ចាប់តាំងពីឆ្នាំ១៩៧៩ ក្រោយពីប្រទេសកម្ពុជា បានបញ្ចប់សង្រ្គាម ដ៏វិនាសសកម្មក្រោមការគ្រប់គ្រងផ្តាច់ការក្នុងរបប ប៉ុល ពត
ដែលមានរយ:ពេល រហូតដល់ ទៅបីឆ្នាំ ប្រាំបីខែនោះមកធ្វើអោយប្រទេសជាតិធ្លាក់ដល់ចំនុចសូន្យ ដោយគ្មានបន្សល់ទុកនូវ
អ្វីទាំងអស់ រាប់ចាប់តាំងពីហេដ្ឋារចនា សម្ព័ន្ធគ្រប់បែបយ៉ាង វិស័យសេដ្ឋកិច្ច វិស័យទូរគមនាគមន៍ វិស័យធនាគារ និងវិស័យ
ផ្សេងៗទៀត ជាពិសេសទៀតនោះគឺធនធានមនុស្ស នេះតែម្តងគឺបានរលាយអស់ស្ទើទាំងស្រុង។
ទើបតែក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩ មកទើបប្រទេសជាតិបានចាប់ផ្តើមងើបឡើងបន្តិចម្តងៗ និងវិស័យផ្សេងៗក៏មានដំណើរការ
ជាហូរហែឡើងវិញផងដែររាប់ទាំងវិស័យធនាគារ និងហិរញ្ញវត្ថុផងដែរ ។ ហើយបើនិយាយពីវិស័យមីក្រូហិរញ្ញវត្ថុវិញគឺបាន
ចាប់ផ្តើមកកើតជាថ្មីឡើងវិញកំឡុងទសវត្សន៍ឆ្នាំ១៩៩០ ដែលប្រតិបត្តិការមីក្រូហិរញ្ញវត្ថុនៅពេលនោះគឺស្ថិតនៅក្រោមសកម្ម
ភាពជាលក្ខណ:អង្គការក្រៅរដ្ឋាភិបាលតែប៉ុណ្ណោះ ។ ក្នុងនោះមាន GRET បានចាប់ផ្តើម គំរោងឥណទានជនបទសាកល្បង
នៅក្នុងខេត្តចំនួនបី (ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តព្រៃវែង) ក្នុងព្រះរាជាណាចក្រកម្ពុជា។
ការកកើតឡើងវិញរបស់មីក្រូហិរញ្ញវត្ថុនៅទស្សវត្សន៍នោះគឺដើម្បីបំពេញបន្ថែម ការខ្វះចន្លោះរបស់ធនាគារ ជាពិសេស
ធនាគារពាណិជ្ជ ដែលមិន បានបំរើ សេវាឥណទានទៅដល់ទីជនបទដាច់ស្រយាល ដែលនៅទស្សវត្សនោះ គឺធនាគារបាន
ស្រូបយកអតិថិជនបានត្រឹមតែ២០%[1] នៃប្រជាពលរដ្ឋសរុបក្នុងទូទាំង ប្រទេសតែប៉ុណ្ណោះហើយប្រជាពលរដ្ឋទាំង
នោះគឺភាគច្រើនគឺជាអ្នកដែលមានសេដ្ឋកិច្ច គ្រួសារប្រសើរ និងធូធារមធ្យមផងដែរ និងអ្នកទាំងនោះគឺភាគច្រើនរស់
នៅទីប្រជុំជន និងទីក្រុង។ ដូច្នេះក្រៅពីនោះគឺប្រជាពលរដ្ឋមិនមានឪកាសក្នុងការទទួលបានប្រាក់កំចីឥណទានពី
ធនាគារដែលយកការប្រាក់ទាបសមរម្យ នោះទេ។
[1]sector highlight: LEOPARD CAMBODIA, Microfinance Investment Opportunities in an under-banked Cambodia, Matthew Magenheim.
កត្តាមួយទៀតនោះគឺដើម្បីជួយសំរួលដល់ប្រជាពលអោយបានខ្ចីប្រាក់ដែលមានអត្រាការប្រាក់ទាបសមរម្យ ជាងឈ្មួញ
ចងការប្រាក់នៅតាមភូមិស្រុករបស់ពួក គាត់ តាមរយ:ការខ្ចីប្រាក់ឥណទានពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ។ សំនួរសួរថា៖
ចុះបើប្រជាពលរដ្ឋចង់ខ្ចីប្រាក់ដើម្បីយកទៅប្រកបមុខរបរផ្សេងៗ ឬ ពង្រីកមុខរបរ ឬធ្វើអ្វីមួយ តើគាត់ត្រូវទៅរកខ្ចីប្រាក់
ពីនរណាគេនៅមុនទស្សវត្ស១៩៧៩ដល់១៩៩០?
