អម្រឹត ចូលរួមអបអរសាទរ “ទិវាធានារ៉ាប់រងកម្ពុជា” ឆ្នាំ ២០២៥ ពីខេត្តបាត់ដំបង
Apr 26, 2025
បាត់ដំបង: គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត មានសេចក្តីសោមនស្សរីករាយ ចូលរួមក្នុងកម្មវិធី “ទិវាធានារ៉ាប់រងកម្ពុជា” ដែលរៀបចំឡើងដោយ និយ័តករធានារ៉ាប់រងកម្ពុជា (Insurance Regulator of Cambodia) កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២៥ នៅខេត្តបាត់ដំបង។
កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញការអភិវឌ្ឍវិស័យធានារ៉ាប់រងនៅកម្ពុជា ឲ្យកាន់តែរីកចម្រើន និងលើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍សេវាធានារ៉ាប់រងដល់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់ការពារ និងធានារ៉ាប់រងសុខភាពជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជននៅក្នុងសង្គម។
ក្នុងឱកាសនេះ អម្រឹត ក៏បានតាំងស្ទង់បង្ហាញអពីសេវាកម្មរបស់ផ្សេងដែលអម្រឹតមានជូនដល់ភ្ញៀវជាច្រើនដែលបានចូលរួមកាន់តែទូលាយ។ បុគ្គលិកអម្រឹតក៏បានចូលរួមសកម្មភាពផ្សេងៗក្នុងកម្មវិធីជាមួយនឹងភ្ញៀវសំខាន់ៗ និងសហគមន៍ក្នុងតំបន់យ៉ាងសប្បាយរីករាយ។
អម្រឹត សូមអបអរសាទរជាទីបំផុតចំពោះការរៀបចំកម្មវិធីនេះ និងបន្តអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ពិចារណាធានារ៉ាប់រងជាជម្រើសដើម្បីការពារ និងធានាអនាគតសុភមង្គលសម្រាប់គ្រួសារ និងអាជីវកម្មផ្ទាល់ខ្លួន។
Share To:
Apr 26, 2025
Mar 08, 2025