គេហទំព័រ
ព័ត៌មានអំពីអម្រឹត »
អំពីអម្រឹត »
អម្រឹតជាអ្វី?
ឈ្មោះ និង និមិត្ដសញ្ញា
ទស្សនៈ
បេសកកម្ម
ការវិវឌ្ឍ
ការប្រឈម
អភិបាលកិច្ច »
ភាគទុនិក
ក្រុមប្រឹក្សាភិបាល
គណៈកម្មាធិការសវនកម្ម
បុគ្គលិកគ្រប់គ្រង និង បុគ្គលិក
កម្មវិធីទស្សនកិច្ចសិក្សាអន្ដរជាតិ
អក្ខរានុក្រម
ថ្ងៃឈប់សំរាកសំរាប់អម្រឹត
ផលិតផល និង សេវា »
ផលិតផលឥណទាន »
ឥណទានក្រុមធានា
ឥណទានអាជីវកម្ម
ឥណទានកែលំអគេហដ្ឋាន
ឥណទានសំភារៈប្រើប្រាស់
ឥណទានសាងសង់ឡជីវឧស្ម័ន
ផលិតផលប្រាក់បញ្ញើ »
គណនីរីករាយ
គណនីប្រាថ្នា
គណនីកើនទ្រព្យ
ផលិតផលក្នុងសាខា »
សេវាផ្ទេរប្រាក់
អតិថិជន និងបណ្ដាញប្រតិបត្ដិការ »
អតិថិជន
បណ្ដាញប្រតិបត្ដិការ
សមិទ្ធផល និង ការផ្សព្វផ្សាយ
តូលេខហិរញ្ញវត្ថុ
សកម្មភាព
ឱកាសការងារ »
របៀបដាក់ពាក្យស្នើសុំកម្មសិក្សា
របៀបដាក់ពាក្យស្នើសុំការងារ
ឱកាសការងារ
កម្មវិធីទស្សនកិច្ចអន្តរជាតិ
កម្មវិធីទស្សនកិច្ចអន្តរជាតិ (IVP)
“អម្រឹត”គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយដែលឈានមុខគេនៅក្នុងព្រះរាជាណាចក្រ កម្ពុជា។ ដោយ មានភ្ញៀវបរទេសមកធ្វើទស្សនៈកិច្ចកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ថ្នាក់ដឹកនាំរបស់គ្រឹះស្ថាន បានសំរេចបង្កើតនូវកម្មវិធីថ្មីមួយឡើងដែលមាន ឈ្មោះថាកម្មវិធីទស្សនៈកិច្ចអន្តរជាតិ នៅក្នុងឆ្នាំ២០០៤ ដើម្បីស្វាគមន៍ភ្ញៀវទស្សនៈកិច្ចមកពីគ្រប់ស្ថាប័នលើពិភពលោក ជាពិសេសស្ថាប័នហិរញ្ញវត្ថុដែលមាន
បំណងចង់ផ្លាស់ប្តូរបទពិសោធន៍ និង ស្វែងរកចំណេះដឹងនៃការផ្តល់សេវាឥណទាន។ បុគ្គលិកគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុអម្រឹតនឹងផ្តល់ជូនភ្ញៀវទស្សនៈកិច្ចនូវបទពិសោធន៍ និង យុទ្ធសាស្រ្តផ្សេងៗក្នុងពេល បំពេញទស្សនៈកិច្ចនៅតាមសាខារបស់”អម្រឹត”។ មាតិកានៃដំណើរទស្សនៈកិច្ចអាចមានការប្រែប្រួលទៅ
តាមតំរូវការរបស់ភ្ញៀវ។ ក្នុងពេលធ្វើទស្សនៈកិច្ចនៅ”អម្រឹត”ភ្ញៀវទាំងអស់នឹងមានឱកាសបានឃើញនូវ សកម្មភាពអនុវត្តការងារជាក់ស្តែងទាំងនៅការិយាល័យ និងនៅតាមមូលដ្ឋានផ្ទាល់ផងដែរ។
ការចុះទស្សនៈកិច្ចក្នុងការិយាល័យ