ចំលើយឆ្លើយថា៖ គឺមានតែម្យ៉ាងគត់គឺទៅរកខ្ចីប្រាក់ពីឈ្មួញចងការប្រាក់ដែលរស់នៅតាមភូមិ ស្រុក របស់គាត់ ដែលនៅ
ពេលនោះទោះបី អត្រាការប្រាក់ដែល ឈ្មួញចងការប្រាក់ទាំងនោះបានយកការប្រាក់ខ្ពស់ គឺខ្ពស់រហូតដល់ទៅ ១០% ឬ
២០%ក្នុងមួយខែៗក៏ដោយ ក៏ពួកគាត់នៅតែខ្ចីប្រាក់ដែរ ។ មួយវិញទៀតនោះ មានអ្នកខ្ចីខ្លះបាននិយាយផងដែរថា ការ
ប្រាក់១០% ឬ២០% ក្នុងមួយខែៗគឺមិនថ្លៃទេសំរាប់គាត់។ សំនួរសួរថាមូលហេតុអ្វី? មូលហេតុគឺគាត់ គ្មានអ្នកអោយខ្ចី
ប្រាក់ណាផ្សេងទៀតដើម្បីយកមកធ្វើការប្រៀបធៀបឡើយ ក្រៅតែពីឈ្មួញចងការប្រាក់ នៅភូមិ ស្រុករបស់ពួកគាត់។
កត្តាទាំងនេះហើយធ្វើអោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានចាប់ផ្តើមដើរតួនាទីឡើងវិញក្នុងនាមជាប្រតិបត្តិករ ក្នុងការចូល
ទៅបំពេញនូវចន្លោះខ្វះខាតទាំងនេះដើម្បីអោយប្រជាពលរដ្ឋ ដែលភាគច្រើនជាស្រ្តីអោយមានឱកាសក្នុងការខ្ចីប្រាក់យក
ទៅចាប់ផ្តើមមុខរបរ ឬ ពង្រីកមុខរបរ ដែលមានស្រាប់អោយកាន់តែប្រសើរ ឡើង តាមរយ: ខ្ចីប្រាក់ឥណទានពី គ្រឹះស្ថាន
មីក្រូហិរញ្ញវត្ថុ ។ សកម្មភាពទាំងនេះគឺសបញ្ជាក់ អោយឃើញថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពិតជាបានដើរតួនាទីយ៉ាងសំខាន់
និងយ៉ាងសកម្ម និងមានប្រសិទ្ធិភាពខ្ពស់ ក្នុងកាជួយស្តារ និង ធ្វើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជាដែលអោយកាន់តែ
ប្រសើរឡើងថែមទៀត ស្របទៅ នឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាដែលកំពុងបើកទូលាយនូវគោលនយោបាយ
សេដ្ឋកិច្ចទីផ្សារសេរីទាំងក្នុងប្រទេស ក្នុងតំបន់ និងទាំងនៅលើឆាក អន្តរជាតិ ផងដែរ។ ជាមួយនេះផងដែរ រាជរដ្ឋាភិបាល
ដែលមាន
សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាបានកំណត់ និងប្រកាស ឆ្នាំ២០០៦
គឺជាឆ្នាំ មីក្រូហិរញ្ញវត្ថុនៅកម្ពុជា។
[2]
[2]sector highlight: Cambodia Microfinance: Development and Challenges by Mr. Kim Vada, Deputy Director General for National Bank of Cambodia, on March 15-17, 2010 at Dhaka, Bangladesh)
ការចេញអាជ្ញាប័ណ្ណរបស់ធនាគារជាតិនៃកម្ពុជា ដល់គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
ក្នុងបណ្តាឆ្នាំកំឡុងទស្សវត្សន៍ ១៩៩៨-២០០០ វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាមានការរីកដុះដាល និងបានក្លាយជាវិស័យមួយ
ដែលមានសក្តានុពល ហើយមាន ការ រីកចំរើនយ៉ាងខ្លាំងក្លាបើធ្វើការប្រៀបធៀបទៅ នឹងបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអា
គ្នេយ៍យើងនេះ ។ ទន្ទឹមនឹងការវិវត្តន៍យ៉ាងខ្លាំង នេះហើយ ទើប ធនាគារជាតិនៃកម្ពុជា ដែលជាអាណាព្យាបាលលើគ្រឹះស្ថាន
ធនាគារ និងក៏ដូចជាមីក្រូហិរញ្ញវត្ថុ បានចេញច្បាប់មួយស្តីពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ក្នុងការផ្តល់អាជ្ញាប័ណ្ណជូន
