អម្រឹត ពិតជាមានក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានចូលរួម ឧបត្ថម្ភ អាវភ្លៀងចំនួន ២៤០ ជូន ទៅកាន់ក្រុមការងារភ្នាក់ងារទេសចរណ៍ របស់ អាជ្ញាធរអប្សរា នៅខេត្តសៀមរាប។
Jun 22, 2025
សៀមរាប ថ្ងៃទី ២១ មិថុនា ២០២៥ ៖ ក្នុងនាមជាអ្នកតំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត លោក តឹក សុខហេង នាយកប្រចាំតំបន់ខេត្តសៀមរាបនាពេលថ្មីៗនេះបានចូលរួមចែករំលែកសារមួយជូនយុវជន ថា “ការសរសេរ ពិតជាមានសារសំខាន់ណាស់ លើសពីការអាន” ហើយលោកក៏ បានជំរុញលើកទឹកចិត្តឱ្យយុវជនទាំងអស់ ងាកមកចាប់អារម្មណ៍ការសរសេរ ដើម្បីជាផ្អែកមួយក្នុងការពង្រឹងការតែងនិពន្ធ នឹងឈានទៅសរសេរសៀវភៅ និងអាចបោះពុម្ភផ្សាយបន្ថែមទៀត។
នៅក្នុងឱកាសនេះផងដែរ សិក្ខាកាម ១២រូប ទទួលបានជំនាញសរសេរ ផលិតសៀវភៅ និងការបោះពុម្ពពីក្លិបអ្នកនិពន្ធវ័យក្មេង នៅថ្ងៃទី២១ មិថុនា នៅសណ្ឋាគារម៉េម័រ លើកំណាត់ផ្លូវជាតិលេខ៦ ក្នុងក្រុងសៀមរាបផងដែរ។
ដោយមានបំណងលើកកម្ពស់សមត្ថភាពនៃការសរសេររបស់យុវជន អម្រឹតបានចូលរួមគាំទ្រកម្មវិធីដោយផ្ទាល់ នៅថ្ងៃទី ២១ មិថុនា នាខេត្តសៀមរាប ដោយវគ្គបណ្ដុះបណ្ដាលនេះផងដែរ គឺមានការចូលរួមពីយុវជនស្រលាញ់ការអាន និងសរសេរ ពីសិក្ខាកាម ១២រូប។
លោក តឹក សុខហេង នាយកតំបន់អម្រឹត នៅសៀមរាប បានលើកឡើងទៀតថា ការសរសេរ គឺជាជំហានសំខាន់មួយក្នុងការផ្លាស់ប្តូរនូវចំណេះដឹង និងការច្នៃប្រឌិត។ លោកបានលើកទឹកចិត្តឱ្យយុវជនខិតខំបង្កើតស្នាដៃសៀវភៅដើម្បីចូលរួម អភិរក្ស អភិវឌ្ឍវិស័យអប់រំ និងវប្បធម៌នៃការអាន។
សិក្ខាកាមដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលនេះ នឹងជួបជាមួយអ្នកជំនាញសរសេរព័ត៌មាន និងអ្នកនិពន្ធសៀវភៅ ដែលមានបទពិសោធជាច្រើនលើជំនាញនិមួយៗ ក្នុងនោះមាន លោក គី សុខលីម មានបទពិសោធក្នុងអាជីពសារព័ត៌មានជិត៣០ឆ្នាំ និងជាអ្នកនិពន្ធសៀវភៅ។ លោក លាង ដឺលុច ជាអ្នកនិពន្ធសៀវភៅ និងជាចាងហ្វាងនៃសារព័ត៌មានឌីជីថលថ្មីៗ (ThmeyThmey) ,លោក Pierre Gillette (ជនជាតិបារាំង) គឺជាអ្នកសារព័ត៌មានជាង៤០ឆ្នាំ និងជាអ្នកនិពន្ធសៀវភៅ។ លោក Alan Kirk (ជនជាតិអូស្ត្រាលី) គឺជាអ្នកសារព័ត៌មានជាង៤០ឆ្នាំ ផងដែរ។ លោក Sonny Krishnan (ជនជាតិអូស្រ្តាលី) គឺជាអ្នកសារព័ត៌មាន និងជាអ្នកជំនាញសំណេរក្នុងវិស័យផ្សេងៗ និងលោកស្រី Michelle Vachon (ជនជាតិអាមេរិក-កាណាដា) គឺជាអ្នកសារព័ត៌មានជំនាញបទយកការណ៍។
សិក្ខាកាមនឹងទទួលបានចំណេះដឹងពីការសរសេរប្រភេទសៀវភៅផ្សេងៗដូចជា ប្រលោមលោក, ប្រវត្តិសាស្ត្រ, វិទ្យាសាស្រ្ត និងការសំភាសន៍, ស្រាវជ្រាវ និងការបោះពុម្ពផ្សាយ។ វគ្គនេះមានរយៈពេល ៦ ខែ និងផ្តល់ជំនាញទាក់ទងនឹងការរចនាសៀវភៅ ការជ្រើសរើសចំណងជើង ការតែងនិពន្ធ និងដំណើរការបោះពុម្ព។
កម្មវិធីនេះ រៀបចំដោយក្លិបអ្នកនិពន្ធវ័យក្មេង ដោយគាំទ្រពីសារព័ត៌មាន ThmeyThmey, អង្គការ AEA Action, សមាគមទេសចរណ៍សៀមរាប និងឧបត្ថម្ភពីអម្រឹត។
ដើម្បីជាការរួមចំណែកដល់សង្គមយើងអោយកាន់តែល្អប្រសើរជាងនេះទៅទៀត អម្រឹតសូមលើកទឹកចិត្តដល់យុវជនទាំងអស់ដែលស្រលាញ់ការអាន សរសេរ បន្តចូលរួមវគ្គបណ្ដុះបណ្តាលនេះបន្តទៀត។
អំពីអម្រឹត
បច្ចុប្បន្ន អម្រឹតមានមោទនភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន១0 នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម ។ អម្រឹត បាននិងកំពុងបម្រើអតិថិជនជាង៦00,000 នាក់ ដែលជា កសិករមានចំណូលទាបសហគ្រាសធុនតូច តូចបំផុត និងមធ្យម ។ អម្រឹតមានសាខាចំនួន១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ។
អម្រឹតគឺជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ Bank SinoPac (ធនាគារ សាយណូផេក) គឺជាភាគទុនិកធំនៅក្នុងអម្រឹត រួមជាមួយនឹងភាគទុនិកចំនួន០២ផ្សេងទៀត ដែលជាស្ថាប័នអន្តរជាតិមានកិត្តិនាម និងត្រូវបានទទួលស្គាល់ថា ជាស្ថាប័នដែលមានភាពច្នៃប្រឌិត និងទំនួលខុសត្រូវខ្ពស់ផ្នែកសង្គម ។ ក្នុងដំណើរវិវត្តន៍ និងការរីកចម្រើនរបស់ខ្លួនអម្រឹតបន្តបំពេញបេសកកម្មក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលស្របតាមតម្រូវការចាំបាច់របស់អតិថិជន ។
Share To:
Jun 07, 2025