏ធំបំផុតមួយនៅក្នុងទ្វីបអាហ្រ្វិក ដែលបានចេញជាង ៥២ លានកាត និងត្រូវបានប្រើប្រាស់ក្នុងប្រទេសជាង១៨៥ ជុំវិញពិភពលោក។ ក្រៅពី ផ្នែក Fintech និង ឌីជីថល ក៏ដូចជាគម្រោងនៃប័ណ្ណទូទាត់ Verve Payment Card រយៈពេលជាង ២០ឆ្នាំមកនេះ លោកស្រីក៏មានបទពិសោធន៍ការងារជាច្រើនផ្នែក លើកកម្ពស់បរិញ្ញាបន្នហិរញ្ញវត្ថុ ការទូទាត់សាច់ប្រាក់តាមទូរស័ព្ទ, វិស័យមីក្រូហិរញ្ញវត្ថុ, អាជីវកម្មផ្នែកលក់រាយ, ធនាគារអេឡិចត្រូនិក ដែលលោកស្រីបានចូលរួមចំណែកក្នុងតួនាទីជាន់ខ្ពស់ជាច្រើន ក្នុងផ្នែក ឌីជីថល យុទ្ធសាស្រ្តអាជីវកម្ម និងការច្នៃប្រឌិតគម្រូអាជីវកម្ម។ លោកស្រី គឺជាអតីតនិស្សិតនៃសាកលវិទ្យាល័យ Harvard Business School សហរដ្ឋអាមេរិក និងទទួលបានសញ្ញាប័ត្រអនុបណ្ឌិតផ្នែក យុទ្ធសាស្រ្តទីផ្សារពីសាកលវិទ្យាល័យ Cranfield ចក្រភពអង់គ្លេស និងបរិញ្ញាបត្រវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Ogun state ប្រទេសនីហ្សេរីយ៉ា។

គណៈកម្មាធិការសវនកម្ម

គណៈកម្មាធិការ សវនកម្មត្រូវបានបង្កើតឡើង និងដឹកនាំ ដោយសមាជិកក្រុមប្រឹក្សាភិបាល ឯករាជ្យមួយរូប ដែលជាផ្នែកមួយ យ៉ាងសំខាន់ នៃអភិបាលកិច្ចរបស់ អម្រឹត។ គណៈកម្មាធិការ ជួបប្រជុំយ៉ាងតិច ចំនួនបួនដង ក្នុងមួយឆ្នាំ និងជួបប្រជុំ តាមការចាំបាច់។ គោលបំណងសំខាន់ របស់គណៈកម្មាធិការសវនកម្ម រួមមាន៖

​​​​​​​> ត្រួតពិនិត្យទៅលើប្រសិទ្ធភាពនៃមុខងារសវនម្មផ្ទៃក្នុងក្នុងបរិបទគ្រប់គ្រង់ហានិភ័យទូទៅ
> ត្រួតពិនិត្ យទៅលើសុចរិតភាព នៃរបាយការណ៍ហរិញ្ញវត្ថុ គណនេយ្យ និងដំណើរការ រៀបចំរបាយការណ៍ ហរិញ្ញវត្ថុ ព្រមទាំង របាយការណ៍ ហរិញ្ញវត្ថុដែលបាន ធ្វើសវនកម្ម
> ត្រួតពិនិត្យ ទៅលើការ អនុលោមតាម គោលនយោបាយ និង នីតិវិធីដែល បានចែងនៅក្នុង ក្របខណ្ឌ របស់អម្រឹត ច្បាប់ និងបទប្បញ្ញតិ្ត ដែលមានជាធរមាន
> ត្រួតពិនិត្យទៅ លើឯករាជ្យភាព និងគុណវុឌ្ឍ របស់ក្រុមហ៊ុន គណនេយ្យ សាធារណៈដែលបានចុះបញ្ជី (សវនករឯករាជ្យ)។

គណៈកម្មាធិការ សវនកម្ម ផ្ទៃក្នុងមាន សមាជិក ២ នាក់ គឺ៖

លោក Antoin BRUININCKX

ជាប្រធាន

លោកបណ្ឌិត Claud Falgon

ជាសមាជិក


​​​​​​​ចក្ខុវិស័យ របស់នាយកដ្ឋាន សវនកម្មផ្ទៃក្នុង

គឺដើម្បី ទទួលបាន ការទទួលស្គាល់ ជាសវនករ ផ្ទៃក្នុង ប្រកបដោយ វិជ្ជាជីវៈ ដែលផ្តល់អនុសាសន៍ ទៅដល់ ថ្នាក់គ្រប់គ្រង និងការ ពិគ្រោះយោបល់ ប្រកបដោយ ការជឿទុកចិត្ត ដល់ក្រុមប្រឹក្សាភិបាល។