គ្រឹះស្ថានធនាគារ និងមីក្រូហរិញ្ញវត្ថុដែលជាប្រតិបត្តិករ។ ការចេញអាជ្ញាប័ណ្ណនេះគឺក្នុងគោលបំណងដើម្បីធានានិរន្តរភាព
របស់គ្រឹះស្ថានទាំងនោះអោយដំណើរការទៅដោយរលូន និងស្របច្បាប់ដែលបានកំណត់ដោយធនាគារជាតិនៃកម្ពុជាដែល
ជាអាណាព្យាលបាល។
ច្បាប់នេះរដ្ឋសភាពបានអនុម័តកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ១៩៩៩ នាសម័យប្រជុំពេញអង្គលើកទី៣ និតិកាលទី២។ ក្រុម
ប្រឹក្សាធម្មនុញ្ញប្រកាសថាស្របតាម ធម្មនុញ្ញ កាលពីថ្ងៃទី០៣ ខែវិច្ចិកា ឆ្នាំ១៩៩៩ ដែលមានសេចក្តីទាំងស្រុង[3]ស្តីពីច្បាប់
ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ហើយក្នុងច្បាប់នោះត្រង់ ជំពូក៤ មាត្រា១៤ គឺបានបញ្ជាក់យ៉ាងច្បាស់ស្តីពីការចេញ
អាជ្ញាប័ណ្ណ ជូនគ្រឹះស្ថានធនាគារ និងហរិញ្ញវត្ថុ(សេចក្តីលំអិតមានក្នុងច្បាប់របស់ធនាគារជាតិនៃកម្ពុជា) ។
[3]sector highlight:www.nbc.org.kh/legislation/law_on_banking_and_financial_institutions.php, Law on Banking and Financial Institutions
បច្ចុប្បន្នភាពនេះ(ខែ មិថុនា ២០១២) គឺមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៣២ ដែលទទួលអាជ្ញាប័ណ្ណស្របច្បាប់ពីធនាគារជាតិ
នៃកម្ពុជាក្នុងការប្រកប អាជីវកម្មរបស់ខ្លួន។ ហើយមកដល់នាខែ មិថុនា ឆ្នា២០១២ នេះផងដែរក្នុងចំណោមមីក្រូហិរញ្ញវត្ថុទាំង
៣២នោះគឺមានតែ ០៧គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទេដែល ទទួល អាជ្ញាប័ណ្ណប្រកបអាជីវកម្មទទួលបា្រក់បញ្ញើពីសាធារណ:ជន។

អម្រឹតគឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលទទួលបាននូវ
ការគាំទ្រ និង មានទំនុកចិត្ដ ពីស្ថាប័នជាតិ អន្ដរជាតិ និង អតិថិជនរបស់ខ្លួនផងដែរ។ឆ្លើយតប
និងតម្រូវការសេវាហិរញ្ញវត្ថុលើគ្រប់រូបភាពរបស់ប្រជាពលរដ្ឋ បច្ចុប្បន្នអម្រឹតបានបង្កើតនូវសេវា
ហិរញ្ញវត្ថុច្រើនប្រភេទ ជា ពិសេសការផ្ដល់ ឥណទានខ្នាតតូចដល់ប្រជាពលរដ្ឋនៅទីជនបទ និង ឥណទានខ្នាតមធ្យម សំរាប់សហគ្រិនខ្នាត តូច និងមធ្យមផងដែរ។ មិនតែប៉ុណ្ណោះអម្រឹតបានបង្កើត
អោយមានសេវាផ្សេងៗទៀតដូចជាប្រាក់បញ្ញើ និង សេវាផ្ទេរប្រាក់ក្នុងស្រុកដើម្បីឆ្លើយ តប និងបំពេញតំរូវការរបស់
ប្រជាពលរដ្ឋ ទាំងអ្នកនៅ ទីប្រជុំជន និងជនបទនៅ បណ្តាខេត្តនិងរាជធានីក្នុងប្រទេសកម្ពុជាអោយកាន់តែមានភាពងាយ
ស្រួល។
