Articles
ការពិនិត្យឡើងវិញពីការគ្រប់គ្រងអាជីវកម្ម
បរិយាកាសសេដ្ឋកិច្ច និងនយោបាយក្នុងឆ្នាំ២០១១
សេដ្ឋកិច្ចប្រទេសកម្ពុជា បានបន្តការងើបឡើងវិញបន្ទាប់ពីវិបតិ្តក្នុងឆ្នាំ២០០៩ ហើយកំណើនបន្តខ្លាំងឡើងបន្ទាប់ពីការកើន
ឡើងយ៉ាងខ្លាំងក្នុងឆមាសទីមួយឆ្នាំ២០១១។ យ៉ាងណាក៏ដោយ ស្ថានភាពទឹកជំនន់ក្នុងពេលថ្មីៗនេះ និងឱនភាពសេដ្ឋកិច្ច
នៅសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក បានធ្វើឲ្យកំណើនមានភាពយឺតយ៉ាវនៅពាក់កណ្តាលឆ្នាំ២០១១។ តែទោះជាយ៉ាង
ណាក៏សេដ្ឋកិច្ចកម្ពុជា នៅតែកើនឡើង ៦,៩% ក្នុងឆ្នាំ២០១១ ដោយសារការនាំចេញយ៉ាងច្រើនខាងផ្នែកសំលៀកបំពាក់
ការកើនឡើងនៃការវិនិយោគឯកជន ការបន្តងើបឡើងវិញយ៉ាងខ្លាំនៃវិស័យទេសចរណ៍ និងការកើនឡើងជាមធ្យមនៃវិស័យ
កសិកម្ម។
អត្រាអតិផរណាកើនឡើងដល់ ៥,៥% ក្នុងឆ្នាំ២០១១ ប៉ុន្តែស្ថិតក្នុងកម្រិតដែលអាចគ្រប់គ្រងបាន។ អត្រាប្តូរប្រាក់រៀល
មានលំនឹងពេញមួយឆ្នាំប្រហែល ៤.១០០ រៀល ក្នុង ១ ដុល្លារអាមេរិក។ វិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជា បានងើបឡើង
វិញជាមួយនឹងការកើនឡើងនូវចំនួនធនាគារហើយកម្ចីរបស់វិស័យធនាគារ បានឆ្លុះបញ្ចាំងពីកំណើននៃការវិនិយោគឯកជន។
ការអភិវឌ្ឍន៍នៃវិស័យនេះបានទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចលើគ្រប់វិស័យនៃព្រះរាជាណាចក្រកម្ពុជា។
វិស័យកសិកម្មបានកើនឡើងយ៉ាងខ្លាំងក្នុងបីត្រីមាសដំបូង ឆ្នាំ២០១១។ ប៉ុន្តែកំណើននេះ ត្រូវបានរំខានដោយគ្រោះទឹកជំនន់
ក្នុងខែកញ្ញានិងតុលា ដែលជាទឹកជំនន់ធំបំផុតក្នុងមួយទស្សវត្សកន្លងទៅនេះ។ ទឹកជំនន់បានបំផ្លាញសំណាបរាប់ពាន់ហិកតា
ស្រូវស្រែ ចំការ និងដំណាំកសិកម្មផ្សេងទៀត។ ជាលទ្ធផល វិស័យកសិកម្មមានកំណើនត្រឹមតែ ១,៥% ប៉ុន្តែក្នុងឆ្នាំ២០១១។
ការនាំចេញផលិតផលសំលៀកបំពាក់បន្តកំណើនយ៉ាងខ្លាំងទៅទីផ្សារសហរដ្ឋអាមេរិក និងអឺរ៉ុប ទោះបីជាអត្រាកំណើនពិភព
លោកមានការយឺតយ៉ាវក៏ដោយនេះដោយសារតែគោលនយោបាយអនុគ្រោះពន្ធនាំចូលលើផលិតផលនាំចេញពីប្រទេសដែល
មានការអភិវឌ្ឍន៍ទាបបំផុតទៅទីផ្សារសហគមន៍អឺរ៉ុប។ កំណើនសេដ្ឋកិច្ចក្នុងតំបន់ក្នុងឆ្នាំ២០១១ បានដើរតួនាទីយ៉ាងសំខាន់
ក្នុងកំណើនឧស្សាហកម្មទេសចរណ៍នៅក្នុងប្រទេសកម្ពុជា។
រដ្ឋាភិបាល ភ្នាក់ងារអភិវឌ្ឍអន្តរជាតិ និងស្ថាប័នស្រាវជ្រាវនានា បានព្យាករណ៍ថាកំណើនសេដ្ឋកិច្ច ឆ្នាំ២០១២ គឺស្ថិតក្នុងរង្វង់ពី
៦% ទៅ ៧%។ ការនាំចេញរំពឹងថាកើនឡើង ដោយសារតែកម្ពុជាចំណេញពីការអនុគ្រោះពន្ធនាំចូលទៅកាន់សហគមន៍អឺរ៉ុប
និងការប៉ាន់ស្មានថាភាពមិនប្រាកដប្រជាសកលលោកនឹងត្រូវស្ងប់ទៅវិញ។