បេសកកម្ម របស់នាយកដ្ឋាន សវនកម្មផ្ទៃក្នុង
គឺដើម្បីផ្តល់ ការវាយតម្លៃ ដោយឯករាជ្យ និងវិជ្ជាជីវៈ ទៅលើប្រតិបត្តិការ របស់ អម្រឹត ដើម្បីលើកកម្ពស់ ប្រសិទ្ធភាព និងប្រសិទ្ធផល ប្រតិបត្តិការឲ្យកាន់តែប្រសើរឡើង ទៅលើប្រព័ន្ធ ត្រួតពិនិត្យផ្ទៃក្នុង និងការអនុវត្តន៍ ទៅតាម គោលនយោបាយ ផ្ទៃក្នុង ច្បាប់​ និងបទប្បញ្ញតិ្ត ដែលមានជាធរមាន។

បេសកកម្មរបស់គណៈកម្មាធិការសវនកម្ម

បេសកកម្ម របស់គណៈកម្មាធិការ សវនកម្ម គឺដើម្បីធានា នូវប្រសិទ្ធភាព និង​ប្រសិទ្ធផល នៃតួនាទីសវនកម្ មផ្ទៃក្នុង និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ព្រមទាំងធានា ឲ្យមានភាពគ្រប់គ្រាន់ នៃរបាយការណ៏ និងនីតិវិធី ក្នុងការធ្វើសេចក្តីសម្រេចចិត្ត។

សិទ្ធអនុម័តរបស់គណៈកម្មាធិការសវនកម្ម

គណៈកម្មាធិការ សវនកម្មត្រូវ បានផ្តល់សិទ្ ធដោយក្រុម ប្រឹក្សាភិបាល ដើម្បីសម្រេច លើបញ្ហានានា ឬធ្វើការ ស៊ើបអង្កេត ក្នុងដែនកំណត់ ទំនួលខុសត្រូវ របស់ខ្លួន។ ក្នុងគោលបំណងនេះ គណៈកម្មាធិការ សវនកម្ម ត្រូវបានផ្តល់ សិទ្ធអំណាចដើម្បី៖

> ស្វែងរក ព័ត៌មាន នានា ដែលមានតម្រូវការ ពីនិយោជិក ឬភាគីខាងក្រៅ
> ជួបជាមួយ មន្រ្តីរបស់ អម្រឹត សវនករខាងក្រៅ ឬអ្នកប្រឹក្សា ខាងក្រៅ តាមការចាំបាច់ និង
> ទទួលបាន ការប្រឹក្សា ផ្នែកច្បាប់ ពីខាងក្រៅ គណនេយ្យករ ឬអ្នកជំនាញ ឯករាជ្យ ដើម្បីផ្តល់ប្រឹក្សា ឬជាជំនួយ ក្នុងការស៊ើបអង្កេត ជំនួសគណៈកម្មាធិការ។

ទំនួលខុសត្រូវរបស់គណៈកម្មាធិការសវនកម្ម

កាតព្វកិច្ច របស់គណៈកម្មាធិការ គឺដើម្បីពិនិត្យ មុខងារ សវនកម្ម ផ្ទៃក្នុង និងសវនកម្ម ឯករាជ្យ តាមដាន ត្រួតពិនិត្យ ទៅលើសុចរិតភាព នៃ របាយការណ៍ហរិញ្ញវត្ថុ ធានាការអនុលោម ទៅតាម គោលនយោបាយ ផៃ្ទក្នុង ច្បាប់​ និងបទប្បញ្ញតិ្ត ដែលមាន ជាធរមាន ព្រមទាំងពិនិត្យ លើការគ្រប់គ្រង ហានិភ័យ ប្រព័ន្ធ ត្រួតពិនិត្យ ផ្ទៃក្នុង ដើម្បីផ្តល់ អនុសាសន៍ សម្រាប់កែលម្អ។

នាយកដ្ឋានសវនកម្មផ្ទៃក្នុង

មុខងារ សវនកម្មផ្ទៃក្នុង ឬ នាយកដ្ឋាន សវនកម្មផ្ទៃក្នុង ត្រូវបានបងើ្កតឡើង កុ្នងឆ្នាំ១៩៩៨ ដែលជាផ្នែកមួយ យ៉ាងសំខាន់ សម្រាប់ អភិបាលកិច្ចល្អ របស់ អម្រឹត ហើយ ការទទួលខុសត្រូវ របស់ នាយកដ្ឋាននេះ តូ្រវបានចែង នៅក្នុង លក្ខន្តិកៈសវនកម្ម ផ្ទៃក្នុង។ នាយកដ្ឋាន សវនកម្មផ្ទៃក្នុង គឺជា នាយកដ្ឋាន ឯករាជ្យ ពីប្រតិបត្តិការ ទាំងអស់របស់ អម្រឹត ហើយរាយការណ៍ ដោយផ្ទាល់ ទៅ គណៈកម្មាធិការ សវនកម្ម។

