ឈ្មោះនិងនិមិត្តសញ្ញាអម្រឹត
អម្រឹត អាចបកប្រែជាភាសាខ្មែរក្នុងន័យត្រង់ថា “ភាពយូរអង្វែងឋិតថេរ ឬមិនចេះស្លាប់” ប៉ុន្តែអត្ថន័យជាទំនៀមទំលាប់របស់អម្រឹតគឺទាក់ទងទៅនឹងភាពចំរុងចំរើននិងវិបុលសុខ។
ផ្លាកសញ្ញាអម្រឹត ដ៏រាក់ទាក់និងស្វាគមន៍ ត្រូវបានបង្ហាញអោយឃើញច្បាស់តាមរយៈទ្រង់ទ្រាយស្នាមញញឹមនៅលើផ្លាកយីហោដែលបង្ហាញនូវភាពរីករាយរបស់អតិថិជនដែលអម្រឹតខិតខំប្រឹងប្រែងដើម្បីសំរេចបាន។ ពាក្យស្លោកអម្រឹត “នៅជាមួយអ្នក ដើម្បីអ្នក” បង្ហាញពីរបៀបដែលអម្រឹតចូលចិត្តធ្វើការជាមួយអតិថិជនរបស់ខ្លួនពេលផ្តល់ជូនអតិថិជននូវសេវាដ៏ល្អប្រសើរ។
ទំនាក់ទំនងផ្លាកសញ្ញាអម្រឹត ដែលមានពណ៌មាស និង ពណ៌បៃតង ដែលត្រូវបានមើលឃើញកាត់ទិដ្ឋភាពវាលស្រែបង្ហាញពីគ្រឹះស្ថាននូវបុគ្គលិកលក្ខណៈរួសរាយរាក់ទាក់ វិជ្ជាជីវៈ ស្វាគមន៍ និង ធ្វើអោយគ្រឹះស្ថានមានប្រសិទ្ធិភាពកាន់តែប្រសើរឡើង។