|
ក្រុមប្រឹក្សាភិបាលរបស់អម្រឹតមានចំនួន៧នាក់គឺៈ
|
| |
|
| 1. |
លោក Claude FALGON
ជាជនជាតិបារាំង កើតនៅឆ្នាំ ១៩៤៧ ជាប្រធានក្រុមប្រឹក្សាភិបាលត្រូវបានតែងតាំងជាអភិបាល
នៅក្នុងខែ សីហា ឆ្នាំ ២០០១ ហើយបានក្លាយជាប្រធានក្រុមប្រឹក្សាភិបាលនៅថ្ងៃទី ២២ ខែ កុម្ភៈ
ឆ្នាំ ២០០៥។ គាត់ទទួលបានបណ្ឌិតផ្នែកសេដ្ឋកិច្ចពី Michigan State University សហរដ្ឋ-
អាមេរិក បណ្ឌិតជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រគ្រប់គ្រងពី ICG Paris ប្រទេសបារាំង ព្រមទាំង អនុ-
បណ្ឌិត វិទ្យាសាស្ត្រផ្នែកសេដ្ឋកិច្ចកសិកម្មពី INA Paris ប្រទេសបារាំង។ គាត់បានធ្វើការជា-
មួយក្រុមហ៊ុន Horus-enterprises SAនិង Horus-Bankque et fiancé ជាអ្នកផ្តល់សេវា-
ពិគ្រោះយោបល់ផ្នែកហិរញ្ញវត្ថុ។
|
| |
|
| 2. |
លោក Christian BARON
ជាជនជាតិបារាំង កើតនៅឆ្នាំ ១៩៦១ ត្រូវបានតែងតាំងជាអភិបាលនៅខែ កុម្ភៈ ឆ្នាំ ២០០៥។
គាត់ទទួលបាន DES ផ្នែកសេដ្ឋកិច្ចពី University Paris 1 Sorbonne និង DESE of
the Conservatoire National des Arts et Metiers of Paris។ គាត់ទទួលខុសត្រូវលើ
កម្មវិធីសេវាហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុសម្រាប់អភិវឌ្ឍន៍សហគ្រាសធុនតូច អស់រយៈពេល
ប្រហែលជា ២០ ឆ្នាំ។ ដំបូង គាត់ធ្វើការនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៏អន្តរជាតិ
(Centre International de Developpement et de Recherche)។ បន្ទាប់មក គាត់
បានបម្រើការងារនៅ GRET នៅទីស្នាក់ការកណ្តាល ជានាយកកម្មវិធីនៅក្នុងនាយកដ្ឋាន
សហគ្រាស ធុនតូច និងមីក្រូហិរញ្ញវត្ថុអស់រយៈពេល ៦ ឆ្នាំ កន្លងមកហើយ។
|
| |
|
| 3. |
លោក Steven DUCHATELLE
ជាជនជាតិបារាំង កើតនៅឆ្នាំ ១៩៧៣
ត្រូវបានតែងតាំងជាអភិបាលនៅ ថ្ងៃទី៣១ ខែ មីនា ឆ្នាំ ២០០៨។ គាត់បញ្ចប់ការសិក្សាពី HEC
School of Management នៅទីក្រុងប៉ារីស។ បន្ទាប់មក គាត់ទទួលបានអនុបណ្ឌិតផ្នែកគ្រប់
គ្រងទូទៅនៅក្នុងឆ្នាំ ១៩៩៧ ឯកទេសខាងហិរញ្ញវត្ថុ។ ចាប់ពីឆ្នាំ ១៩៩៨ ដល់ ឆ្នាំ ១៩៩៩
គាត់បានធ្វើការជាមួយ BNP China ជាជំនួយការប្រធានមន្ត្រីប្រតិបត្តិរបស់ China Group។
បន្ទាប់មកទៀត នៅក្នុងអំឡុងឆ្នាំ ២០០០-២០០១ គាត់ធ្លាប់បម្រើការជាអ្នកពិគ្រោះយោបល់
លើប្រតិបត្តិការសេវាហិរញ្ញវត្ថុនៅ Mercer Management Consulting នៅទីក្រុងប៉ារីស។
ក្រោយមកទៀត គាត់បានធ្វើការជាមួយ Horus Development Finance ជាអ្នកពិគ្រោះ
យោបល់អស់រយៈពេល ៤ ឆ្នាំ ចាប់តាំងពីឆ្នាំ ២០០១។ គាត់បានធ្វើជាប្រធានអង្គភាពវិនិយោគ
នៅក្រុមហ៊ុនតែមួយចាប់តាំងពីឆ្នាំ ២០០៦។
|
| |
|
| |
