• Home
  • ព័ត៌មាន
  • អម្រឹត ចូលរួមអបអរសាទរ "ទិវាប្រាក់រៀល" ជាមួយធនាគារជាតិនៃកម្ពុជា នៅខេត្តតាកែវ

អម្រឹត ចូលរួមអបអរសាទរ "ទិវាប្រាក់រៀល" ជាមួយធនាគារជាតិនៃកម្ពុជា នៅខេត្តតាកែវ

Apr 30, 2025

ខេត្តតាកែវ, ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥— ក្នុងឱកាសខួបលើកទី៤៥ ឆ្នាំ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ អាម្រឹត មានសេចក្តីសោមនស្សរីករាយបានចូលរួមក្នុងកម្មវិធី "ទិវាប្រាក់រៀល" ដែលរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា នៅខេត្តតាកែវ។

កម្មវិធីនេះមានគោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងស្តីពីសារៈសំខាន់នៃប្រាក់រៀល ជាមធ្យោបាយទូទាត់ផ្លូវការក្នុងប្រព័ន្ធហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា។ ក្រៅពីនេះ កម្មវិធីនឹងជួយបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដល់ប្រជាពលរដ្ឋ និងបណ្តាញធនាគារជាតិនៃប្រទេសកម្ពុជា ដើម្បីអភិវឌ្ឍប្រព័ន្ធបាគងឱ្យកាន់តែប្រសើរឡើង។

ក្នុងឱកាសពិសេសនេះ អម្រឹតបានបង្ហាញការចូលរួមយ៉ាងសកម្ម តាមរយៈការចែករំលែកព័ត៌មានផលិតផល និងសេវាហិរញ្ញវត្ថុរបស់ខ្លួន ដែលផ្តោតសំខាន់លើការជួយលើកស្ទួយជីវភាពសង្គម និងសេដ្ឋកិច្ចជាតិ តាមរយៈការប្រើប្រាស់ប្រាក់រៀលក្នុងប្រតិបត្តិការរដ្ឋបាល និងធនាគារ។

អំពីកម្មវិធី
"ទិវាប្រាក់រៀល" គឺជាពិធីសាធារណៈសំខាន់មួយ ដែលធនាគារជាតិនៃកម្ពុជា រៀបចំឡើងជាប្រចាំរៀងរាល់ឆ្នាំ ដើម្បីអបអរសាទរនឹងរំលឹកដល់សារៈសំខាន់នៃប្រាក់រៀល ក្នុងការលើកកម្ពស់អត្តសញ្ញាណជាតិ និងការរីកចម្រើនសេដ្ឋកិច្ចប្រទេស។

អំពីអម្រឹត

 បច្ចុប្បន្ន អម្រឹត​មាន​មោទនភាព​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឈានមុខ​គេ​មួយ​ក្នុង​ចំណោម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចំនួន​១0 នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ផ្តល់​ផល​វិជ្ជមាន​ដល់​សង្គម ។ អម្រឹត បាន​និង​កំពុង​បម្រើ​អតិថិជន​ជាង​៦00,000 នាក់ ដែល​ជា កសិករ​មាន​ចំណូល​ទាប​សហគ្រាស​ធុន​តូច តូច​បំផុត និង​មធ្យម ។ អម្រឹត​មាន​សាខា​ចំនួន​១៥០ ក្នុង​២៤ រាជធានី​-​ខេត្ត​ទូ​ទាំង​ប្រទេស និង​មាន​បុគ្គលិក​ជាង ៤.៧០០​នាក់ កំពុង​បម្រើ​ការងារ​។

អម្រឹត​គឺជា​ក្រុមហ៊ុន​បុត្រ សម្ព័ន្ធ​របស់ Bank SinoPac (​ធនាគារ សាយ​ណូ​ផេ​ក​) គឺជា​ភាគ​ទុ​និក​ធំ​នៅ​ក្នុង​អម្រឹត រួម​ជាមួយនឹង​ភាគ​ទុ​និក​ចំនួន​០២​ផ្សេង​ទៀត​ ដែល​ជា​ស្ថាប័ន​អន្តរជាតិ​មាន​កិត្តិនាម និង​ត្រូវ​បាន​ទទួលស្គាល់​ថា​ ជា​ស្ថាប័ន​ដែល​មាន​ភាព​ច្នៃប្រឌិត និង​ទំនួល​ខុស​ត្រូវ​ខ្ពស់​ផ្នែក​សង្គម ។ ក្នុង​ដំណើរ​វិវត្តន៍ និង​ការ​រីក​ចម្រើន​របស់​ខ្លួន​អម្រឹត​បន្ត​បំពេញបេសកកម្ម​ក្នុង​ការ​ផ្តល់​សេវា​ហិ​រញ្ញវត្ថុ​ដែល​ស្រប​តាម​តម្រូវការ​ចាំបាច់​របស់​អតិថិជន ​។ 

 

 

 

 

 

Share To: