• Home
  • ព័ត៌មាន
  • អម្រឹត ពិតជាមានក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានចូលរួម ឧបត្ថម្ភ អាវភ្លៀងចំនួន ២៤០ ជូន ទៅកាន់ក្រុមការងារភ្នាក់ងារទេសចរណ៍ របស់ អាជ្ញាធរអប្សរា នៅខេត្តសៀមរាប។

អម្រឹត ពិតជាមានក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានចូលរួម ឧបត្ថម្ភ អាវភ្លៀងចំនួន ២៤០ ជូន ទៅកាន់ក្រុមការងារភ្នាក់ងារទេសចរណ៍ របស់ អាជ្ញាធរអប្សរា នៅខេត្តសៀមរាប។

Jun 22, 2025

សៀមរាប ថ្ងៃទី ២២ មិថុនា ២០២៥ ដោយក្តីគោរព និងស្ងើចសរសើរជូនចំពោះក្រុមការងាររបស់អាជ្ញាធរអប្សរា  កន្លងទៅថ្មីៗនេះ អម្រឹតបានចូលរួមចំណែកចែករំលែកវត្ថុអនុស្សាវរីយ៍បន្តិចបន្តួច​ជូនក្រុមការងារភ្នាក់ងារទេសចរណ៍ របស់ អាជ្ញាធរអប្សរា ដោយផ្តល់ជូននូវ អាវភ្លៀងចំនួន ២៤០។ សម្រាប់ការប្រើប្រាស់ ក្នុងអំឡុងពេលបំពេញការងារ ជាពិសេសក្នុងរដូវវស្សាដែលមានភ្លៀងធ្លាក់ច្រើន។

 

ដោយអម្រឹតមើលឃើញ ពីការខិតខិប្រឹងប្រែងរបស់ក្រុមការងារភ្នាក់ងារទេសចរណ៍ របស់ អាជ្ញាធរអប្សរាកន្លងមក ពួកគាត់មានតួនាទីយ៉ាងសំខាន់ក្នុងការការពារ រក្សាអនាម័យ និងគាំទ្រការអភិរក្សបេតិកភណ្ឌអង្គរ ព្រមទាំងថែរក្សារសុវត្ថិភាពដល់ភ្ញៀវទេសចរជារៀងរាល់ថ្ងៃ។ ដើម្បីជាការជួយគាំទ្រនិងលើកទឹកចិត្ត នូវការអនុវត្តការងារដ៏លំបាកទាំងនេះ អម្រឹត បានផ្ដល់ជូនអាវភ្លៀង ២៤០ កញ្ចប់ដើម្បីប្រើប្រាស់និងការពារពេលមេឃភ្លៀង។ អម្រឹតពិតជាមានកិត្តិយស ដល់ក្រុមការងារភ្នាក់ងារទេសចរណ៍ របស់ អាជ្ញាធរអប្សរា កន្លងមក​ក្នុងការពារ ថែរក្សាបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិយើង។ យើងខ្ញុំសង្ឃឹមថា អាវភ្លៀងទាំងអស់នេះនឹងផ្តល់ភាពងាយស្រួលក្នុងការអនុវត្តការងារបន្ថែមទៀត។

ការបរិច្ចាគនេះបង្ហាញពីការយកចិត្តទុកដាក់របស់អម្រឹតចំពោះការអភិវឌ្ឍសហគមន៍ និងការលើកស្ទួយវប្បធម៌ ក៏ដូចជាការអភិរក្សបេតិកភណ្ឌប្រវត្តិសាស្រ្តរបស់យើង។

 

យើងខ្ញុំ សង្ឃឹមថា បងប្រុស បងស្រី ដែលជាក្រុមការងារ នឹងរីករាយយកទៅប្រើប្រាស់ ក្នុងពេលបំពេញការងារប្រកបដោយទំនុកចិត្តពីអម្រឹត។ សូមចូលរួម ការពារ​ ថែរក្សារ សម្បត្តិមរតកដូនតា ខ្មែររបស់យើងទាំងអស់គ្នា ។

អំពីអម្រឹត

 បច្ចុប្បន្ន អម្រឹត​មាន​មោទនភាព​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឈានមុខ​គេ​មួយ​ក្នុង​ចំណោម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចំនួន​១0 នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ផ្តល់​ផល​វិជ្ជមាន​ដល់​សង្គម ។ អម្រឹត បាន​និង​កំពុង​បម្រើ​អតិថិជន​ជាង​៦00,000 នាក់ ដែល​ជា កសិករ​មាន​ចំណូល​ទាប​សហគ្រាស​ធុន​តូច តូច​បំផុត និង​មធ្យម ។ អម្រឹត​មាន​សាខា​ចំនួន​១៥០ ក្នុង​២៤ រាជធានី​-​ខេត្ត​ទូ​ទាំង​ប្រទេស និង​មាន​បុគ្គលិក​ជាង ៤.៧០០​នាក់ កំពុង​បម្រើ​ការងារ​។

អម្រឹត​គឺជា​ក្រុមហ៊ុន​បុត្រ សម្ព័ន្ធ​របស់ Bank SinoPac (​ធនាគារ សាយ​ណូ​ផេ​ក​) គឺជា​ភាគ​ទុ​និក​ធំ​នៅ​ក្នុង​អម្រឹត រួម​ជាមួយនឹង​ភាគ​ទុ​និក​ចំនួន​០២​ផ្សេង​ទៀត​ ដែល​ជា​ស្ថាប័ន​អន្តរជាតិ​មាន​កិត្តិនាម និង​ត្រូវ​បាន​ទទួលស្គាល់​ថា​ ជា​ស្ថាប័ន​ដែល​មាន​ភាព​ច្នៃប្រឌិត និង​ទំនួល​ខុស​ត្រូវ​ខ្ពស់​ផ្នែក​សង្គម ។ ក្នុង​ដំណើរ​វិវត្តន៍ និង​ការ​រីក​ចម្រើន​របស់​ខ្លួន​អម្រឹត​បន្ត​បំពេញបេសកកម្ម​ក្នុង​ការ​ផ្តល់​សេវា​ហិ​រញ្ញវត្ថុ​ដែល​ស្រប​តាម​តម្រូវការ​ចាំបាច់​របស់​អតិថិជន ​។ 

 

Share To:

Recent News

ព័ត៌មានតាមឆ្នាំ