ហ្ក្រេត (GRET) គឺជាអង្គការមួយរបស់ ប្រទេស បារាំងបានចូលមកបោះ ទីតំាង ក្នុងប្រទេសកម្ពុជាតាំងតែឆ្នាំ១៩៨៨ មកម៉្លេះ ហើយអង្គការនេះគឺមិនមែនមាន ទីតាំងតែនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះទេ គឺមាននៅតាមបណ្តាប្រទេសផ្សេងៗទៀត។ ចាប់តាំង ពីឆ្នាំ១៩៨៨ មក ហ្គ្រេត (GRET) បានអនុវត្តគំរោងជាច្រើន នៅកម្ពុជា មានដូចជា៖ គំរោងកម្មវិធី “អណ្តូង និងស្នប់បូមទឹក ” គំរោង Micro Insurance (SKY) គំរោងក្សេត្រសាស្រ្ត គំរោង CEDAC និងគំរោងស្ករត្នោត និងទើប តែមកដល់ឆ្នាំ១៩៩១ ហ្គ្រេត (GRET)ចាប់ផ្តើមគំរោងមួយទៀតគឺការ ផ្តល់ឥណទាន ជូនប្រជាពលរដ្ឋនៅក្នុងតំបន់ និងខេត្ត មួយចំនួននៅក្នុងប្រទេស កម្ពុជា ។ ក្នុងបណ្តាគំរោងទំាងនោះគឺមានគំរោងមួយចំនួនបានមានដំណើរការមកដល់បច្ចុប្បន្ន និងមានគំរោងមួយចំនួនបានបញ្ចប់ទៅវិញទៅតាមអាយុកាល។
ចំពោះគំរោងដែលមានស្ថេរភាពមកដល់នាពេលបច្ចុប្បន្ននេះគឺដោយសារ ហ្រ្គេត (GRET) មានគំនិត និងទស្សនវិស័យ ថាគំរោងមួយចំនួន គឺមាននិរន្តន៍ ភាពយូរអង្វែង ហេតុដូចនេះគឺត្រូវតែប្រែក្លាយទៅជាក្រុមហ៊ុន រឺប្រើមធ្យោបាយណាដែលមានសេ្ថរភាពជានិរន្តន៍ដើម្បីបំរើ និងបំពេញតំរូវការជូន ប្រជាពលរដ្ឋ ដែលមានតំរូវការជាចាំបាច់ និងយូរអង្វែង។ គំរោងដែលបានប្រែក្លាយជាក្រុមហ៊ុន និងមាននិរន្តន៍ភាពមកដល់នាពេលបច្ចុប្បន្ននេះគឺមានដូចជា៖ គំរោងឥណទាន (ដែលមានអម្រឹតនាពេលបច្ចុប្បន្នប្រែក្លាយជាក្រុមហ៊ុន) គំរោង CEDAC គំរោង Micro Insurance (SKY)។
ហ្ក្រេត (GRET) គឺមកពីពាក្យថា Groupe de Recherche et d’échanges Technologiques ដែលមានន័យថា “ ក្រុមស្រាវជ្រាវ និងផ្លាស់ប្តូរបច្ចេកវិទ្យា ”

ការិយាល័យរបស់ អម្រឹត កាលនៅជាគំរោងរបស់អង្គការ GRET (ខេត្តព្រៃវែង)
1- តំបន់ដែល អម្រឹត (កាលនៅជាអង្គការ GRET) បានចូលទៅធ្វើប្រតិបត្តិការ មុនដំបុងគេបង្អស់ក្នុងឆ្នាំ១៩៩១
[1]Source: Page 42: Micorfinancial advanture of Amret in Cambodia
ក្នុងឆ្នំា១៩៩១ តំបន់ប្រតិបត្តិការដែលអម្រឹតបានចូលទៅធ្វើការផ្តល់ឥណទានមុនដំបូង គេបង្អស់គឺមានខេត្តចំនួនបីតែប៉ុណ្ណោះ។ ខេត្តបីនោះគឺមានខេត្តពីរ នៅខាងលិចទន្លេមេគង្គ ហើយខេត្តទាំងពីរនោះទៀតគឺនៅខាងលិចរាជធានីភ្នំពេញទៀតខេត្តនោះគឺខេត្តកណ្តាល និង ខេត្តកំពង់ស្ពឺ ។ ចំណែកខេត្តមួយទៀត នោះគឺមានទីតាំងនៅខាងកើតទន្លេមេគង្គគឺខេត្តព្រៃវែង។
ក្នុងចំណោមខេត្តទាំងបីនោះ អម្រឹតបានបើកបេឡា ឥណទានសាកល្បងជូនប្រជាពលរដ្ឋបានខ្ចី ប្រាក់គឺមានចំនួនត្រឹមតែ៥បេឡាឥណទានតែប៉ុណ្ណោះ បេឡាទាំងនោះគឺមានពីរបេឡានៅខេត្តកណ្តាល ៖ ១បេឡានៅស្រុកពញាឭ គឺនៅបេឡាអំពិលរូង (ដែលបេឡានេះគឺមានភូមិរណបចំនួនពីរទៀត គឺភូមិ ត្រពាំងពន្ទ្រា និងភូមិក្បាលអូ ) និង ១បេឡាទៀតនៅ ស្រុកកណ្តាលស្ទឹង គឺបេឡាភារី (ដែលបេឡានេះគឺមានភូមិរណបចំនួនពីរទៀត គឺភូមិអង្គ្រង និងភូមិជ្រឡាំង)។ ចំណែកនៅ ខេត្តកំពង់ស្ពឺវិញ គឺមានតែមួយបេឡាគត់គឺនៅបេឡាក្រហែង ស្រុកសំរោទងនៃខេត្តកំពង់ស្ពឺ។ ក្រៅពីនោះអម្រឹតបានបើក បេឡាចំនួនពីរទៀត គឺនៅស្រុកបាភ្នំ នៃខេត្តព្រៃវែងគឺ៖ បេឡាចក និង បេឡាត្នោត ដែលបេឡានេះគឺមានភូមិរណបចំនួនបីទៀតគឺ គឺភូមិអង្កាញ់ ភូមិឃ្លាំង និងភូមិត្រពាំងសាលា)។ ក្នុង ចំណោមបេឡា ឥណទានភូមិដែលបាន បើកដំបូងគេ នៅឆ្នាំ១៩៩១ នោះ គឺបេឡាបែកថ្លាង នៅស្រុកពញាឭនៃខេត្តកណ្តាល បានបើកមុនគេបង្អស់។

