អ្វីជាអម្រឹត?
អម្រឹត ដែលពីមុនមានឈ្មោះថា អឺ អឹម តេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា ដែលបាន ទទួលការគាំទ្រ និង មានទំនុកចិត្ដ យ៉ាងខ្លាំងពីស្ថាប័នជាតិ អន្ដរជាតិ និងអតិថិជនរបស់ខ្លួនជាង 15 ឆ្នាំ កន្លងមក ហើយ ។
អម្រឹត ទទួលបានអាជ្ញាប័ណ្ណជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាផ្លូវការ និងស្របច្បាប់ ដំបូងគេបង្អស់ពីធនាគារ ជាតិនៃកម្ពុជា ។
អម្រឹត បាននឹងកំពុងពង្រីកខ្លួនឥតឈប់ឈរ ក្នុងគោលបំណងសំរេចអោយបាននូវគោលដៅក្នុងការផ្ដល់ជូននូវ ដំណោះស្រាយផ្នែកហិរញ្ញវត្ថុដ៏ល្អបំផុត ដើម្បីបំពេញទៅតាមតំរូវការរបស់ប្រជាជននៅតាមជនបទ ខេត្ដ ក្រុង និង ក្នុងប្រទេស ។ អម្រឹត បានផ្ដល់ជូននូវការបំរើដល់អតិថិជនកាន់តែច្រើនឡើងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីធ្វើអោយអតិថិជនរបស់ខ្លួនទទួលបាននូវទំនុកចិត្ដលើអនាគតកាន់តែប្រសើរឡើងសំរាប់ខ្លួនគេផ្ទាល់ ក៏ដូចជា ក្រុមគ្រួសារផងដែរ ។