Articles

Print

ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ


 

ជាទូទៅ ការព្រួយបារម្ភពីវិស័យហិរញ្ញវត្ថុមានពីរយ៉ាងគឺ ម្យ៉ាងគឺការព្រួយបារម្ភពីសុខភាពរបស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ

និងម្យ៉ាងទៀត ការព្រួយបារម្ភអំពីផលប៉ះពាល់របស់វិស័យហិរញ្ញវត្ថុទៅលើការពង្រីក និងកំណើនអាជីវកម្ម។

ក្នុងរយៈពេលកន្លងមកនេះប្រព័ន្ធផ្សព្វផ្សាយ និងធនាគារឹកបានរាយការណ៍ថាវិស័យនេះមានប្រាក់ចំណេញយ៉ាងខ្ពស់និងមាន

ឥណទានមិនដំណើរការយ៉ាងទាបដែលឆ្លុះបញ្ចាំងពីសុខភាព (ឧទាហរណ៍ : លទ្ធភាពជោគជ័យ និងនិរន្តរភាព) ធនាគារ​​ និង

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

 

ឥណទាន និងប្រាក់បញ្ញើ សរុបទាំង ៣១ គ្រឹះស្ថានធនាគារនៅកម្ពុជា កើនឡើង ៣៣,៥% និង ២០,៤% រៀងគ្នា ក្នុងឆ្នាំ២០១១។

ទិន្នន័យបានបង្ហាញថា សំពៀតឥណទានសរុបពីគ្រប់គ្រឹះស្ថានធនាគារមានរហូតដល់ ៤,0៧ ពាន់លានដុល្លារអាមេរិក ជាមួយនឹង

អតិថិជនចំនួន ២៩៤.៥៣៣ នាក់ និងអ្នកដាក់ប្រាក់បញ្ញើចំនួន១.២៦៦.៤១២ នាក់រៀងគ្នា។

 

ចំនួនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណ គិតត្រឹមដំណាច់ឆ្នាំ២០១១ មានចំនួន ៣២ (សាមសិបពីរ) កើនឡើងពីឆ្នាំ២០១០

ដែលមានត្រឹមតែ ២៥ (ម្ភៃប្រាំ) ហើយនៅក្នុងចំណោមនោះមាន ៧ (ប្រាំពីរ) ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើពីសាធារ

ណ:ជន។ ទូទាំងគ្រឹះស្ថានទាំងអស់ សំពៀតឥណទានសរុបកើនឡើង ៤៦% រហូតដល់ទៅ ៦៤៤ លានដុល្លារអាមេរិក និងមាន

អតិថិជនចំនួន ១.១៤១.៩១៣ នាក់ ហើយប្រាក់បញ្ញើកើនឡើងដល់ ១១៦ លានដុល្លារអាមេរិក និងមានអ្នកដាក់ប្រាក់បញ្ញើចំនួន

២៤២.១១៦ នាក់។

 

លើសពីនេះទៅទៀត ចំនួនឥណទានដែលអាចមានហានិភ័យនិងឥណទានមិនដំណើរការនៃវិស័យទាំងមូលមានការធ្លាក់ចុះដល់

០,២២% ថយពី ១,០៧% នៅឆ្នាំ២០១០។ នេះអាចសន្មតថាការរីកចំរើននៃវិស័យហិរញ្ញវត្ថុ គឺដោយសារតែលទ្ធផលម៉ាក្រូសេដ្ឋកិច្ច

បទបញ្ញត្តិច្បាស់លាស់ និងកំណើនលើវិស័យកសិកម្ម ឧស្សាហកម្មសំណង់ និងពាណិជ្ជកម្ម។

 

កំណើនវិស័យហិរញ្ញវត្ថុ បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សហគ្រាសខ្នាតតូច និងមធ្យម ក៏ដូចជាវិស័យកសិកម្ម ដែល

ស្របទៅនឹងយុទ្ធសាស្រ្តរយ:ពេលវែងរបស់រាជរដ្ឋាភិបាលក្នុងការនាំចេញអង្ករបន្ថែមទៀត ដើម្បីធានាកំណើនសេដ្ឋកិច្ចទាំងមូល។

និន្នាការកើនឡើងនេះបានបង្ហាញឲ្យឃើញពីការយល់ដឹងកាន់តែប្រសើរឡើងរបស់ប្រជាពលរដ្ឋលើសេវាមីក្រូហិរញ្ញវត្ថុនិងវប្បធម៌

ឥណទាន។

 

* ប្រភពៈ មកពីធនាគារជាតិនៃកម្ពុជា