តំបន់ប្រតិបត្តិការរបស់អម្រឹត កាលនៅជាគំរោងរបស់អង្គការ GRET (1991)
2- ការផ្តល់ឥណទានរបស់ អម្រឹត (កាលនៅជាអង្គការ GRET) និងទំហំទឹកប្រាក់ដែលបានផ្តល់ជូនអតិថិជនម្នាក់ក្នុងក្រុមនិមួយៗ ក្នុងឆ្នាំ១៩៩១
ឆ្នាំ១៩៩១ អង្គការនេះបានធ្វើ សកម្មភាពក្នុងការផ្តល់ ប្រាក់កំចី ជូនប្រជាពលរដ្ឋ ដោយមានការសហការជា មួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទគឺ ក្រោយពីពេលហ្ក្រេត(GRET)បានប្រារព្ធធ្វើអង្គសិក្ខាសាលាមួយនៅ ខែឧសភា ក្នុង ឆ្នាំ១៩៩១ ដោយពេលនោះមានសិក្ខាកាម ចូលរួម ចំនួនប្រមាណតែ៥០ នាក់ តែប៉ុណ្ណោះ។ អង្គសិក្ខាសាលានៅពេលនោះគឺបានសំរេច និងធ្វើការប្តេជ្ញាដោយផ្តោតមុខព្រួញ និងកំណត់គោលដៅតែ មួយគត់គឺការផ្តល់ឥណទានជូន ប្រជាពលរដ្ឋ ដែល ការផ្តល់ឥណទាននោះគឺត្រូវតែមាន ចីរភាព និងនិរន្តរ៍ភាពយូរអង្វែង ។ ការផ្តល់ឥណទាន របស់ហ្គ្រេត (GRET) នៅពេលនោះគឺត្រូវតែ ធ្វើអោយ មានការ រីកចំរើនដល់អ្នកខ្ចី និងបង្កភាពងាយស្រួល ដល់អ្នកខ្ចី ហើយនីតិវិធីក្នុងការផ្តល់ ឥណទាននៅពេលនោះគឺ ហ្គ្រេត (GRET) បានអនុវត្ត នីតិវិធីក្នុងការផ្តល់ឥណទានតាមធនាគារ Grameen Bank គឺបង្កើតក្រុមសាមគ្គីដោយធានាគ្នាដើម្បីខ្ចីប្រាក់ ។
[2]sector highlight:Micorfinancial advanture of Amret in Cambodia Page 38
ទឹកប្រាក់កំចីដែលផ្តល់អោយសមាជិកក្រុមម្នាក់ៗបានខ្ចី ខ្ពស់បំផុតគឺមានត្រឹមតែ ៣០.០០០ រៀលគត់តែប៉ុណ្ណោះ គឺស្មើប្រហែលតែ ៣០ដុល្លារសហរដ្ឋ អាមេរិកគត់ (ជាប្រាក់ដុល្លារអាមេរិកនៅឆ្នាំនោះ)។ ហើយក្នុងមួយ គ្រួសារ អាចខ្ចីប្រាក់បានតែម្នាក់ប៉ុណ្ណោះ ហើយក្នុងមួយក្រុមៗ គឺមាន សមាជិកកំណត់ អោយខ្ចីគឺមាន ចំនួនត្រឹមតែ ប្រាំនាក់តែប៉ុណ្ណោះ (មិនអាចច្រើនជាងប្រាំនាក់ ហើយក៏មិនអោយតិចជាងប្រាំនាក់ដែរ) ដោយធានាគ្នា ទៅវិញទៅមកក្នុងការ ខ្ចីប្រាក់សាមគ្គីពី អម្រឹត។ ចំពោះរយ:ពេលនៃការខ្ចីនៅពេលនោះគឺមានរយ:ពេលត្រឹមតែ១០ខែតែប៉ុណ្ណោះក្នុងមួយវគ្គ ៗ
[3]sector highlight: Micorfinancial advanture of Amret in Cambodia Page 42



3. ឈ្មោះរបស់ អម្រឹត ពីដំបូងឡើយ

អម្រឹត ពីដំបូងឡើយគឺត្រូវបានគេស្គាល់ និងចាំថាជា ឥណទាន មូលដ្ឋាន ជនបទ (Ennetean Moulethan Tchonnebath) ដែលឈ្មោះនេះហៅជាអក្សរកាត់ថា អឺ អឹម តេ (EMT) តែដោយសារឈ្មោះនេះគឺមានលក្ខណ:វែង និងមួយវិញទៀត យើងបានហៅឈ្មោះនេះតែជាអក្សរកាត់គឺ អឺ អឹម តេ (EMT) តែប៉ុណ្ណោះគឺ មិនបានហៅឈ្មោះពេញថា ឥណទាន មូលដ្ឋាន ជនបទ (Ennetean Moulethan Tchonnebath) នោះទេ។
