អម្រឹត បន្តគាំទ្រការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ ក្នុងព្រឹត្តិការណ៍ AIA Pink Run 2025 នៅមុខសួនច្បារវត្តបទុមវតី។
Oct 19, 2025
ភ្នំពេញ ថ្ងៃទី ១៨ តុលា ២០២៥ — ក្នុងនាមជាអ្នកឧបត្ថម្ភធំ (Gold Sponsor) សម្រាប់ឆ្នាំទី៣ ជាប់គ្នា អម្រឹត មានមោទនភាពយ៉ាងក្រៃលែង ដែលមានឱកាសចូលរួមក្នុងព្រឹត្តិការណ៍ AIA Pink Run 2025 ដែលរៀបចំឡើងដោយ AIA Cambodia នៅមុខសួនច្បារវត្តបទុមវតី រាជធានីភ្នំពេញជាថ្មីម្តងទៀត។
ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការរត់ប្រណាំងសម្រាប់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែវាជាវេទិកាដ៏មានអត្ថន័យមួយក្នុងការផ្សព្វផ្សាយការយល់ដឹង និងយល់អំពីការការពារជំងឺមហារីកសុដន់។
ក្នុងឱកាសនេះ អម្រឹត ក៏បានរៀបចំស្តង់សម្រាប់ភ្ញៀវដែលបានមកចូលរួមនៅក្នុងកម្មវិធី អេអាយអេ ផងដែរ។ អតិថិជនអាច ចុះឈ្មោះប្រើប្រាស់កម្មវិធី Amret Mobile នៅស្តង់អម្រឹត ដើម្បីទទួលបាន ទឹកប្រាក់ ៤,០០០ រៀលភ្លាមៗ និង កាដូអនុស្សាវរីយ៍ពិសេសជាច្រើន។
ក្រៅពីនេះ អតិថិជន និងសាធារណជនទូទៅក៏អាចចូលរួម ពិនិត្យ និងពិគ្រោះអំពីជំងឺមហារីកសុដន់ដោយឥតគិតថ្លៃ នៅស្តង់របស់ AIA Pink Run 2025 ចាប់ពីថ្ងៃទី ១៧ និង ១៨ តុលា ២០២៥ ពីម៉ោង ៨ ព្រឹក ដល់ ៨ យប់។

អម្រឹត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្នកចូលរួម អ្នករៀបចំ និងដៃគូទាំងអស់ ដែលបានរួមគ្នាផ្ដល់កម្លាំង និងសកម្មភាពចូលរួមដ៏មមាញឹក ដើម្បីធ្វើឲ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យ ប្រកបដោយភាពសប្បាយរីករាយ។ យើងជឿជាក់ថា ការរួមចំណែកតូចៗរបស់អ្នកចូលរួមទាំងអស់គ្នា អាចបង្កើតការផ្លាស់ប្តូរដ៏ធំមួយបាន។
រួមគ្នាបន្តរត់ និងផ្សព្វផ្សាយការយល់ដឹងអំពីជំងឺមហារីកសុដន់ដើម្បីអនាគត និងក្តីសង្ឃឹមសម្រាប់ស្ត្រីគ្រប់រូប។


អំពី អម្រឹត
បច្ចុប្បន្ន អម្រឹតមានមោទកភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១0 នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម ។ អម្រឹត បាននិងកំពុងបម្រើអតិថិជនជាង ៦00,000 នាក់ ដែលជា កសិករមានចំណូលទាប សហគ្រាសធុនតូច តូចបំផុត និងមធ្យម ។ អម្រឹតមានសាខាចំនួន១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ។
អម្រឹត គឺជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ Bank SinoPac (ធនាគារ សាយណូផេក) គឺជាភាគទុនិកធំនៅក្នុងអម្រឹត រួមជាមួយនឹងភាគទុនិកចំនួន០២ផ្សេងទៀតដែលជា ស្ថាប័នអន្តរជាតិ មានកិត្តិនាម និងត្រូវបានទទួលស្គាល់ថាជាស្ថាប័នដែលមានភាពច្នៃប្រឌិត និងទំនួលខុសត្រូវខ្ពស់ផ្នែកសង្គម ។ ក្នុងដំណើរវិវត្តន៍ និងការរីកចម្រើនរបស់ខ្លួន អម្រឹត បន្តបំពេញបេសកកម្មក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលស្របតាមតម្រូវការចាំបាច់របស់អតិថិជន៕
Share To: