ឥណទានក្រុមធានា

 
       ឥណទានក្រុមធានា

 

ឥណទានក្រុមធានា គឺជាប្រភេទឥណទានខ្នាតតូចបំផុត ដែលផ្តល់ជូនជាប្រាក់រៀលដល់ប្រជាពលរដ្ឋនៅតាម ជនបទ សំរាប់ប្រើប្រាស់លើមុខរបរអាជីរកម្មទូទៅនៅក្នុងគ្រួសារ ក្នុងគោលបំណងលើកស្ទួយកំរិតជីវភាពគ្រួសារ អោយកាន់តែប្រសើរឡើង ។

អត្ថប្រយោជន៍
ឥណទានក្រុមធានារបស់អម្រឹត ផ្តល់ជូននូវអត្ថប្រយោជន៍សំខាន់ៗមួយចំនួន រួមមានៈ
• លោកអ្នកមិនតំរូវអោយមានទ្រព្យសម្បត្តិ ឬអចលនទ្រព្យ ដើម្បីដាក់បញ្ចាំទេ ។
• លោកអ្នកអាចសងប្រាក់ដើមនៅចុងវគ្គ ឬអាចសងរំលោះដោយសេរី នៅក្នុងវគ្គនៃការខ្ចី ។
• ភ្នាក់ងារឥណទាន និងបំរើសេវាផ្តល់ប្រាក់កំចី និងទទួលប្រាក់សងដល់បេឡាឥណទានភូមិ របស់លោកអ្នក ។
• អត្រាការប្រាក់មានតំលៃសមរម្យ និងគណនាការប្រាក់ ទៅលើតែប្រាក់ដើមដែលនៅសល់តែប៉ុណ្ណោះ​ ។
• លោកអ្នក អាចទទួលបានចំនួនទឹកប្រាក់ និង រយៈពេលកំចី សមស្របទៅនឹងតំរូវការជាក់ស្តែង ។
• អម្រឹត ផ្តល់ភាពងាយស្រួល និងមានភាពបត់បែនក្នុងការចងក្រងក្រុម ។
• លោកអ្នក មិនតំរូវអោយបង់ថ្លៃសេវាលើការទទួលប្រាក់កំចីទេ ។


អម្រឹត ផ្តល់ភាពងាយស្រួលដល់លោកអ្នក
ដើម្បីទទួលបាននូវ ប្រាក់ឥណទានក្រុមធានា ពីអម្រឹត លោកអ្នកគ្រាន់តែអនុវត្តតាមជំហានងាយៗដូចខាង ក្រោមនេះ៖
• ជួបជាមួយបុគ្គលិករបស់អម្រឹត ឬសមាជិកនៃគណៈកម្មាធិការឥណទាន ណាម្នាក់ដែលនៅក្នុងភូមិរបស់លោកអ្នក ៕
• ចងក្រងក្រុមធានាដែលមានសមាជិកពី ៣ ទៅ ៦នាក់
• ស្នើសុំចំនួនទឹកប្រាក់កំចី និងរយៈពេលណាមួយដែលសមស្របទៅនឹងតំរូវការរបស់លោកអ្នក ។


ទាញយកខិត្តប័ណ្ណឥណទានសូមចុចត្រង់នេះ


 
Green footer background
អ្នក​ទស្សនា​ទី : 13724
រក្សាសិទ្ធិគ្រប់យ៉ាងដោយ គ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ អម្រឹត ២០១០
Green footer background
footer corner left