គេហទំព័រ
ព័ត៌មានអំពីអម្រឹត »
អំពីអម្រឹត »
អម្រឹតជាអ្វី?
ឈ្មោះ និង និមិត្ដសញ្ញា
ទស្សនៈ
បេសកកម្ម
ការវិវឌ្ឍ
ការប្រឈម
អភិបាលកិច្ច »
ភាគទុនិក
ក្រុមប្រឹក្សាភិបាល
គណៈកម្មាធិការសវនកម្ម
បុគ្គលិកគ្រប់គ្រង និង បុគ្គលិក
កម្មវិធីទស្សនកិច្ចសិក្សាអន្ដរជាតិ
អក្ខរានុក្រម
ថ្ងៃឈប់សំរាកសំរាប់អម្រឹត
ផលិតផល និង សេវា »
ផលិតផលឥណទាន »
ឥណទានក្រុមធានា
ឥណទានអាជីវកម្ម
ឥណទានកែលំអគេហដ្ឋាន
ឥណទានសំភារៈប្រើប្រាស់
ឥណទានសាងសង់ឡជីវឧស្ម័ន
ផលិតផលប្រាក់បញ្ញើ »
គណនីរីករាយ
គណនីប្រាថ្នា
គណនីកើនទ្រព្យ
ផលិតផលក្នុងសាខា »
សេវាផ្ទេរប្រាក់
អតិថិជន និងបណ្ដាញប្រតិបត្ដិការ »
អតិថិជន
បណ្ដាញប្រតិបត្ដិការ
សមិទ្ធផល និង ការផ្សព្វផ្សាយ
តូលេខហិរញ្ញវត្ថុ
សកម្មភាព
ឱកាសការងារ »
របៀបដាក់ពាក្យស្នើសុំកម្មសិក្សា
របៀបដាក់ពាក្យស្នើសុំការងារ
ឱកាសការងារ
ការវិវឌ្ឍ
ការវិវឌ្ឍ
អម្រឹតដែលត្រូវបានស្គាល់ពីមុនថា “អឺអឹមតេ” ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា ។ អម្រឹតមានសាវតាប្រវត្តិសាស្រ្តដូចតទៅ៖
១៩៩១:
GRET ដែលជាអង្គការក្រៅរដ្ឋាភិបាលរបស់ប្រទេសបារាំង រៀបចំគម្រោងពិសោធន៍មួយ ក្នុងការផ្តល់មីក្រូឥណទានដល់ប្រជាពលរដ្ឋកម្ពុជានៅជនបទ។ ដំណាក់កាលពិសោធន៍លើកទីមួយ ត្រូវបានចាប់ផ្តើមអនុវត្តដោយមានផលិតផលហិរញ្ញវត្ថុតែមួយគត់ ដែលត្រូវបានគេស្គាល់ថា ឥណទានក្រុមធានាគ្នា ។
១៩៩៥:
ការចាប់ផ្តើមនៃដំណាក់កាលពិសោធន៍ទីពីរ។ ឥណទានក្រុមធានាគ្នាត្រូវបានកែប្រែស្ថិតក្រោម នីតិវិធីថ្មី ខណៈដែលផលិតផលឥណទានឯកត្តជនត្រូវបានចាប់ផ្តើមបង្កើតឲមាន។ ទន្ទឹមនឹងគ្នានេះដែរ GRET រៀបចំផែនការប្រែក្លាយគម្រោងនោះទៅជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
១៩៩៦:
ការចាប់ផ្តើមបង្កើតឈ្មោះ ឥណទានមូលដ្ឋានជនបទ (អឺ អឹម តេ) ។
១៩៩៨:
បព្ចាប់ដំណាក់កាលពិសោធន៍លើកទីមួយ។ រាល់សកម្មភាពទាំងអស់ផ្ទេរទៅដំណាក់កាលពិសោធន៍ទីពីរ។ ខណៈដែល អឺ អឹម តេ ចាប់ផ្តើមធ្វើប្រតិបត្តិការដោយពឹងផ្នែកលើខ្លួនឯង រចនាសម្ព័ន្ធចាត់តាំងថ្មីត្រូវបានរៀបចំឡើង ដោយផ្ទេរការទទួលខុសត្រូវលើការគ្រប់គ្រងពីអ្នកជំនាញការបច្ចេកទេសទៅឲបុគ្គលិកក្នុងស្រុក។