ការហៅឈ្មោះ អឺ អឹម តេ នោះទៀតសោតគឺភាគច្រើនហៅឈ្មោះមិនបានត្រឹមត្រូវទៀតព្រោះ (១)-មនុស្សភាគច្រើននៅកម្ពុជានាសម័យបច្ចុប្បន្នគឺចេះ ភាសាអង់គេ្លសច្រើន ដូច្នេះអ្នកទាំងនោះ គឺតែងតែ ហៅឈ្មោះ អឺ អឹម តេ ថា អ៊ី អឹម ធី ទៅវិញ ហើយអ្វីដែលចំលែកជាងនេះទៅទៀតនោះគឺ អតិថិជនភាគ ច្រើនរបស់ស្ថាប័នដែលរស់នៅ ឯជនបទ តែងតែហៅ ឈ្មោះស្ថាប័នមិនបានត្រឹមត្រូវនឹងពេញលេញនោះទេ គឺបានហៅឈ្មោះដោយបាត់អក្សរ និងពាក្យមួយ ចំនួនដូចជា អ្នកខ្លះហៅថា អឹម តេ អ្នកខ្លះហៅថា អឺ តេ អ្នកខ្លះហៅថា តេ តេ អាស្រ័យហេតុនេះហើយទើបគណ:គ្រប់គ្រង របស់ស្ថាប័នបានសំរេច ធ្វើ ការផ្លាស់ប្តូរឈ្មោះ ដោយធ្វើការសិក្សា និងពិនិត្យពិច្ច័យ យ៉ាង ល្អិតល្អន់ និងត្រឹមត្រូវ ដោយមានអ្នកបណ្ឌិតផ្នែកអក្សរសាស្រ្តខែ្មរជួយជាយោបល់ និង ពន្យល់ពីអត្ថន័យនៃពាក្យ អម្រឹត និងដោយមានការសិក្សា ពីអត្ថន័យ ពីសូរស័ព្ទ និងសូរសៀង នៃឈ្មោះ អម្រឹត ជាមួយអតិថិនរបស់ខ្លួន និងពិសេសជា មួយជនជាតិមួយចំនួនដែល រស់នៅលើទឹកដីខែ្មរមានដូចជា ជនជាតិចាម ជនជាតិយួន និងជនជាតិផ្សេងៗទៀត ហើយឈ្មោះនេះគឺបងប្អូនជនជាតិទាំងនោះ បានប្រាប់ថាមានអត្ថន័យល្អ មិនមានន័យអាក្រក់ចំពោះ ភាសារបស់គេ ឡើយ និងមួយវិញទៀតគឺ មិនមានពាក្យគន្លាស់កាត់ជាពាក្យអាក្រក់ឡើយ។
ដើម្បីធ្វើការទំនាក់ទំនង ទៅទស្សនិកជនគោលដៅពីរផ្សេងគ្នា គឺ (១)- អតិថិជន និង(២)- ម្ចាស់ជំនួយ ឥណទានយក អ្នកវិនិយោគ ម្ចាស់ភាគហ៊ុន ក្រុមប្រឹក្សាភិបាល បុគ្គលិករបស់ អម្រឹត អង្គការក្រៅរដ្ឋាភិបាល និងអាជ្ញាធរ) នោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ “អម្រឹត” ត្រូវមានស្លាកសញ្ញាពីរដែលមាន អត្តសញ្ញាណ និងអត្ថន័យ តែមួយដូចគ្នាទាំងស្រុងដូចខាងក្រោមៈ
“អម្រឹត” មានអត្ថន័យចំជាភាសាខ្មែរថា “ ភាពយូរអង្វែង មិនចេះស្លាប់ ឬ ជាទឹកទិព្វ“ និង មានន័យជា ទំនៀមទំលាប់ថា “ភាពចំរុងចំរើន និងត្រជាក់ត្រជុំ” ។ ជាមួយគ្នានោះផងដែរ អម្រឹត មានបាវចនា និងអត្ថន័យ របស់ខ្លួន មានដូចខាងក្រោម៖
“នៅជាមួយអ្នក ដើម្បអ្នក” - បង្ហាញពីតំលៃ និងទំនាក់ទំនងជិតស្និតរវាង “អម្រឹត” ជាមួយអតិថិជនតាម រយៈការផ្តល់ និងបំរើសេវាជូនពួកគាត់ជានិរន្តរ៍ ក្នុងគោលបំណងជួយលើកស្ទួយកំរិតជីវភាព អោយកាន់តែ ប្រសើរ។
សញ្ញាស្នាមញញឹម
ដែលភ្ជាប់ពីជើង “ ត“ នៃឈ្មោះ “អម្រឹត” សញ្ញានេះបង្ហាញពីទំនាក់ទំនង ភាពជោគជ័យ រឺ ភាពរីករាយរបស់អតិថិជន ទៅនឹងសេវាហិរញ្ញវត្ថុរបស់គ្រឹះស្ថាន “អម្រឹត” ។
អត្ថន័យ នៃពណ៌លើផ្លាកសញ្ញាៈ
ពណ៌បៃតងៈ តំណាងអោយភាពស្រស់ស្រាយរបស់អតិថិជនក្នុងការប្រើប្រាស់ សេវាហិរញ្ញវត្ថុរបស់ គ្រឹះស្ថាន “អម្រឹត” ។
ពណ៌មាសៈ តំណាងអោយសមិទ្ធិផលដ៏ត្រចះត្រចង់ ដែលអតិថិជន ទទួលបានពីការវិនិយោគរបស់ខ្លួន។
អម្រឹត ជាគ្រឹះស្ថានមួយដែលមានភាពរឹងមាំ និងមានភាពចាស់ទុំជាងគេក្នុងចំណោមស្ថាប័នមីក្រូហរិញ្ញវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការវិវត្តន៍របស់ អម្រឹត តាំងពីពេលនោះមកដល់បច្ចុប្បន្នគឺមានសមិទ្ធិផលធំៗមួយចំនួនមានដូចជា៖