Generic placeholder image

លោក ដុស ឌីន

អគ្គនាយក

លោក ដុស ឌីន ត្រូវបានតែងតាំងអគ្គនាយកក្នុងខែ មករា ឆ្នាំ ២០១៩ ។ លោកចាប់ផ្តើមបំពេញការងារជាមួយអម្រឹត ក្នុងឆ្នាំ១៩៩៦ ក្នុងតួនាទីជាអ្នកគ្រប់គ្រងការិយាល័យសាខាខេត្ត ។ បន្ទាប់មក លោក បានផ្លាស់ប្តូរមកបំពេញការងារនៅនាយកដ្ឋានមួយចំនួន ដូចជា នាយកដ្ឋានអភិវឌ្ឍផលិតផល (រយៈពេល ២ឆ្នាំ) នាយកដ្ឋានគ្រប់គ្រងផ្នែកប្រតិបត្តិការ (ឆ្នាំ ១៩៩៩) និងជាប្រធានអង្គភាពប្រតិបតិ្តការ (ឆ្នាំ ២០០៨ -២០១១) ។ លោក ដុស ឌីន ត្រូវបានតែងតាំងជាអគ្គនាយករងក្នុងខែកុម្ភៈ ឆ្នាំ ២០១១ ។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យ UTARA ប្រទស ម៉ាឡស៊ី និង បរិញ្ញាប័ត្រផ្នែកកសិកម្ម ពីសាកលវិទ្យាល័យភូមិន្ទកសិកម្មកម្ពុជា ។

Generic placeholder image

អ្នកស្រី លឹម សុផា

នាយិកាអង្គភាពប្រតិបត្តិការ

លោកស្រី លឹម សុផា ត្រូវបានតែងតាំងជា នាយិការអង្គភាពប្រតិបត្តិការក្នុងឆ្នាំ ២០២២ ដែលទទួលខុសត្រូវគ្រប់នាយកដ្ឋានប្រតិបត្តិការអាជីវកម្ម និងនាយកដ្ឋាន ច្បាប់ និងប្រតិបត្តិតាម ។ បច្ចុប្បន្ន លោកស្រីក៏ជា នាយិការអង្គភាពហិរញ្ញវត្ថុបណ្តោះអាសន្ន ។ លោកស្រីបានបំពេញការងារជាមួយអម្រឹតអស់រយៈពេលជាង ២២ ឆ្នាំ ដោយបានចាប់ផ្តើមការងារជាអ្នកគ្រប់គ្រងសាខាខេត្ត ប្រធានផ្នែកគណនេយ្យ និងជានាយិការហិរញ្ញវត្ថុ និងធនធានមនុស្ស ។ លោកស្រីតែងតែផ្តោតសំខាន់លើការពង្រឹងសមត្ថភាពបុគ្គលិកសក្តានុពលដើម្បីគាំទ្រពួកគេ សម្រេចបានគោលដៅអាជីពរបស់ខ្លួន។ លោកស្រីតែងតែចូលរួមក្នុងការផ្តួចផ្តើម និងបង្កើតយុទ្ធសាស្រ្តបណ្តុះបណ្តាល ពង្រឹង និង អភិវឌ្ឍសមត្ថភាពបុគ្គលិក ។ លោកស្រីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកល វិទ្យាល័យ Charles Stuart ប្រទសអូស្រ្តាលី និង បរិញ្ញាបត្រផ្នែកសហគ្រិនភាពពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសេដ្ឋកិច្ច ។

Generic placeholder image

លោក តាន់់ យូហៃ

នាយកអង្គភាពផ្នែកលក់់

លោក តាន់ យូហៃ ត្រូវបានតែងតាំងជានាយកអង្គភាពផ្នែកលក់ ក្នុងឆ្នាំ ២០១៨ ។ លោកបានចូលបម្រើការងារជាមួយអម្រឹតក្នុងតួនាទីជាជំនួយការអ្នកគ្រប់គ្រងសាខាខេត្តកណ្តាល នៅក្នុងឆ្នាំ ២០០០ ។ នៅចុងឆ្នាំ ២០០១ លោក ជាប្រធានផ្នែកគ្រប់គ្រងសាខាខេត្តកំពត រហូតដល់ដើមឆ្នាំ ២០១០ លោកជានាយកនាយកដ្ឋានប្រតិបត្តិការ ។ ក្នុងខែមិថុនាឆ្នាំ ២០១៥ លោកត្រូវបានតែងតាំងជានាយកនាយកដ្ឋានផ្នែកលក់សេវាកម្មឥណទាន ។ លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្រ្ត​សេដ្ឋកិច្ច ពីប្រទេសអ៊ុយក្រែន ក្នុងឆ្នាំ ១៩៩៧ ។

