អម្រឹត ចូលរួមគាំទ្រការរៀបចំ “ទិវាជាតិអំណានលើកទី១១” ដើម្បីលើកកម្ពស់វប្បធម៌អាននៅកម្ពុជា៤ឆ្នាំជាប់គ្នា
Mar 12, 2026
ភ្នំពេញ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥៖ ជារៀងរាល់ឆ្នាំ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត តែងតែរៀបចំកម្មវិធីសូត្រមន្ត ប្រោះព្រំ ប្រសិទ្ធពរជ័យ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ កន្លងទៅ។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៥ ដែលនឹងមកដល់ពេលខាងមុខ អម្រឹត បានរៀបចំកម្មវិធីពិសេសមួយ ដែលមានការចូលរួមពីបុគ្គលិក និងសមាជិកក្រុមគ្រួសាររបស់បុគ្គលិកយ៉ាងរីករាយ។ កម្មវិធីនេះមានសកម្មភាពសូត្រមន្ត ប្រោះព្រំ ប្រសិទ្ធពរជ័យ ជូនពរបុគ្គលិកទាំងអស់ឱ្យប្រកបដោយសេចក្តីសុខសុភមង្គល សុភមង្គលភាពគ្រប់គ្រង និងជោគជ័យក្នុងការងារ។

ក្រៅពីនេះ បុគ្គលិក និងក្រុមគ្រួសារត្រូវបានរីករាយទស្សនារបាំប្រពៃណីដូចជា របាំត្រុដិ និងបានចូលរួមលេងល្បែងប្រជាប្រិយបុរាណជាច្រើន ដែលជាប្រពៃណីរបស់ជាតិខ្មែរ។ កម្មវិធីនេះបានបង្កើតឡើងនូវបរិយាកាសសប្បាយរីករាយ និងស្នាមញញឹមពេញមាត់ ព្រមទាំងអភិវឌ្ឍទំនាក់ទំនងល្អរវាងបុគ្គលិក និងក្រុមគ្រួសារ។

ឆ្លៀតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ អម្រឹត សូមជូនពរដល់ប្រជាពលរដ្ឋខ្មែរ អតិថិជនគ្រប់រូប និងបុគ្គលិកទាំងអស់ ឱ្យប្រកបដោយសេចក្តីសុខ សុភមង្គល សំណាងល្អ និងជោគជ័យគ្រប់ភារកិច្ច សូមសួស្តីឆ្នាំថ្មី!

Share To:
Mar 12, 2026
Mar 06, 2026
Mar 04, 2026