ក្នុងចំណោមសាខាទាំង៤៧របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ភ្ញៀវទស្សនៈកិច្ច អាចទស្សនា និង យល់ច្បាស់ពីរចនាសម្ព័ន្ធ និង ជំនាញគ្រប់គ្រងផ្សេងៗ។ “អម្រឹត”នឹងធ្វើ ការបង្ហាញដោយមានតម្លាភាព អំពីនីតិវិធីដែលធ្វើអោយ”អម្រឹត”ក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា។ ភ្ញៀវទស្សនៈកិច្ចទាំងអស់នឹងយល់ច្បាស់ពីដំណើរការនៃសេវាផលិតផលរបស់អម្រឹតទាំងអស់ ដូចជា សេវាឥណទាន សេវាប្រាក់បញ្ញើរ និង សេវាផ្ទេរប្រាក់ជាដើម។ អម្រឹតក៏មានរៀបចំធ្វើនូវបទបង្ហាញផ្សេងៗ ដើម្បីជួយជំរុញអោយភ្ញៀវទស្សនៈកិច្ចទទួលបានការយល់ដឹងកាន់តែច្បាស់ថែមទៀត។
ការចុះទស្សនៈកិច្ចនៅតាមមូលដ្ឋាន
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ”អម្រឹត”មានដើមកំណើតមកពីអង្គការក្រៅរដ្ឋាភិបាលមួយ ឈ្មោះថា GRET ដែលមានស្នាក់ការនៅប្រទេសបារាំង។ មកដល់ពេលបច្ចុប្បន្នអម្រឹតបាន បម្រើសេវាជូនអតិថិជនបានចំនួន ៤,៨៩៥ភូមិ នៅក្នុងតំបន់ប្រតិបត្តិការទាំង ១៤ខេត្តក្រុង នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតក៏កំពុងតែព្យាយាមពង្រីក នូវតំបន់ប្រតិបត្តិការរបស់ខ្លួនដែរ ដើម្បីបំពេញទៅតាមតំរូវការហិរញ្ញវត្ថុរបស់ប្រជាជន។កម្ម វិធីទស្សនៈកិច្ចអន្តរជាតិនឹងផ្តល់ឱកាសអោយភ្ញៀវទាំងអស់បានចុះទៅតាមមូលដ្ឋានក្នុងតំបន់ប្រតិបត្តិការ ដើម្បីអោយពួកគាត់មើលឃើញភាពជាក់ស្តែងនៃសកម្មភាពផ្តល់ឥណទានរបស់អម្រឹត ដែលរួមបញ្ចូលនូវបច្ចេកទេស និង នីតិវិធីផ្សេងៗទៀត។
ខាងក្រោមនេះជាពត៍មាននៃកម្មវិធីទស្សនៈកិច្ចអន្តរជាតិរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត៖
•
ភាសា៖ អង់គ្លេស
•
តំលៃ៖អាស្រ័យលើចំនួនអ្នកធ្វើទស្សនៈកិច្ច និង ទំហំនៃមាតិកាដែលបានស្នើរ។
•
ការបង់ប្រាក់៖ អាចធ្វើឡើងតាមរយៈ មូលប្បទានប័ត្រ សេវាផ្ទេរប្រាក់ រឺ ជាសាច់ប្រាក់ផ្ទាល់។
•
បុគ្គលទំនាក់ទំនង៖
អ្នកស្រី ផុន ភើយ
ប្រធានផ្នែកអភិវឌ្ឍន៍សមត្ថភាពបុគ្គលិក
# ៣៥ BA, ផ្លូវ ១៦៩, សង្កាត់ វាលវង់, ខ័ណ្ឌ ៧មករា, រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា, ប្រអប់សំបុត្រលេខ ៤១១។
ទូរសព្ទ
៖
(៨៥៥) ២៣ ៨៨០ ៩៤២
ទូរសព្ទដៃ
៖
(៨៥៥)១២ ៩៨៤ ៥០៥
Fax
៖
(៨៥៥)២៣ ៨៨១ ៣៤២
អ៊ីម៉ែល
៖
pheuy@amret.com.kh
គេហទំព័រ
|
សមិទ្ធផល និង ការផ្សព្វផ្សាយ
|
តូលេខហិរញ្ញវត្ថុ
|
សកម្មភាព
|
ព័ត៌មានថ្មីៗ
ទំនាក់ទំនង