Generic placeholder image

លោក អ៊ុច ស៊ីណាត

នាយកអង្គភាពធនធានមនុស្ស

លោក ស៊ីណាត ត្រូវបានតែងតាំងជា នាយកអង្គភាពធនធានមនុស្ស នៅ ខែកក្កកដា ឆ្នាំ ២០២១។ មុនចូលបម្រើការងារនៅ អម្រឹត លោកធ្លាប់់ជានាយកផ្នែកធនធានមនុស្ស ប្រចាំតំបន់់ នៅ ក្រុមហ៊ុនកូកា-កូឡា កម្ពុជា។ លោកមានបទពិសោធន៍ ការងារផ្នែក ធនធានមនុស្ស រយៈពេលជាង១៨ឆ្នាំ ជាមួយបណ្តាក្រុមហ៊ុនធំៗ នានា និងក្នុងវិស័យមួយចំនួន។ លោក ទទួលខុសត្រូវក្នុងការ អភិវឌ្ឍន៍ និងអនុវត្តយុទ្ធសាស្រ្តធនធានមនុស្ស ទិសដៅ គោល នយោបាយ និងនីតិវិធី ព្រមទាំងផ្តោតលើការប្រើប្រាស់់ធនធានមនុស្ស ប្រកបដោយប្រសិទ្ធភាព ក្នុងការសម្រេចបាននូវផែនការ លើសពីការរំពឹងទុក ក្នងបរិបទទីផ្សាប្រកួតប្រជែង។ លោក ស៊ីណាត បានបានបញ្ចប់ការសិក្សាថា្នក់ អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម និងបរិញ្ញាបត្រផ្នែកភាសាអង់់គ្លេសសម្រាប់់ទំនាក់់ទំនងធុរកិច្ច ពីសាកលវិទ្យាល័យន័រតុន និងផ្នែកគណនេយ្យ ពីសាកលវិទ្យាល័យជាតិគ្រប់់គ្រង ។

Generic placeholder image

លោក Sajjad Khan

នាយកអង្គភាពព័័ត៌៌មានវិទ្យា

លោក Sajjad បានចូលរួមជាមួយអម្រឹតនៅខែមិថុនា ឆ្នាំ ២០១៩ ជានាយកអង្គភាពព័ត៌មានវិទ្យា ដែលគ្រប់គ្រង ផ្នែកគ្រប់គ្រងព័ត៌មានវិទ្យា សេវាកម្មឌីជីថល អភិបាលកិច្ច និងគ្រប់គ្រងសុវត្ថិភាពព័ត៌មានវិទ្យា ។ លោក Sajjad មានបទពិសោធន៍ការងារយ៉ាងទូលំទូលាយ អស់រយៈពេល ១៧ ឆ្នាំ ជាមួយក្រុមហ៊ុន GE Capital ក្នុងតួនាទីដឹកនាំសំខាន់ៗជាច្រើន ។ លោកក៏ជាទីប្រឹក្សា ឲ្យស្ថាប័នរដ្ឋ និងឯកជន មួយចំនួន ផ្នែកការ គ្រប់គ្រងនិងពង្រីកអាជីវកម្ម និង គម្រោងឌីជីថល ។ លោកបានបញ្ចប់ការសិក្សាផ្នែកគ្រប់គ្រងអាជីវកម្ម វិទ្យាសាស្រ្តកុំព្យូទ័រ, និង បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម។ បច្ចុប្បន្ន លោក កំពុងបន្តការសិក្សាថ្នាក់បណ្ឌិត ។

Generic placeholder image

លោក ម៉ាក វិចិត្រ

នាយកអង្គភាពហានិភ័័យ

លោក វិចិត្រ ត្រូវបានតែងតាំងជានាយកអង្គភាពហានិភ័យ នៅខែ មេសាឆ្នាំ២០២១។ លោកបានបម្រើការងារនៅ អម្រឹត អស់់រយៈពេល ១៥ឆ្នាំ ដោយផ្លាស់់ប្តូរតួនាទីជាច្រើនរួមមាន ជាអ្នកវិភាគសេដ្ឋកិច្ច ជាប្រធានគ្រប់់គ្រងគម្រោង ផ្នែកអភិវឌ្ឍផលិតផល ផ្នែកលក់់ និង បន្ទាប់់មកផ្នែកគ្រប់់គ្រងហានិភ័យ។ លោក វិចិត្រ បានបញ្ចប់់ការសិក្សា ថ្នាក់់អនុបណ្ឌិតពីសាកលវិទ្យាល័យ Kun Shan តៃវ៉ាន់់ និងបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យភូមិន្ទនិតិសាស្ត្រ និងវិទ្យាសាស្ត្រ សេដ្ឋកិច្ច។

