អម្រឹត-ថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២៤ អម្រឹត ជាមួយដៃគូសហការ បានចុះអនុស្សរណៈយោគយល់ជាដៃគូគ្នា ជាមួយនឹងសាលាអន្តរជាតិ KCE International School នៅសាខា ត្រាំខ្នារ។
ដើម្បីជាគោលដៅរួមចំណែកសម្រួលបន្ទុកផ្នែកហិរញ្ញវត្ថុជូនមាតាបិតា ឬអាណាព្យាបាលលើការចំណាយថ្លៃសិក្សារបស់កូនៗ អម្រឹត ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចុះអនុស្សរណៈនៃការយោគយល់ជាដៃគូ ជាមួយនឹងសាលាអន្តរជាតិ KCE International School សាខា ត្រាំខ្នារ
ដោយអម្រឹតមានផលិតថ្មីផ្តល់ជូនអាណាព្យាបាលទាំងអស់ដែលកំពុងប្រើប្រាស់សេវាកម្មណាមួយជាមួយអម្រឹតទទួលបាន ឥណទានសិក្សា ដើម្បីគាំទ្រកូនៗ ទទួលបានការអប់រំដោយជោគជ័យស្របទៅតាមផែនការ និងក្តីស្រមៃរបស់លោកអ្នក។
លក្ខខណ្ឌពិសេសអំពីឥណទានសិក្សា (Smart Edu Loan) ៖
- ឥណទានសិក្សា មិនតម្រូវមានទ្រព្យធានា
- ឥណទានកម្ចីរហូតដល់ ១០.០០០ ដុល្លារ
- អត្រាការប្រាក់សមរម្យ លក្ខខណ្ឌងាយស្រួល
- បង់រំលស់ ឬផ្ដាច់ដោយសេរី មិនមានការពិន័យ។
ព័ត៌មានបន្ថែម | More information: 023 999 033/ 093 999 111/ 089 999 033 ឬមកសាខាអម្រឹតណាមួយដែលនៅជិតលោកអ្នក