អគារការិយាល័យសំរាប់ធ្វើការងាររបស់ អម្រឹត (១៩៩១-២០១២)
បើនិយាយពីអគារការិយាល័យវិញយើងឃើញថា អម្រឹត មានការរីកចំរើនគួរជាទីមោទនភាពដូចជា កាលពីនៅអគារការិយាល័យដែលនៅជាអង្គការ GRET(១៩៩១) អគារការិយាល័យកាលនៅជាឈ្មោះ ឥណទានមូលដ្ឋានជនបទ ហៅថា អឺ អឹម តេ (២០០០) និងអគារការិយាល័យរបស់ អម្រឹត មានទាំង អគារស្តង់ដា និងអគារការិយាល័យមិនស្តង់ដារដែលកំពុងបានដាក់បំរើសេវាជូនអតិថិជនរបស់ខ្លួននៅតាមបណ្តា តំបន់ប្រតិបត្តិការរបស់ខ្លួនមានប្រមាណ ជាង៨០ ការិយាល័យ។
ការរីកចំរើនទាំងនេះគឺបានមកពីការខិតខំប្រឹងប្រែងយ៉ាងសកម្មនិង មិនចេះនឿយណាយពីសំណាក់គ្រប់បុគ្គលិករបស់ខ្លួនគ្រប់ជាន់ថ្នាក់ ក្នុងការសំរេច អោយ បាននូវគោលដៅមួយនៅថ្ងៃខាងមុខដូចដែលមានចែកក្នុង ទស្សន និងបេសកកម្ម របស់ខ្លួន។ ចំពោះអគារស្តង់ដាររបស់ អម្រឹត មកដល់នាពេល បច្ចុប្បន្ន នេះគឺ អម្រឹតបានបើកសម្ពោធ និងដាក់អោយដំណើរការមួយចំនួនធំរួចមកហើយ ដែលរួមទាំងអគារការិយាល័យសាខាខេត្ត (Provincial Office) និង អគារសាខា (Branch Office)។
 |
 |
 |
 |
 |
| ការិយាល័យកាលនៅជា GRET១៩៩១ |
|
ការិយាល័យកាលនៅឈ្មោះជា អឺ អឹម តេ |
|
ការិយាល័យ អម្រឹត (ការិយាល័យមិនស្តង់ដា) |
 |
 |
 |
 |
| ការិយាល័យ អម្រឹត កំពង់សាងសង់ (ការិយាល័យស្តង់ដារ) |
ការដាក់សម្ពោធអគារស្តង់ដារ អម្រឹត (សាខាខេត្តតាកែវ) |
ការទទួល អាជ្ញាប័ណ្ណប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ របស់ អម្រឹត ពីធនាគារជាតិនៃកម្ពុជា
អម្រឹត គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលទទួលបានអាជ្ញាប័ណ្ណ ជាផ្លូវការ និងស្របច្បាប់ដំបូងគេបង្អស់ពី ធនាគារជាតិនៃកម្ពុជា នៅឆ្នាំ២០០១។ ហើយ នៅពេល បច្ចុប្បន្ននេះ អម្រឹត បាននឹងកំពុងពង្រីកខ្លួនឥតឈប់ឈរ ក្នុងគោលបំណងសំរេចអោយបាននូវគោលដៅក្នុងការផ្ដល់ជូននូវ ដំណោះស្រាយ ផ្នែក ហិរញ្ញវត្ថុ ដ៏ល្អបំផុត ដើម្បីបំពេញទៅតាមតំរូវការរបស់ប្រជាជននៅតាមជនបទ ខេត្ដ ក្រុង និង ក្នុងប្រទេស ។ អម្រឹត បានផ្ដល់ជូននូវការបំរើ ដល់ អតិថិជន កាន់តែ ច្រើន ឡើងឥតឈប់ឈរពី មួយឆ្នាំទៅមួយឆ្នាំ ដើម្បីធ្វើអោយអតិថិជនរបស់ខ្លួនទទួលបាននូវទំនុកចិត្ដលើអនាគតកាន់ តែប្រសើរ ឡើងសំរាប់ខ្លួនគេផ្ទាល់ ក៏ដូចជា ក្រុមគ្រួសារផងដែរ ។


អគ្គនាយក អម្រឹត ទទួល ប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
ការទទួល អាជ្ញាប័ណ្ណប្រកបអាជីវកម្មទទួលបា្រក់បញ្ញើ របស់ អម្រឹត ពីធនាគារជាតិនៃកម្ពុជា
អម្រឹតបានទទួលអាជ្ញាប័ណ្ណប្រកបអាជីវកម្មទទួលប្រាក់បញ្ញើ ពីធនាគារជាតិនៃកម្ពុជា គឺនៅឆ្នាំ២០០៩។


អគ្គនាយក អម្រឹត ទទួល អាជ្ញាប័ណ្ណប្រកបអាជីវកម្មទទួលបា្រក់បញ្ញើ របស់ អម្រឹត
ចំនួនបុគ្គលិក (ឧសភា ១៩៩១- ឧសភា ២០១២)