|
| 4. |
លោក Adriaan VAN DER POL
កើតក្នុងឆ្នាំ ១៩៤៨ សញ្ជាតិហូឡង់
ត្រូវបានតែងតាំងជាអភិបាលនៅថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០០៨។ លោកទទួលសញ្ញាប័ត្របី
ដែលសញ្ញាបត្រទីមួយទទួលបានពី NOIB-Nijenrode, Breukelen ទីពីរទទួលបានពី
ប្រទេសហូឡង់ក្នុងឆ្នាំ ១៩៧២ បន្ទាប់មកទៀតបរិញ្ញាប័ត្រគ្រប់គ្រងពាណិជ្ជកម្ម (ពាណិ-
ជ្ជកម្មអន្តរជាតិ) និងអនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម (ផ្នែកហិរញ្ញវត្ថុ) ពី University of -
Oregon, នៅ Eugene, Oregon (សហរដ្ឋអាមេរិក)។ ចាប់តាំងពីឆ្នាំ ១៩៧៥ រហូតដល់-
ឆ្នាំ ២០០២ លោកបានបម្រើការងារឲធនាគារ ABN AMRO នៅក្នុងនាយកដ្ឋានអន្តរ-
ជាតិ និងកាន់តំណែងជាអ្នកគ្រប់គ្រងប្រចាំប្រទេសឲធនាគារ ABN AMRO នៅក្នុង-
ប្រទេសប៉ាគីស្ថាន ដេណឺម៉ាក និងចុងក្រោយនៅប្រទេសកេនយ៉ា។ ចាប់តាំងពីឆ្នាំ
២០០២ មក លោកសកម្មនៅក្នុងតួនាទីជាទីប្រឹក្សាផ្នែកធនាគារអន្តរជាតិ ហើយលោក
ជាសមាជិកក្រុមប្រឹក្សាភិបាលក្នុងក្រុមហ៊ុនមួយចំនួនក្នុងវិស័យហិរញ្ញវត្ថុ។
|
| |
| 5. |
លោកស្រី Marjorie A. MARASIGAN
ជាជនជាតិហ្វីលិពីន កើតនៅឆ្នាំ ១៩៦៤
ត្រូវបានតែងតាំងជាអភិបាលនៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០០៩។ គាត់ទទួលបានបរិញ្ញាប័ត្រផ្នែកវិទ្យាសាស្រ្ត
កសិកម្មដែលមានជំនាញខាងក្សេត្រវិទ្យាពីសាកលវិទ្យាល័យ Gregorio Araneta នៃទីក្រុង Caloocan
(Metro Manila) នៅក្នុងឆ្នាំ ១៩៨៦។ គាត់ជាបេក្ខជនអនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្មនៃសាកលវិទ្យាល័យថ្នាក់
ជាតិគ្រប់គ្រងពាណិជ្ជកម្មនៅទីក្រុង Quezon ប្រទេស Philippines។ គាត់បានធ្វើការឲ្យអង្គការ UNDP – Suva,
Fiji ចាប់ពីខែវិច្ឆិកា ១៩៩៦ រហូតដល់ ខែវិច្ឆិកា ២០០០ ដោយគាត់បម្រើការជាអ្នកឯកទេសសហគ្រាស-
មីក្រូហិរញ្ញវត្ថុ / ឥណទាន មីក្រូហិរញ្ញវត្ថុ (Micro credit/Micro enterprise Specialist)។ បន្ទាប់មកគាត់ត្រូវបាន
តែងតាំងជា អ្នកគ្រប់គ្រង គំរោង / អ្នកឯកទេស MFI ចាប់ពីខែវិច្ឆិកា ២០០០ រហូតដល់ ខែមីនា ២០០៣ ហើយ
បានធ្វើការជាអ្នកឯកទេស MFI Capacity Building Specialist ពីខែសីហា ២០០៣ រហូតដល់ ខែកុម្ភៈ ២០០៥
ដូចគ្នានិង UNDP ដែលស្ថិតនៅ South Pacific។ នៅខែតុលា ២០០៥ រហូតដល់ មករា ២០០៦ គាត់បម្រើការងារ
ឲ្យ វិទ្យាស្ថានអភិវឌ្ឍន៍ CARD MRI ជា Training Manual Development Consultant នៅ Bay, Languna ប្រទេស
ហ្វីលីពីន។ អង្គការមូលនិធិសហប្រតិបត្តិការអភិវឌ្ឈន៍បានអោយគាត់ប្រឹក្សាយោបល់ទៅលើវិស័យហិរញ្ញវត្ថុអស់