Generic placeholder image

លោក សុះ មាឌ

នាយកអង្គភាពសវនកម្មផ្ទៃក្នុង

លោក សុស មាឌ ត្រូវបានតែងតាំងជាប្រធានអង្គភាពសវនកម្មផ្ទៃក្នុង នៅខែមករា ឆ្នាំ ២០១៩ ។ លោកបានបំពេញការងារជាមួយអម្រឹតអស់រយៈពេលជាង ១៧ ឆ្នាំ។ ក្នុងឆ្នាំ ២០០៣ លោកជាមន្រ្តីសវនកម្មផ្ទៃក្នុង និងជាប្រធានផ្នែកសវនកម្មហិរញ្ញវត្ថុ (២០០៧) ជាអនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង (២០០៨) និង ជាប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង (២០១១)។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែក គ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) និង បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក គ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យបៀលប្រាយ។

Generic placeholder image

លោក រុំ រដ្ឋា

នាយកអង្គភាពពាណិជ្ជកម្ម

លោក រដ្ឋា ត្រូវបានតែងតាំងជាប្រធានពាណិជ្ជកម្មនៅថ្ងៃទី១​​ ខែតុលា ឆ្នាំ២០២៤។ លោកបានចាប់ផ្តើមអាជីពធនាគារជាមួយអម្រឹតជាមន្រ្តីឥណទានក្នុងឆ្នាំ ២០០៥ ហើយបានឆ្លងកាត់តួនាទីជាច្រើនពីការលក់ការបណ្តុះបណ្តាល និងផលិតផល។ នៅឆ្នាំ ២០១៧ គាត់ត្រូវបានដំឡើងឋានៈជាប្រធានផ្នែកផលិតផលឥណទាន និងជាប្រធានផលិតផលពាណិជ្ជកម្មនៅឆ្នាំ២០១៩។ លោក រដ្ឋា បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកហិរញ្ញវត្ថុនិងធនាគារពីសាកលវិទ្យាល័យបៀលប្រាយ។ លោកទទួលបានបទពិសោធន៍ជាមួយនឹងមុខងារសំខាន់ៗជាច្រើនរួមមានការអភិវឌ្ឍន៍ផលិតផល ការអភិវឌ្ឍន៍យុទ្ធសាស្ត្រពាណិជ្ជកម្មសំណើតម្លៃការបែងចែកយុទ្ធនាការគាំទ្រដល់ការអនុវត្តផលិតផល ការគ្រប់គ្រងតម្លៃផលិតផលគោលការណ៍ណែនាំផ្តល់ប្រាក់កម្ចី និងការអភិវឌ្ឍន៍វិធីសាស្រ្តឥណទាន។

Generic placeholder image

លោក Winston Tan

នាយកអង្គភាពហិរញ្ញវត្ថុ

លោក Winston ត្រូវបានតែងតាំងជានាយកអង្គភាពហិរញ្ញវត្ថុ ក្នុងខែ មករា ឆ្នាំ ២០២៤ ដែលមានតួនាទី គ្រប់គ្រង និង ដឹកនាំ នាយកដ្ឋានហិរញ្ញវត្ថុ នាយកដ្ឋានផែនការ យុទ្ធសាស្រ្ត និង នាយកដ្ឋានកិច្ចការរដ្ឋបាល ។ មុនពេលចូលបំពេញការងារជាមួយអម្រឹត លោក Winston ជានាយកអង្គភាពហិរញ្ញវត្ថុ នៅធនាគារ ព្រីនស៍ (កម្ពុជា) ចាប់ពីឆ្នាំ ២០១៩-២០២៣ និង ជានាយកអង្គភាពហិរញ្ញវត្ថុ នៅគ្រឹះស្ថានហរិញ្ញវត្ថុ ព្រូដិនសល (វៀតណាម) ពីឆ្នាំ ២០១៥ -២០១៦ ។ លោក Winston បានចាប់ផ្តើមអាជីពដំបូងរបស់គាត់ជាសវនករនៅក្រុមហ៊ុន KPMG (ម៉ាឡេស៊ី) មកពេលផ្លាស់ប្តូរ មកបម្រើក្នុងវិស័យធនាគារផ្នែកលក់រាយ សហគ្រាសធុនតូចនិងមធ្យម និងធនាគារពាណិជ្ជ ដែលរហូតមកដល់ពេលនេះ មានរយៈពេលជាង ២០ ឆ្នាំមកហើយ។
ជាមួយនឹងបទពិសោធន៏ការងារក្នុងវិស័យធនាគារ លោកបានចូលរួមបំពេញកិច្ចការងារជាច្រើនក្នុងផ្នែក ហិរញ្ញវត្ថុ រតនាគារ ការរៀបចំយុទ្ធសាស្រ្តពាណិជ្ជកម្ម ផលិតផល ការវិភាគព័ត៌មានរបស់អតិថិជន សហការជាដៃគូ យុទ្ធនាការ និង ទីផ្សារ ។ គាត់បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែក គណនេយ្យ ពីសាកលវិទ្យាល័យជាតិម៉ាឡេស៊ី (UKM)។​​​​​​​

