របៀបដាក់ពាក្យស្នើសុំការងារ

 
       របៀបដាក់ពាក្យស្នើសុំការងារ

ឱកាសការងារ

ដើម្បីឆ្លើយតបទៅនឹងការរីកលូតលាស់ដ៏សំខាន់ និងគោលដៅយុទ្ធសាស្រ្ត អម្រឹតត្រូវការជ្រើសរើសនិយោជិត ដែលមានជំនាញច្បាស់លាស់ជាច្រើនជារៀងរាល់ឆ្នាំ។

ផែនការជ្រើសរើសបុគ្គលិកឆ្នាំ ២០១០ តាមនាយកដ្ឋាន

ឆ្នាំ ចំនួនបុគ្គលិកដែលត្រូវបានជ្រើសរើស មិថុនា ដល់ ធ្នូ ២០០៩
នាយកដ្ឋានប្រតិបត្តិការ នាយកដ្ឋានអាជីវកម្ម នាយកដ្ឋានគ្រប់គ្រងហានិភ័យ នាយកដ្ឋានអាជីវកម្ម នាយកដ្ឋានហិរញ្ញវត្ថុ នាយកដ្ឋានមាឃីធីង & ទំនាក់ទំនង នាយកដ្ឋានធនធានមនុស្ស នាយកដ្ឋានសវនកម្មផ្ទៃក្នុង នាយកដ្ឋានព័តមានវិទ្យា សរុប
២០១០ ២០៣ ២៣២


ហេតុអ្វីធ្វើការជាមួយអម្រឹត?

អម្រឹត ផ្តល់ប្រាក់ខែប្រកួតប្រជែងដល់បេក្ខជនផ្អែកទៅលើការសិក្សាបទពិសោធន៍ពីមុននិង ទៅលើសក្តានុភាព។ អម្រឹតផ្តល់ជូនការដំឡើងប្រាក់ខែប្រចាំឆ្នាំដោយបន្ថែមជាមួយផលប្រយោជន៍មួយចំនួនទៀតដូចជាប្រាក់លើកទឹកចិត្ត ធានារ៉ាប់រង២៤ម៉ោង ប្រាក់បំរុងទុក លក្ខខណ្ឌការងារល្អ និង គោលនយោបាយធនធានមនុស្សគោរពតាមច្បាប់ការងារក្នុងប្រទេសកម្ពុជា។

នៅគ្រប់ករណីទាំងអស់មានតែបេក្ខជនដែលមានដាក់ឈ្នោះ ក្នុងតារាងប៉ុណ្ណោះ ដែលត្រូវបានទាក់ទងសំរាប់ធ្វើការសំភាសន៍។

របៀបដាក់ពាក្យស្នើសុំ

គ្រប់បេក្ខជនដាក់ពាក្យធ្វើការទាំងអស់ ត្រូវបំពេញក្នុង ទំរង់បែបបទសុំការងារ ដែលមិនគិតថ្លៃដើម្បីដាក់ពាក្យសុំបំរើការងារណាមួយនៅក្នុងអម្រឹត។ លោកអ្នកអាចទទួលបានទំរង់បំពេញបែបបទការងារនៅតាមស្នាក់ការណាមួយរបស់គ្រឹះស្ថានអម្រឹត ឬ អាចចម្លងយកចេញបានពីបន្ទាប់ខាងក្រោមនេះ។ បេក្ខជនដាក់ពាក្យសុំធ្វើការត្រូវ ភ្ជាប់នូវច្បាប់ចម្លងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬ បរិញ្ញាប័ត្រដែលត្រូវបានបញ្ជាក់អោយប្រើប្រាស់ត្រឹមត្រូវតាមច្បាប់ដោយអាជ្ញាធរជាប់ពាក់ព័ន្ធណាមួយ។

 
Green footer background
អ្នក​ទស្សនា​ទី : 19875
រក្សាសិទ្ធិគ្រប់យ៉ាងដោយ គ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ អម្រឹត ២០១០
Green footer background
footer corner left