អម្រឹត បន្តគាំទ្រការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ ក្នុងព្រឹត្តិការណ៍ AIA Pink Run 2025 នៅមុខសួនច្បារវត្តបទុមវតី។
Oct 19, 2025
កម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងកាកបាទក្រហមកម្ពុជាក្រោមអធិបតីភាពឯកឧត្តម លាត ភិរុណ អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង។ នេះជាលើកទី៦ អម្រឹតសហការជាមួយមជ្ឈមណ្ឌលរួមចំណែកលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តដែលមកដល់ពេលនេះបានការចូលរួមពីបុគ្គលិកប្រមាណជាង ៧០០នាក់។

ឆ្លៀតក្នុងឱកាសនេះ អម្រឹតសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង លោកស្រី អ៊ុក មាសសូលីណា នាយិកាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង និងលោកស្រីវេជ្ជបណ្ឌិត មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្រុមគ្រូពេទ្យ និងបុគ្គលិកតំបន់ព្រៃវែងនិងស្វាយរៀងដែលមានវត្តមាន និងគាំទ្រកម្មវិធី ផ្តល់ឈាម ផ្តល់ជីវិត!


Share To: