អម្រឹត គាំទ្រយុវជនកម្ពុជាស្វែងយល់ពីប្រវត្តិសាស្រ្ត និងចំណេះដឹងហិរញ្ញវត្ថុ តាមរយៈគម្រោង «១ម៉ឺនជំហាន ដើម្បីសិស្ស១ម៉ឺននាក់»
Jul 24, 2026
ភ្នំពេញ៖ អម្រឹត ចូលរួមគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។

គ្រឹះស្ថានអម្រឹត មានសេចក្តីសោមនស្សរីករាយ ចូលរួមបរិច្ចាគថវិកាចំនួន ៤០.០០០.០០០ រៀល ជូន មូលនិធិគន្ធបុប្ផាកម្ពុជា។

ដើម្បីកុមារកម្ពុជា សូមចូលរួមគាំទ្រទាំងអស់គ្នាជាមួយយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» តាមរយៈការបរិច្ចាគថវិកាទៅតាមលទ្ធភាព តិចតួចក្តី ឬច្រើនក្តី គឺសុទ្ធតែអាចចូលរួមសង្គ្រោះអាយុជីវិតទារក និងកុមារជាច្រើននាក់ដែលកំពុងទទួលការពិនិត្យ ព្យាបាលនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង។

អំពី អម្រឹត
បច្ចុប្បន្ន អម្រឹតមានមោទកភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១០ នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម ។ អម្រឹត បាននិងកំពុងបម្រើអតិថិជនជាង ៦00,000 នាក់ ដែលជា កសិករមានចំណូលទាប សហគ្រាសធុនតូច តូចបំផុត និងមធ្យម ។ អម្រឹតមានសាខាចំនួន១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ។
អម្រឹត គឺជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ Bank SinoPac (ធនាគារ សាយណូផេក) គឺជាភាគទុនិកធំនៅក្នុងអម្រឹត រួមជាមួយនឹងភាគទុនិកចំនួន០២ផ្សេងទៀតដែលជា ស្ថាប័នអន្តរជាតិ មានកិត្តិនាម និងត្រូវបានទទួលស្គាល់ថាជាស្ថាប័នដែលមានភាពច្នៃប្រឌិត និងទំនួលខុសត្រូវខ្ពស់ផ្នែកសង្គម ។ ក្នុងដំណើរវិវត្តន៍ និងការរីកចម្រើនរបស់ខ្លួន អម្រឹត បន្តបំពេញបេសកកម្មក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលស្របតាមតម្រូវការចាំបាច់របស់អតិថិជន៕
Share To:
Jul 21, 2026
May 28, 2026
May 24, 2026