គណៈកម្មាធិការសវនកម្ម

 
       គណៈកម្មាធិការសវនកម្ម

 

គណៈកម្មាធិការសវនកម្ម តំណាងនូវការបញ្ជាក់អះអាងរបស់ក្រុមប្រឹក្សាភិបាល នូវការត្រួតពិនិត្យរបស់ខ្លួនដែលត្រូវបានបង្កើតឡើងដោយ បុគ្គលិកគ្រប់គ្រង ។ បេសកកម្មរបស់គណៈកម្មាធិការសវនកម្ម ដែលត្រូវបានត្រួតពិនិត្យសារឡើងវិញនៅដើមឆ្នាំ២០០៦ ត្រូវបានមើលឃើញនូវការកើនឡើងនូវការងារជាច្រើនដែលគណៈកម្មាធិការសវនកម្មត្រូវទទួលខុសត្រូវ ។
   

១-បេសកកម្ម

បេសកកម្មរបស់គណៈកម្មាធិការសវនកម្មគឺដើម្បីធានាបាននូវប្រសិទ្ធភាពនិងសមត្ថភាពនៃតួនាទីសវនកម្មផ្ទៃក្នុងនិងប្រព័ន្ធពិនិត្យផ្ទៃក្នុង និង ដើម្បីធានាបាននូវភាពគ្រប់គ្រាន់នៃរបាយការណ៍និងការសំរេចចិត្ត។
   

២-តួនាទី

ដើម្បីបំពេញបេសកកម្មនេះ គណៈកម្មាធិការសវនកម្មនឹងត្រូវប្រមូលផ្តុំទៅលើការងារដូចខាងក្រោមនេះ៖

   
ការត្រួតពិនិត្យឡើងវិញនិងការអនុម័តធម្មនុញ្ញនៃសកម្មភាពសវនកម្មផ្ទៃក្នុង។
ការត្រួតពិនិត្យឡើងវិញនិងការអនុម័តក្បួនសវនកម្មផ្ទៃក្នុង។
កំណត់គោលដៅនិងអាទិភាពដែលនាយកដ្ឋានសវនកម្មផ្ទៃក្នុងត្រូវត្រួតពិនិត្យសារឡើងវិញដោយផ្អែកលើការវិភាគហានិភ័យ។
ការត្រួតពិនិត្យឡើងវិញ និង ការវាយតំលៃផែនការសវនកម្មផ្ទៃក្នុងប្រចាំឆ្នាំ។
ការត្រួតពិនិត្យឡើងវិញនូវការជ្រើសរើសបុគ្គលិកសវនកម្មផ្ទៃក្នុងនិងការធានាបានថាមុខតំណែងនេះមាននូវធនធានចាំបាច់។
ប្រតិបត្តិសេចក្តីសំរេចនិងអនុសាសន៍របស់សវនករខាងក្រៅ។
ការត្រួតពិនិត្យរបាយការណ៍ ដែលទៀងទាត់តាមពេលកំណត់អំពី លទ្ធផលការងាររបស់សវនករផ្ទៃក្នុង។
ការត្រួតពិនិត្យឡើងវិញនិងការឆ្លើយតបនូវការចាត់ចែងទៅលើការស្រាវជ្រាវរកឃើញនិងអនុសាសន៍នៃការត្រួតពិនិត្យផ្ទៃក្នុង។
ការត្រួតពិនិត្យនិងវាយតំលៃប្រសិទ្ធភាពសវនកម្មផ្ទៃក្នុង។
អនុម័តថវិកានាយកដ្ឋានសវនកម្មផ្ទៃក្នុង វាយតំលៃនាយកសវនកម្មផ្ទៃក្នុង និងកំណត់ប្រាក់បៀវត្សបស់នាយកសវនកម្មផ្ទៃក្នុង។
 

៣-ការរៀបចំ

 
គណៈកម្មាធិការសវនកម្មគួរធ្វើការលើកម្មវិធីប្រចាំឆ្នាំដែលត្រូវបានបង្កើតឡើងដោយក្រុមគណៈកម្មាធិការទាក់ទងបុគ្គលិកគ្រប់គ្រង និង កំណត់អទិភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលបានកត់ចំណាំសំរាប់ អម្រឹត។
ប្រធានគណៈកម្មាធិការសវនកម្ម គួរកំណត់ពេលវេលាប្រជុំជាឯកត្តបុគ្គល ជាមួយនាយកសវនកម្មផ្ទៃក្នុងយ៉ាងហោចណាស់ពីរដងក្នុងមួយឆ្នាំ។
គណៈកម្មាធិការត្រូវជួបរបៀបវារៈដែលអនុម័តដោយប្រធានគណៈកម្មាធិការមុនក្រុមប្រឹក្សាភិបាល។
គណៈកម្មាធិការសវនកម្ម អាចចូលទៅដល់ទីកន្លែងសវនករខាងក្រៅរបស់ក្រុមហ៊ុន នាយកគ្រប់គ្រងគណនេយ្យនិងហិរញ្ញវត្ថុ និង នាយក ឬ និយោជិតណាដែលគណៈកម្មាធិការគិតថាមានប្រយោជន៍ទៅនឹងការរីកចំរើននៃបេសកកម្មរបស់គាត់។
ក្រោយពេលការប្រជុំនីមួយៗរបស់គណៈកម្មាធិការ របាយការណ៍របស់ គណៈកម្មាធិការសវនកម្មត្រូវកត់ត្រាដោយលេខាធិការរបស់គណៈកម្មាធិការ ត្រូវធ្វើអោយមានសុពលភាពដោយសមាជិករបស់ខ្លួនត្រូវផ្តល់ទៅដល់ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនសំរាប់ធ្វើការពិភាក្សា និង ត្រូវបានអនុម័តផងដែរ។
រាល់របាយការណ៍សវនកម្មផ្ទៃក្នុងទាំងអស់ត្រូវផ្ញើរទៅគ្រប់សមាជិកទាំងអស់នៃគណៈកម្មាធិការសវនកម្ម។
 
   

៤-សមាជិក

   

គណៈកម្មាធិការសវនកម្មផ្ទៃក្នុងមានសមាជិក ៥ នាក់ គឺៈ

   
1. លោក អាឌ្រីយ៉ាន វ៉ាន់ ដឹ ប៉ូល ជាប្រធានគណៈកម្មាធិការសវនកម្ម (តំណាងអោយ FMO),
   
2. លោក គ្រឹះស្ទៀន បារ៉ុង ជាសមាជិកគណៈកម្មាធិការសវនកម្ម (តំណាងអោយ GRET),
   
3. លោក ជា ផល្លារិន ជាអ្នកសង្កេតការ (អគ្គនាយករបស់ Amret), នឹង
   
4. លោក សុស មាឌ ជាអ្នករាយការណ៍ (នាយកស្តីទីសវនកម្មផ្ទៃក្នុងរបស់ Amret)។
 
Green footer background
អ្នក​ទស្សនា​ទី : 19874
រក្សាសិទ្ធិគ្រប់យ៉ាងដោយ គ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ អម្រឹត ២០១០
Green footer background
footer corner left