កម្មវិធីសម្រាប់និស្សិតកំពុងសិក្សា និងបានបញ្ចប់ថ្មីៗ

  • Home
  • កម្មវិធីសម្រាប់និស្សិតកំពុងសិក្សា និងបានបញ្ចប់ថ្មីៗ

កម្មវិធីសម្រាប់និស្សិតកំពុងសិក្សា និងបានបញ្ចប់ថ្មីៗ

អម្រឹត ផ្តល់នូវឱកាសជូនដល់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យ និងទើបបញ្ចប់ការសិក្សាថ្មីៗ តាមរយៈកម្មវិធីសំខាន់ៗចំនួន៣ រួមមាន កម្មវិធីចុះធ្វើកម្មសិក្សាស្ម័គ្រចិត្ត កម្មវិធីសា្រវជ្រាវនិក្ខេបបទ និងកម្មវិធី Unleashed Potential។ កម្មវិធីទាំងអស់នេះត្រូវបានរៀបចំឡើងដើម្បីបង្កើតឱកាសដល់និស្សិតក៏ដូចជាបុគ្គលិកដែលមិនទាន់មានបទពិសោធការងារ ដើម្បីពួកគេអាចទទួលបាននូវបទពិសោធការងារជាក់ស្តែងបន្ថែម សម្រាប់ប្រើប្រាស់ជាគោលបំណងផ្សេងៗក្នុងការបំពេញកាតព្វកិច្ចក្នុងការសិក្សា និងការងារ។

អត្ថប្រយោជន៍នៅ អម្រឹត

យើងផ្តល់ជូននូវអត្ថប្រយោជន៍ដ៏សម្បូរបែប ដែលប្រកបដោយការប្រកួតប្រជែងនិងឆ្លើយតបទៅនឹងតម្រូវការរបស់បុគ្គលិកយើង។

Generic placeholder image

អត្ថប្រយោជន៍ដែលមានការប្រែប្រួល

អត្ថប្រយោជន៍ដែលមានការប្រែប្រួលនេះ ត្រូវបានរៀបចំឡើងដោយប្រុងប្រយ័ត្ននិងផ្តល់ជូន ជាត្រីមាស ឆមាស និងប្រចាំឆ្នាំ ដើម្បីលើកទឹកចិត្ត ក៏ដូចជាផ្តល់ជារង្វាន់ដល់បុគ្គលិករបស់យើងចំពោះការបំពេញការងាររបស់ពួកគេ និងការចូលរួមចំណែកក្នុងការសម្រេចបានរបស់ស្ថាប័ន។


Generic placeholder image

ប្រាក់លើកទឹកចិត្ត

សម្រាប់ពិធីបុណ្យប្រពៃណីធំៗទាំង២ រួមមាន ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ និងពិធីបុណ្យភ្ជុំបិណ្ឌ អម្រឹត បានផ្តល់ជូនបុគ្គលិកនូវប្រាក់លើកទឹកចិត្តសម្រាប់ចូលរួមចំណែកនូវការប្រារព្ធពិធីបុណ្យទាំងនោះជាមួយក្រុមគ្រួសាររបស់ពួកគេ។


Generic placeholder image

ឥណទានបុគ្គលិក និងឥណទានម៉ូតូ

នៅ អម្រឹត យើងផ្តល់ជូនបុគ្គលិករបស់យើងនូវឥណទានជាច្រើនប្រភេទជាមួយនឹងអត្រាការប្រាក់ពិសេស សម្រាប់ជួយគាំទ្រតម្រូវការចាំបាច់ និងតម្រូវការហិរញ្ញវត្ថុផ្សេងៗទៀតរបស់ពួកគេ។


Generic placeholder image

ផែនការធានារ៉ាប់រង

អម្រឹត ផ្តល់ឲ្យបុគ្គលិកយើងនូវការធានារ៉ាប់រងជាច្រើនប្រភេទដែលមិនត្រឹមតែសម្រាប់ការការពារលើការថែទាំសុខភាព និងគ្រោះថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការពារអាយុជីវិតរបស់ពួកគេផងដែរ។ សម្រាប់កញ្ចប់ការពារលើការថែទាំសុខភាព និងគ្រោះថ្នាក់ក៏ត្រូវបានផ្តល់ជូនទៅដល់សហព័ន្ធរបស់បុគ្គលិក។


Generic placeholder image

អត្ថប្រយោជន៍បន្ថែមប្រចាំខែ

សម្រាប់បុគ្គលិកផ្នែកលក់ ឬ បុគ្គលិកមួយចំនួនផ្សេងទៀត ក្រៅតែអំពីប្រាក់បៀវត្ស ពួកគេក៏ទទួលបាននូវអត្ថប្រយោជន៍បន្ថែមប្រចាំខែជាច្រើន ដែលរួមមាន អត្ថប្រយោជន៍បន្ថែមលើម៉ូតូ ការស្នាក់នៅ និង ប្រាក់ឧបត្ថម្ភសម្រាប់ការបំពេញតួនាទី ដើម្បីលើកទឹកចិត្តសម្រាប់ការបំពេញការងារប្រចាំថ្ងៃរបស់ពួកគេ។


Generic placeholder image

ប្រតិបត្តិមូលនិធិសុខភាព

អម្រឹត បានបង្កើតឡើងនូវមូលនិធិដ៏វិសេសមួយ សម្រាប់ការផ្តល់ជូនដល់បុគ្គលិករបស់យើងដែលមានតម្រូវការហិរញ្ញវត្ថុបន្ទាន់។ មូលនិធិនេះក៏ប្រើប្រាស់សម្រាប់ជាការចូលរួមចំណែកពី អម្រឹត ជូនចំពោះការបាត់បង់ជីវិតរបស់បុគ្គលិក ឬសមាជិកគ្រួសាររបស់ពួកគេផងដែរ។


Generic placeholder image

ច្បាប់ឈប់សម្រាកសម្បូរបែប

បន្ថែមពីច្បាប់ឈប់សម្រាកប្រចាំឆ្នាំ អម្រឹត បានផ្តល់ជូននូវច្បាប់ឈប់សម្រាកផ្សេងៗយ៉ាងសម្បូរបែបដែលក្នុងនោះរួមមាន ច្បាប់សម្រាប់មាតុភាព ជំងឺ ពិសេស គឺច្បាប់ជំនួស ជាដើម។


Generic placeholder image

អត្ថប្រយោជន៍ផ្សេងៗទៀត

ក្រៅអំពីអត្ថប្រយោជន៍សំខាន់ៗដែលយើងបានផ្តល់ បុគ្គលិករបស់យើងក៏នឹងទទួលបានការផ្តល់ជូននូវអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត ដើម្បីជួយសម្រួលដល់បទពិសោធបំពេញការងាររបស់ពួកគេ។