ឥណទានអាជីវកម្ម

 
       ឥណទានអាជីវកម្ម

 

ឥណទានអាជីរកម្ម គឺជាប្រភេទសេវាប្រាក់កំចីខ្នាតតូច និង មធ្យមដែលផ្តល់ជូនជាលក្ខណៈបុគ្គលដល់អតិថិជន ដែលមានបំណងប្រើប្រាស់ប្រាក់ឥណទាននេះសំរាប់ជាដើមទុន ​ដើម្បីបង្កើតមុខរបរថ្មី ឬពង្រីកអាជីវកម្មរបស់ ខ្លួនដែលមានស្រាប់ ។

អត្ថប្រយោជន៍ • លោកអ្នកអាចជ្រើសរើសប្រាក់កំចី ជាប្រាក់រៀល ឬប្រាក់ដុល្លារ ។ • អត្រាការប្រាក់មានតំលៃសមរម្យ និងគណនាការប្រាក់ ទៅលើតែប្រាក់ដើមដែលនៅសល់តែប៉ុណ្ណោះ ។ • លោកអ្នក អាចជ្រើសរើសទីតាំងខ្ចី - សងណាដែលងាយស្រួល និង នៅជិតលោកអ្នកជាងគេ ។ • លោកអ្នក អាចទទួលបានផែនការសងប្រាក់ដើមទៅតាមស្ថានភាពប្រាក់ចំណូលជាក់ស្តែង ហើយអាចសងរំលោះ ដោយសេរី នៅក្នុងវគ្គនៃការខ្ចី ។ • លោកអ្នក អាចទទួលបានចំនួនទឹកប្រាក់ និង រយៈពេលកំចី សមស្របទៅនឹងតំរូវការជាក់ស្តែង ។ • លោកអ្នក មិនតំរូវអោយបង់ថ្លៃសេវាលើការទទួលការប្រាក់កំចីទេ ។


អម្រឹតផ្តល់ភាពងាយស្រួលដល់លោកអ្នក
ដើម្បីទទួលបាននូវ ឥណទានសំរាប់មុខរបរអាជីវកម្ម ពីអម្រឹត លោកអ្នកគ្រាន់តែអនុវត្តតាមជំហានងាយៗ ដូចខាងក្រោមនេះ៖ • ជួបជាមួយបុគ្គលិករបស់អម្រឹតនៅក្នុងភូមិរបស់លោកអ្នកឬនៅតាមស្នាក់ការអម្រឹតណាមួយដែលនៅជិត លោកអ្នក ។ • ស្នើសុំកំចីទឹកប្រាក់កំចី និងរយៈពេលណាមួយដែលសមស្របទៅនឹងតំរូវការរបស់លោកអ្នក ។ • ផ្តល់ព័ត៌មានងាយៗ និងឯកសារចាំបាច់មួយចំនួន ដើម្បីឲបុគ្គលិកអម្រឹតជួយបំពេញទម្រង់បែបបទជូនដល់
លោកអ្នក ។


ទាញយកខិត្តប័ណ្ណឥណទានសូមចុចត្រង់នេះ

 
Green footer background
អ្នក​ទស្សនា​ទី : 19869
រក្សាសិទ្ធិគ្រប់យ៉ាងដោយ គ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ អម្រឹត ២០១០
Green footer background
footer corner left