គិតមកដល់ខែឧសភា ឆ្នាំ២០១២ នេះអម្រឹត មានចំនួនបុគ្គលិករហូតដល់២,១៣៤នាក់[1] (រាប់បញ្ចូលបុគ្គលិក គ្រប់គ្រង បុគ្គលិកប្រតិបត្តិការ និងបុគ្គលិក គាំទ្រ) ដែលកាលពីឆ្នាំ១៩៩១ នៅពេលចាប់ផ្តើមការងារដំបូង (បើកបេឡាដំបូង) អម្រឹតមានបុគ្គលិកចំនួនតែ៧នាក់គត់ ដែលក្នុងនោះមានបុគ្គលិក ជាជនជាតិខ្មែរ ចំនួន៥នាក់ ដែលមានពីរនាក់កាន់នៅខាងកើតទន្លេមេគង្គគឺ លោក ថុង សុខា មុខតំណែងជាភ្នាក់ងារឥណទាន, លោក ថោង សុវណ្ណរ៉េត មុខតំណែងជាភ្នាក់ងាឥណទាន, ចំណែកតំបន់នៅខាងខេត្តកណ្តាល និងខេត្តកំពង់ស្ពឺវិញគឺមាន លោកស្រី សូ ចាន់ថា មុខតំណែងជាភ្នាក់ងារឥណទាន, និងមានបុគ្គលិកគាំទ្រពីរនាក់ទៀតគឺ លោក ម៊ិក កៅ ជាអ្នកបកប្រែភាសាបារាំង និង លោក ហាស់ ហូ អ្នកបើកបរ។ ចំណែកជនជាតិបារាំងវិញគឺមាន ចំនួនចំនួន២នាក់ ដែលមានលោក Patrice Lamballe ជាប្រធានគំរោងកាន់កាប់នៅខេត្តព្រៃវែង និងមានលោក Pierre DAUBERT ជាអ្នកគ្រប់គ្រងនៅខេត្ត កណ្តាល និងកំពង់ស្ពឺ។
[1] sector highlight: Amret’s outreach indicators just May 2012
មួយវិញទៀតនោះគឺមកដល់នាពេលបច្ចុប្បន្ននេះគឺ អម្រឹត មានបុគ្គលិកច្រើនមុខតំណែង និងមានបទពិសោធន៍ និងជំនាញច្បាស់លាស់ក្នុង ការបំពេញ ការងារជូនអម្រឹត គឺរាប់ចាប់តាំងពីបុគ្គលិកគ្រប់គ្រង រហូតដល់បុគ្គលិកថ្នាក់ក្រោម។ ជាមួយនេះផងដែរអម្រឹតមានរចនាសម្ព័ន្ធគ្រប់គ្រង ច្បាស់លាស់ ដើម្បីធានានូវលំហូរការងារប្រព្រឹត្ត និងដំណើរការទៅដោយរលូន។
តំបន់ប្រតិបិត្តការ (ឧសភា ១៩៩១-ឧសភា ២០១២)
គិតមកដល់ខែឧសភា ឆ្នាំ២០១២ នេះអម្រឹត បាននឹងកំពុងធ្វើប្រតិបត្តិការក្នុងខេត្ត និងរាជធានីចំនួន១៧ (ខេត្តចំនួន១៦ និងរាជធានីចំនួន១) ក្នុងខេត្ត និងរាជធានីទាំងនោះ គឺ អម្រឹត ធ្វើប្រតិបត្តិការក្នុងស្រុក/ក្រុងចំនួន១៦៦ ដែលមានឃុំ/សង្កាត់ចំនួន៩៩៩ និងភូមិចំនួន៥,៩០៦[2]។ ដែលកាលពីខែឧសភា ឆ្នាំ១៩៩១ អម្រឹតធ្វើប្រតិបត្តិការតែក្នុងខេត្តចំនួនបី ស្រុកចំនួនបួន និងចំនួន១១ភូមិ តែប៉ុណ្ណោះ។
[2] sector highlight: Amret's outreach indicators just May 2012



តំបន់ប្រតិបត្តិការរបស់ អម្រឹត មិថុនា ១៩៩១ តំបន់ប្រតិបត្តិការរបស់ អម្រឹត ឧសភា ២០១២
ផលិតផល និងសេវាកម្មរបស់អម្រឹត (ឧសភា ១៩៩១-ឧសភា២០១២)
គិតមកដល់ខែឧសភា ឆ្នាំ២០១២ នេះផងដែរ អម្រឹត បាននឹងកំពុងដាក់លក់ និងបំរើសេវាហិរញ្ញវត្ថុជូនអតិថិជនរបស់ខ្លួនមានចំនួនបីគឺ
(១)-សេវាឥណទាន (២)-សេវាប្រាក់បញ្ញើ ឬសន្សំ និង (៣)-សេវាផ្ទេរប្រាក់ក្នុងស្រុក។ ហើយបើនិយាយត្រឡប់ថយក្រោយវិញ កាលពីខែឧសភាឆ្នាំ១៩៩១ ដែលជាឆ្នាំ អម្រឹត ទើបតែបង្កើតឡើង នោះគឺ អម្រឹត មានផលិតផលដាក់បំរើជូនអតិថិជនរបស់ខ្លួនមានតែមួយគត់គឺសេវាឥណទាន ហើយសេវាឥណទាននោះទៀតសោត គឺមានតែសេវាឥណទានដែលមានលក្ខណ:ក្រុមធានាគ្នាតែមួយតែប៉ុណ្ណោះ។