គណនីរីករាយ

 
       គណនីរីករាយ

 

ជាមធ្យោបាយសាមញ្ញមួយ ដែលផ្តល់ភាពងាយស្រួលដល់លោកអ្នកក្នុងការដាក់ ប្រាក់សន្សំ និងដកប្រាក់គ្រប់ពេលវេលាទៅតាមតំរូវការ។ គណនីរីករាយរបស់អម្រឹត ផ្តល់នូវភាពបត់បែនក្នុងការចាត់ចែងសាច់ប្រាក់របស់លោកអ្នក។ លោកអ្នកអាចដាក់ និងដកប្រាក់បានគ្រប់ពេលវេលាដោយមិនចាំបាច់ជំរាបជូនដំណឹងជាមុន។

អត្ថប្រយោជន៍
• លោកអ្នកអាចជ្រើសរើសប្រាក់សន្សំ ជាប្រាក់រៀល ឬដុល្លារ
• លោកអ្នកនឹងទទួលបានអត្រាការប្រាក់ខ្ពស់
• លោកអ្នកអាចចាប់ផ្តើមដាក់ប្រាក់តំកល់ទាបបំផុតដើម្បីបើកគណនី
•លោកអ្នកនឹងទទួលបានការបើក និងធ្វើប្រតិបត្តិគណនីដោយមិនគិតថ្លៃ
• លោកអ្នកអាចដាក់ប្រាក់បានគ្រប់ពេលវេលា
• លោកអ្នកអាចដកប្រាក់បានគ្រប់ពេល ដោយមិនចាំបាច់ជូនដំណឹងជាមុន
• លោកអ្នកអាចប្រើប្រាស់គណនីរីករាយ ដើម្បីធ្វើប្រតិបត្តិការលើសេវាផ្សេងទៀតរបស់អម្រឹត
• លោកអ្នកនឹងទទួលបានសៀវភៅសន្សំប្រាក់ដោយមិនគិតថ្លៃ
• លោកអ្នកអាចទទួលបានការបើកគណនី និងធ្វើប្រតិបត្តិការលើគណនី ដោយមិនគិតថ្លៃ

អត្រាការប្រាក់
លក្ខខណ្ឌ ចំនួនប្រាក់តំកល់តិចបំផុត អត្រាការប្រាក់ប្រចាំឆ្នាំ
ប្រាក់រៀល ប្រាក់ដុល្លារ ប្រាក់រៀល ប្រាក់ដុល្លារ
ប្រចាំថ្ងៃ១២.០០០ ៤% ៣,៥%
៤០០.០០០ ១០០ ៥% ៤,៥%
អម្រឹតសូមរក្សាសិទ្ធិក្នុងការកែប្រែអត្រាការប្រាក់ ដោយមិនមានការជូនដំណឹងជាមុន

អម្រឹត ផ្តល់ភាពងាយស្រួលដល់លោកអ្នក
ដើម្បីទទួលបាន គណនីរីករាយពីអម្រឹត លោកអ្នកគ្រាន់តែអនុវត្តតាមជំហានងាយៗដូចខាងក្រោម៖
• ជួបជាមួយបុគ្គលិករបស់អម្រឹតនៅសាខាណាមួយដែលនៅជិតលោកអ្នក
• បង្ហាញនូវលិខិត ឬប័ណ្ណដែលមានសុពលភាពដើម្បីបើកគណនីដូចជាអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន    ប័ណ្ណបើកបរ ឬសៀវភៅគ្រួសារដែលមានបិទរូបថត
• បំពេញសំណុំបែបបទ ហើយប្រគល់ជូនមន្ត្រីបំរើសេវាអតិថិជនរបស់អម្រឹត
• ប្រគល់ប្រាក់ដែលត្រូវតំកល់ ហើយទទួលមកវិញនូវសៀវភៅសន្សំប្រាក់ ពីបុគ្គលិកអម្រឹត


ទាញយកខិត្តប័ណ្ណប្រាក់បញ្ញើសូមចុចត្រង់នេះ



 
Green footer background
អ្នក​ទស្សនា​ទី : 19880
រក្សាសិទ្ធិគ្រប់យ៉ាងដោយ គ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ អម្រឹត ២០១០
Green footer background
footer corner left