
Articles
កម្មវិធីសិក្សាអន្តរជាតិ (IVP)
“អម្រឹត”គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយដែលឈានមុខគេនៅក្នុងព្រះរាជាណាចក្រ កម្ពុជា។ ដោយមានភ្ញៀវបរទេស
មកធ្វើទស្សនៈកិច្ចកាន់តែច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ថ្នាក់ដឹកនាំរបស់គ្រឹះស្ថានបានសំរេចបង្កើតនូវកម្មវិធីថ្មីមួយ
ឡើងដែលមាន ឈ្មោះថា “កម្មវិធីទស្សនៈកិច្ចអន្តរជាតិ” នៅក្នុងឆ្នាំ២០០៤ដើម្បីទទួលស្វាគមន៍ភ្ញៀវទស្សនៈកិច្ចអន្តរ
ជាតិ មកពីគ្រប់ស្ថាប័ន លើពិភពលោករួមមាន គ្រឹះស្ថានហិរញ្ញវត្ថុ ធនាគារជនបទ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗទៀត
ដែលមានបំណងចង់ផ្លាស់ប្តូរបទពិសោធន៍ និង ស្វែងរកចំណេះដឹងនៃការផ្តល់សេវាឥណទាន។
ភ្ញៀវអន្តរជាតិដែលបានមកធ្វើ ទស្សនៈកិច្ច ជាមួយអម្រឹតនឹងមានឱកាសទទួលបាននូវចំនេះដឹង និងដកស្រង់បទពិសោធន៍
ជាក់ស្តែងក្នុងវិស័យមីក្រូហិរញ្ញវត្ថុជួបជាមួយ អតិថិជននិង ថ្នាក់ដឹកនាំជាន់ខ្ពស់ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ហើយនិង
ធ្វើការអង្កេតដោយផ្ទាល់ពីសកម្មភាពផ្សេងៗ ក្នុងកំឡុងពេលធ្វើ ប្រតិបត្តិការនៅតាមមួលដ្ឋាន។ យើងខ្ញុំនឹង បង្ហាញនូវយុទ្ធ
សាស្ត្រផ្សេងៗដែលធ្វើឲ្យអម្រឹតក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ននេះ។
ដូចនេះភ្ញៀវទស្សនៈកិច្ចនឹងយល់ច្បាស់លើផលិតផលទាំងអស់របស់អម្រឹតដែលមានដូចជា សេវាឥណទាន សេវាប្រាក់សន្សំ
សេវាផ្ទេរប្រាក់ ជាដើម។ ដើម្បីជាការជម្រុញនូវការយល់ដឹងនៅក្នុងកម្មវិធីនេះ យើងមានការរៀបចំជាបទបង្ហាញមួយមុនពេល
ភ្ញៀវទស្សនៈកិច្ចធ្វើដំណើរទៅតាមមូលដ្ឋាន។ កម្មវិធីទស្សនៈកិច្ចអន្តរជាតិរបស់អម្រឹត តម្រូវទៅតាមសេចក្តីត្រូវ ការរបស់ភ្ញៀវទស្សនៈកិច្ច។
ខាងក្រោមនេះជាពត៍មាននៃកម្មវិធីទស្សនៈកិច្ចអន្តរជាតិរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត៖
ភាសា៖ អង់គ្លេស
តំលៃ៖អាស្រ័យលើចំនួនអ្នកធ្វើទស្សនៈកិច្ច និង ទំហំនៃមាតិកាដែលបានស្នើរ។
ការបង់ប្រាក់៖ អាចធ្វើឡើងតាមរយៈ មូលប្បទានប័ត្រ សេវាផ្ទេរប្រាក់ រឺ ជាសាច់ប្រាក់ផ្ទាល់។
បុគ្គលទំនាក់ទំនង៖
លោក លី សាលឹម
មន្រ្តីជាន់ខ្ពស់ ផ្នែកអភិវឌ្ឍន៍សមត្ថភាពបុគ្គលិក
អាសយដ្ឋាន ៖ # ៣៥ BA, ផ្លូវ ១៦៩, សង្កាត់ វាលវង់, ខ័ណ្ឌ ៧មករា, រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា, ប្រអប់សំបុត្រលេខ ៤១១។
ទូរសព្ទ ៖ (៨៥៥) ៨៩ ៨៩៤ ៤៤៩
អ៊ីម៉ែល ៖ This e-mail address is being protected from spambots. You need JavaScript enabled to view it.