១៩៩៩:
អឺ អឹម តេ ខ្ចីប្រាក់ពីធនាគារពាណិជ្ជកម្មជាលើកដំបូង។
២០០០:
អឺ អឹម តេ ក្លាយខ្លួនជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត មានឈ្មោះថា “ឥណទានមូលដ្ឋានជនបទ អិល ធី ឌី” ដោយមានដើមទុនចុះបញ្ជីចំនួន ៣៣០ លានរៀល ដែលទទួលបានមកពីភាគទុនិកចំនួនពីរគឺ GRET និង SIDI។
២០០១:
អឺ អឹម តេ ទទួលអាជ្ញាប័ណ្ណគ្រឹះស្ថានមីក្រូហរិញ្ញវត្ថុពីធនាគារជាតិនៃកម្ពុជា។
២០០២:
អឺ អឹម តេ ទទួលយកជាផ្លូវការនូវភាគទុនិកថ្មីចំនួនពីរទៀតគឺ Proparco និង La Fayette Participations ហើយនិងពិចារណាលើការវិនិយោគចំពោះប្រព័ន្ធគ្រប់គ្រងព័ត៌មានវិទ្យាថ្មី។ អឺ អឹម តេ ចាប់ផ្តើមបង្កើតផលិតផលប្រាក់បញ្ញើមានវិញ្ញាបនបត្រនៅសាខាចំនួនពីរ។
២០០៣:
អឺ អឹម តេ រៀបចំឡើងវិញនូវប្រភេទឥណទានអាជីវកម្មឯកត្តជនដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងបញ្ចុះអត្រាការប្រាក់ពី ៤% មកនៅចន្លោះពី ៣% ទៅ ៣.៥% ដោយយោងទៅតាមទំហំឥណទាន។ ធ្វើសេចក្តីសន្និដ្ឋានលើការគាំទ្របច្ចេកទេសពីបរទេសអចិន្ត្រៃយ៍។ I&P ចូលរួមជាមួយ អឺ អឹម តេ ជាភាគទុនិកថ្មី។
២០០៤:
អឺ អឹម តេ ត្រូវបានប្តូរឈ្មោះជា “អម្រឹត” នៅថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០០៤។
២០០៥:
អម្រឹត ប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងព័ត៌មានវិទ្យាថ្មីមួយដែលមានឈ្មោះថា “Microbanker Windows Version”។ អម្រឹត បំបែកឥណទានឯកត្តជនទៅជា (១) ឥណទានអាជីវកម្ម (២) ឥណទានសម្រាប់ការអប់រំ (៣) ឥណទានសម្រាប់កែលំអផ្ទះ (៤) ឥណទានសម្រាប់ការប្រើប្រាស់ក្នុងក្រុមគ្រួសារ។ អម្រឹត ចាប់ផ្តើមអនុវត្តប្រតិបត្តិការការិយាល័យជួរមុខ ដែលជាប្រតិបត្តិការផ្នែកធនាគារយ៉ាងសាមញ្ញ ពោលគឺអតិថិជនជាអ្នកខ្ចីមកតាមបណ្តាសាខារបស់គ្រឹះស្ថាន។
២០០៦:
Advans S.A (ពីមុនជា LFI) ក្លាយជាភាគទុនិក។
២០០៧:
បុត្តា ដែលជាក្រុមហ៊ុនវិនិយោគរបស់បុគ្គលិក ក្លាយជាភាគទុនិក។
២០០៨:
SIDI និង I&P ចាកចេញ ប៉ុន្តែភាគទុនិកថ្មីចំនួនបី រួមមាន Proparco, FMO និង Oikocredit ចូលមកវិញ។
គេហទំព័រ
|
សមិទ្ធផល និង ការផ្សព្វផ្សាយ
|
តូលេខហិរញ្ញវត្ថុ
|
សកម្មភាព
|
ព័ត៌មានថ្មីៗ
ទំនាក់ទំនង