ចំណាប់អារម្មណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល

នៅក្នុងឆ្នាំ ២០២៣ សេដ្ឋកិច្ចកម្ពុជាមានកំណើន ៥.៣% ដែលកើតចេញពីការងើបឡើងវិញជាបន្តបន្ទាប់ពីវិស័យទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម និងជាពិសេស ពីភាពធន់ និងប្រសើរឡើងនៃផលិតកម្មក្នុងវិស័យកសិកម្ម។ ទោះជាយ៉ាងណា ក្នុងវិស័យហិរញ្ញវត្ថុរបស់កម្ពុជា ត្រូវបានសង្កេតឃើញពីការធ្លាក់ចុះនៃគុណភាពទ្រពសកម្ម។ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានលើកឡើងពីកិច្ចការត្រួតពិនិត្យដោយយកចិត្តទុកដាក់បន្ថែមទៀត លើបំណុលរបស់វិស័យឯកជន។ អម្រឹត ក៏ដូចជា វិស័យហិរញ្ញវត្ថុទាំងមូល បានទទួលរងឥទ្ធិពលពីបរិយាសប្រឈមនេះ។ ប៉ុន្តែទោះជាយ៉ាងណា អម្រឹតនៅតែមានមោទនភាពចំពោះការរីកចម្រើនរបស់ខ្លួន ដែលអាចបន្តគាំទ្រ និងបម្រើ អតិថិជនបានយ៉ាងល្អក្នុងរយៈពេលពេញមួយឆ្នាំនេះ។ អម្រឹត ប្តេជ្ញាចិត្តយ៉ាងម៉ុតមាំ បន្តប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវក្នុងសង្គម និងផ្តល់គុណតម្លៃសម្រាប់អតិថិជន និងសហគមន៍របស់ពួកគេ។ នេះកើតចេញពីការចូលរួមចំណែកដោយយកចិត្តទុកដាក់ពីសំណាក់បុគ្គលិក និង ដៃគូពាក់ព័ន្ធទាំងអស់។ គុណភាពផលប័ត្រប្រាក់កម្ចី (NPL) នៅក្នុងវិស័យទាំងមូល មានការកើនឡើងក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ។ គុណភាព ផលប័ត្រប្រាក់កម្ចី PAR30 កើនឡើងដល់ ៥.៤% (វិស័យធនាគារ) និង ៦.៧៥% (វិស័យមីក្រូហិរញ្ញវត្ថុ)។ ដោយឡែក សម្រាប់គុណភាពផលប័ត្រប្រាក់កម្ចី PAR30 របស់អម្រឹត មានចំនួនត្រឹមតែ ៣% ប៉ុណ្ណោះ គិតត្រឹមខែ ធ្នូ ឆ្នាំ ២០២៣។ លទ្ធផលនេះ គឺបានមកពីការគ្រប់គ្រងឥណទានដោយប្រុងប្រយ័ត្ន និង ប្រសិទ្ធភាពលើការចំណាយប្រតិបត្តិការ ដែលធ្វើឲ្យអម្រឹត ទទួលបាននូវផលចំណេញជាមធ្យម (ROE)ចំនួន ៩.៤% ។
​​​​​​​
ឆ្នាំ ២០២៣ គឺជាឆ្នាំទីពីរនៃការអនុវត្តយុទ្ធសាស្រ្តអម្រឹតរយៈពេល៣ឆ្នាំ "អម្រឹត ឆ្ពោះទៅមុខ" (Amret Forward 2022-2024) ។ យុទ្ធសាស្ត្រនេះ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល និង មានទិសដៅយុទ្ធសាស្រ្តច្បាស់លាស់ក្នុងការរីកចម្រើនទៅមុខ ប្រកបដោយនិរន្តរភាព កាន់តែមានប្រសិទ្ធភាព ប្រសិទ្ធផល ភាពធន់ រឹងមាំ និងផ្តល់ផលវិជ្ជមានដល់សង្គម។