រយៈពេលពីរខែពេញនៅខែមិថុនា និង កក្កដា ២០០៦។ ក្រោយមកទៀតគាត់បានបម្រើការជាទីប្រឹក្សាឲ្យ CREDIT
MFI នៅប្រទេសកម្ពុជា។ ចាប់ ពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០០៨ គាត់កំពុងបម្រើការងារជា Country Manager ឲ្យ
Oikocredit Philippines។
|
| |
| 6. |
លោក Marjorie A. MARASIGAN
ជាជនជាតិអាមេរិច កើតនៅឆ្នាំ១៩៧២
ត្រូវបានតែងតាំងជាអភិបាលនៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០១0។ គាត់ទទួលបានបរិញ្ញាប័ត្រផ្នែកវិទ្យាសាស្រ្តពីសាកលវិទ្យាល័យ
Stony Brook នៃទីក្រុង New York នៅខែឧសភា ឆ្នាំ ១៩៩៥ ហើយគាត់ទទួលអនុបណ្ឌិត Business Administrator
ពីសាកលវិទ្យាល័យ Oswego State កាលពីខែឧសភា ឆ្នាំ១៩៩៩ ពីទីក្រុង New York។ នៅខែឧសភា ឆ្នាំ ២០០៥ គាត់
ទទួលសញ្ញាបត្រ Business Project Management ពីសាកលវិទ្យាល័យ New York។ ដំបូងគាត់ធ្វើការអោយក្រុមហ៊ុន
Cental Park Conservancy (ទីក្រុង New Yorkk) ជាអ្នកវិភាគផលទុនពីខែមករា ឆ្នាំ២០០០ ដល់ ខែឧសភា ឆ្នាំ២០០២។
បន្ទាប់មកចាប់ពីខែកក្កដា ឆ្នាំ២០០២ ដល់ ខែកក្កដា ឆ្នាំ២០០៦ គាត់បំរើការងារជា អ្នកគ្រប់គ្រងកិច្ចសន្យាអោយក្រុមហ៊ុន
Medical and Health Research Association/HIV Care Services (ទីក្រុង New York)។ ក្រៅពីនេះ គាត់បានធ្វើការអោយ
East West Management Institute/USAID Phnom Penh (Cambodia) ជាទីប្រឹក្សាចាប់ពីខែកុម្ភៈ ឆ្នាំ២០០៦ ដល់ខែមិថុនា
ឆ្នាំ២០០៧។ ក្រោយមកទៀត នៅខែមីនា ឆ្នាំ២០០៩ គាត់បំរើការជានាយកគោលនយោបាយអោយអង្គការ Advocacy and
Resource Mobilization at Khmer HIV/AIDS NGO Alliance (KHANA) នៅប្រទេសកម្ពុជា។ បច្ចុប្បន្នគាត់ជានាយក Training
and Resource Mobilization at Integrating Human to Quality (IHQ) នៅប្រទេសកម្ពុជា។
|
| |
|
| 7. |
លោក CHEA Phalarin
កើតក្នុងឆ្នាំ ១៩៦៧ សញ្ជាតិកម្ពុជា
អគ្គនាយករបស់ក្រុមហ៊ុន អម្រឹត ខូ អិលធីឌី។ ត្រូវបានតែងតាំងជាអភិបាលនៅថ្ងៃទី
១០ ខែ កក្កដា ឆ្នាំ ២០០០។ លោកទទួលបានបរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មក្នុងឆ្នាំ
១៩៩១ នៅវិទ្យាស្ថានវិទ្យាសាស្រ្តសេដ្ឋកិច្ច ក្នុងទីក្រុងភ្នំពេញ និងទទួលបានអនុបណ្ឌិត
គ្រប់គ្រងពាណិជ្ជកម្មក្នុងឆ្នាំ ២០០២ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) និង
UTARA University of Malaysia។ លោកបានបម្រើការងារឲរាជរដ្ឋាភិបាលប្រទេស
កម្ពុជាពីឆ្នាំ ១៩៩១ ដល់ ១៩៩៥ នៅក្នុងក្រសួងកសិកម្ម បន្ទាប់មក លោកបានបម្រើ
ការងារឲអម្រឹតក្នុងតួនាទីជាគ្រូបណ្តុះបណ្តាលទូទៅ។ នៅដំណាច់ឆ្នាំ ១៩៩៧ លោក
បានទទួលមុខងារជាអគ្គនាយក។
|
| |
|