អម្រឹត បន្តគាំទ្រកម្មវិធីសំណេរអង្គរ លើកទី៣ លើទឹកដីអង្គរនៃខេត្តសៀមរាប
Jan 18, 2026
ខេត្តតាកែវ, ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥— ជាផ្នែកមួយរួមចំណែកក្នុងកិច្ចការងារសង្គម អម្រឹត មានសេចក្តីរីករាយជាអនេកដែលបានឧបត្ថម្ភបង់អង្គុយចំនួន១៥ ជូនរដ្ឋបាលខេត្តតាកែវ ដាក់ប្រើប្រាស់នៅក្នុងសួនច្បារមាត់បឹងតាកែវ នាពេលកន្លងទៅថ្មីៗនេះ។
យើងខ្ញុំ សង្ឃឹមថាការគាំទ្របន្តិចបន្តួចនេះ អាចរួមចំណែកផ្តល់ភាពងាយស្រួលជូនអ៊ំ ពូ មីង បងប្រុសបងស្រី ប្អូនៗ និងប្រជាពលរដ្ឋទូទៅ អាចមកអង្គុយសម្រាក លំហែកាយ នៅរៀងរាល់ពេលល្ងាច និងថ្ងៃសម្រាកចុងសប្ដាហ៍។
កន្លងមក អម្រឹត បានចូលរួមឧបត្ថម្ភបង់អង្គុយមួយចំនួននៅតាមសាលារៀន មន្ទីរពេទ្យ សាលាស្រុក នៅតាមបណ្តាខេត្តក្រុងមួយចំនួនដូចជា ខេត្តសៀមរាប កំពត កំពង់ចាម តាកែវ និងរាជធានីភ្នំពេញ ជាដើម។


Share To:
Jan 18, 2026
Dec 06, 2025