ពេញមួយឆ្នាំនេះ តាងនាមក្រុមប្រឹក្សាភិបាល ទទួលស្គាល់ពីកិច្ចខិតខំប្រឹងប្រែងរបស់ គណៈគ្រប់គ្រងទាំងអស់ ដែលបានដឹកនាំ រាល់ការអនុវត្តសកម្មភាពជាអាទិភាពនានា ស្របតាមទិសដៅយុទ្ធសាស្រ្ត រួមមាន ការធ្វើឲ្យប្រសើរឡើង និងភាពងាយស្រួល ក្នុងប្រតិបត្តិការអាជីវកម្ម ដោយប្រើប្រាស់នូវ បច្ចេកវិទ្យាទំនើប និងច្នៃប្រឌិត ដើម្បីបម្រើនិងបំពេញតម្រូវការរបស់អតិថិជន។ ដែលកិច្ចការទាំងអស់នឹងបន្តអនុវត្តន៍ក្នុងឆ្នាំ ២០២៤ ទៅមុខទៀត។

កិច្ចការពារអតិថិជន គឺជាអាទិភាពសំខាន់បំផុតរបស់ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងរបស់អម្រឹត ។ ការប្រកាន់ខ្ជាប់ និង អនុវត្ត គោលការណ៍ ការពារ អតិថិជនក្នុងប្រតិបត្តិការអាជីវកម្មគឺ កាន់តែមានសារៈសំខាន់សម្រាប់អតិថិជនជាពិសេស ក្នុងស្ថានភាពលំបាកនិង ប្រឈមខ្លាំងដែលពួកគេកំពុងជួបប្រទះ។ អម្រឹតបានពិនិត្យឡើងវិញនូវគោលការណ៍ និងនិតិវិធីនៃការដោះស្រាយបណ្តឹង អតិថិជន ដើម្បីរួមចំណែកគាំទ្រដល់ការការពារអតិថិជន ប្រកបដោយការទទួលខុសត្រូវ និង ដើម្បីធានាឲ្យបាននូវការបំពេញការងាររបស់បុគ្គលិក ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។
វិស័យហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា បាននិងកំពុងឆ្លងកាត់នូវដំណាក់កាល នៃការផ្លាស់ប្តូរបែបឌីជីថល ការវិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃសេវាហិរញ្ញវត្ថុតាមឌីជីថលដែលកាន់តែមានការកើនឡើងយ៉ាងខ្លាំង។ ធនាគារជាតិនៃកម្ពុជា បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឲ្យសេវាហិរញ្ញវត្ថុតាមបែបឌីជីថលទៅដល់ប្រជាជនកម្ពុជា ជាពិសេសដល់ប្រជាជនដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុគ្រប់គ្រាន់ពីធនាគារគ្រប់គ្រាន់និងពេញលេញ។ ការដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធ ខេអេចឃ្យូអរ (KHQR) ដើម្បីផ្តល់ភាពងាយស្រួលដល់ការទូទាត់ការចំណាយ ឆ្លង គ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុដែលជាសមាជិករបស់ប្រព័ន្ធបាគង គឺជាសមិទ្ធផលមួយដែលទទួលបានជោគជ័យយ៉ាងខ្លាំងរបស់ធនាគារជាតិនៃកម្ពុជា ក្នុងយុគសម័យឌីជីថលនេះ។

អត្រានៃការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូននៅក្នុងប្រទេសកម្ពុជាមានកំណើនខ្ពស់គួរកត់សម្គាល់ ក្នុងចំណោមបណ្តាលប្រទេសនៅលើពិភពលោក។ ប្រជាជនជាង ២២ លាននាក់ បាននិងកំពុងប្រើប្រាស់ទូរស័ព្ទដែលមាន តភ្ជាប់នូវអ៊ីនធឺណែត ស្មើនឹង ១៣១.៥% នៃចំនួន ប្រជាជន សរុប។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អម្រឹតបានចាប់ផ្តើមវិនិយោគជាច្រើនលើប្រព័ន្ធបច្ចេកវិទ្យានិងឌីជីថល។ នេះមិនត្រឹមតែឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ អម្រឹត ក្នុងការការអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យា បែបឌីជីថល ច្នៃប្រឌិត ដើម្បីបម្រើអតិថិជនឱ្យកាន់តែមានប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង បង្ហាញពីការចូលរួមចំណែករបស់អម្រឹត នៅក្នុងចូលរួមកំណើនសេដ្ឋកិច្ចជាតិ លើកកម្ពស់ បរិយាបន្នហិរញ្ញវត្ថុ និងរួមចំណែកគាំទ្រដល់យុទ្ធសាស្រ្តរយៈពេលវែង របស់រដ្ឋាភិបាល ស្តីពី "ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥” ។ គោលនយោបាយនេះ មានគោលបំណង កសាងសេដ្ឋកិច្ច និងសង្គមឌីជីថល ដើម្បីរួមចំណែកគាំទ្រកំណើនសេដ្ឋកិច្ចថ្មី។ អម្រឹតបាននិងកំពុងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការកសាង និងអភិវឌ្ឍសមត្ថភាព និង ទេពកោសល្យសម្រាប់បុគ្គលិក។ នេះគឺជាគោលដៅយុទ្ធសាស្រ្តសំខាន់មួយ ដើម្បីគាំទ្រ និង ជម្រុញពួកគេ ចាប់យកឱកាសការងារ នាពេលអនាគត តាមរយៈការផ្តល់ឱកាសបុគ្គលិកចូលរួមវគ្គបណ្តុះបណ្តាលនានាទាំងក្នុងនៅក្រៅប្រទេស ដូជា ការចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាល របស់ក្រុមហ៊ុន Advans group សហការជាមួយវិទ្យាស្ថាន EDHEC នៅទីក្រុងប៉ារីស។ អម្រឹត ជឿជាក់លើសក្តានុពល ភាពច្នៃប្រឌិត និងទេពកោសល្យរបស់បុគ្គលិកក្នុងការរួមចំណែកជំរុញការរីកចម្រើនអាជីវកម្ម។ អម្រឹត បន្តស្វែងរបេក្ខជន ដែលមានទេពកោសល្យ សមត្ថភាព ចំណេះ និងជំនាញក្នុងអាជីព។ អម្រឹត បង្កើតបរិយាកាសការងារល្អ និង ផ្តល់ឱកាសស្មើរៗគ្នាដល់បុគ្គលិក ក្នុងការបណ្តុះបណ្តាល ដើម្បីឲ្យពួកគេកាន់តែមានការ រីកចម្រើនក្នុងអាជីពការងាររបស់ពួកគេ ដើម្បីឲ្យពួកគេក្លាយជាបុគ្គលិកគ្រប់គ្រង បន្តវេន។ ឆ្នាំ ២០២៤ ក៏នឹងរំពឹងថាជាឆ្នាំដែលត្រូវជួបនឹងបញ្ហាប្រឈមនានា។ ទោះជាយ៉ាងណា អម្រឹត ជឿជាក់ថា នឹងអាចចាប់យកឱកាសថ្មីៗ ដើម្បីរីកចម្រើនបន្ថែមទៀតប្រកបដោយការទទួលខុសត្រូវ និងនិរន្តរភាព ។ អម្រឹត បេ្តជ្ញាបន្តចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។

តាងនាមក្រុមប្រឹក្សាភិបាល សូមអរគុណនិងកោតសរសើរដល់ភាគទុនិកទាំងអស់ ដៃគូ និងអជ្ញាធរពាក់ព័ន្ធ ជាពិសេសធនាគារជាតិនៃកម្ពុជា សម្រាប់ ការណែនាំជាយុទ្ធសាស្ត្រ និង គាំទ្រទាំងឡាយ។ អម្រឹត សូមអរគុណចំពោះបុគ្គលិកគ្រប់រូប សម្រាប់ការលះបង់ ការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរួមគ្នាដើម្បីបម្រើអតិថិជនរបស់យើងប្រកបដោយទំនួលខុសត្រូវ ជាពិសេក្នុងស្ថានភាពដ៏លំបាកនិងប្រឈមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេស ចំពោះអតិថិជនទាំងអស់ សម្រាប់ ទំនុកចិត្ត និងការគាំទ្រមកដល់អម្រឹត។ អម្រឹត ប្តេជ្ញាបន្តខិតខំបម្រើ ផ្តល់គុណតម្លៃ ដើម្បីបំពេញតម្រូវការ និងការរំពឹងទុករបស់អតិថិជន។
ឆ្ពោះទៅមុខ អម្រឹត នៅតែជាគ្រឹះស្ថានហិរញ្ញវត្ថុមួយដែលបម្រើ ផ្តល់គុណតម្លៃ និង ផលវិជ្ជមានដល់អតិថិជន សហគមន៏ ភាគីពាក់ព័ន្ធនិងសង្គមជាតិទាំងមូលប្រកបដោយនិរន្តរភាព។

Claude FALGON
ប្រធានក្រុមប្រឹក្សាភិបាល, អម្រឹត