អតិថិជន

 
       អតិថិជន

 

ការស្នើសុំ

៨៥ភាគរយនៃប្រជាជនជាង១៣.៥លាននាក់នៅក្នុងប្រទេសកម្ពុជារស់នៅតាមតំបន់ជនបទដែលជាកន្លែងដែល ពួកគាត់ចាប់ផ្តើមប្រកបមុខរបរកសិកម្មផ្សេងៗ សិប្បកម្ម អាជីវកម្មខ្នាតតូច និង សេវាកម្មច្រើនទៀត។

សព្វថ្ងៃរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អាទិភាពមុនគេបង្អស់លើកម្មវិធីកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេស ដែលដើរ តួដ៏សំខាន់ក្នុងការបង្កើនកំរិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ អោយកាន់តែមានភាពល្អប្រសើរឡើង ។ អាជ្ញាធរ- កម្ពុជាបានធ្វើអោយប្រសើរឡើងនូវការពឹងផ្អែករបស់ពួកគេលើវិស័យមីក្រូហិរញ្ញវត្ថុតាំងពីឆ្នាំ១៩៩៥មកម្លេះនិង ចាត់ទុកវិស័យមីក្រូហិរញ្ញវត្ថុថាជាការបង្ហាញនូវមធ្យោបាយក្នុងការអភិវឌ្ឍសហគមន៍។

ក្រុមប្រតិបត្តិករឥណទានជាង៩០នាក់ ដែលរួមមានគ្រឹះស្ថានហិរញ្ញវត្ថុ និងអង្គការក្រៅរដ្ឋាភិបាលជាច្រើនបានចាប់ ផ្តើមធ្វើនូវប្រតិបត្តិការប្រាក់បញ្ញើរនិងឥណទាននៅក្នុងប្រទេសកម្ពុជាប៉ុន្តែពួកគេទៅដល់ត្រឹមតែតំបន់តិចតួចប៉ុណ្ណោះ នៃប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ជនបទ ។ ធនាគារពាណិជ្ជកម្មជាច្រើនមានទីតាំងនៅក្នុងទីក្រុងភ្នំពេញនិង ក្នុងខេត្តក្រុងចំនួនប្រាំបី ។ មិនមានសាខាធនាគាពាណិជ្ជកម្មនៅក្នុងខេត្តចំនួន ១៥ទៀតនៅក្នុងប្រទេសឡើយ។

ជាមួយការរីកលូតលាស់នូវការស្នើសុំនូវឥណទាននៅតាមតំបន់ជនបទវាមានតំរូវការចាំបាច់មួយដើម្បីពង្រីកឡើងនូវ សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលក្នុងលក្ខខណ្ឌមធ្យមមួយ ។ នៅខណៈពេលដែលចំនួនអង្គការក្រៅ រដ្ឋាភិបាលត្រូវបានរំពឹងទុកថានឹងក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណស្របច្បាប់និងពង្រីក សកម្មភាពប្រាក់បញ្ញើរនិងកំចីរបស់ពួកគេអង្គការក្រៅរដ្ឋាភិបាលតូចៗដ៏ទៃទៀតក៏បានស្នើសុំជំនួយក្នុងការ ពង្រឹងសមត្ថភាពបច្ចេកទេសសំរាប់ការគ្រប់គ្រងហិរញ្ញវត្ថុនិងការប្រតិបត្តិការរបស់ពួកគេយ៉ាងពេញលេញផងដែរ។

ការទៅដល់


តំបន់ប្រតិបត្តិការរបស់អម្រឹតមាននៅក្នុងខេត្ត ព្រៃវែង កណ្តាល តាកែវ កំពង់ចាម កំពង ក្រុងព្រះសីហនុ ក្រុងកែប កោះកុង កំពង់ស្ពឺ កំពង់ឆ្នាំង ស្វាយរៀង កំពង់ធំ ភ្នំពេញ និង សៀមរាប។

ផ្នែកទីផ្សាររបស់អតិថិជនឈានដល់អត្រា ២៥% និងមធ្យមភាគ ៣១.៥៦% នៅក្នុងតំបន់ប្រតិបត្តិការរបស់អម្រឹត។ អត្រានៃការចែកចាយសេវាឈានដល់ ៧% និងមធ្យមភាគ ១១% នៅក្នុងតំបន់ប្រតិបត្តិការរបស់អម្រឹត។



LOAN DISBURSEMENT (SC & IC)
From Jan-Apr (000' KHR) 1 USD=4,226 KHR


NUMBER OF CLIENT DISBURSED (SC & IC)
From Jan-Apr (000' KHR) 1 USD=4,226 KHR

ការជួបជាមួយអតិថិជន

ឈឿន សុផល – កសិករ
អម្រឹតបានជួយជ្រោមជ្រែង ឈឿន សុផល ដែលមានអាយុ ៥១ ឆ្នាំ ក្នុងការរៀបចំផែនការបង្កើនជីវភាពរស់នៅប្រកបដោយជោគជ័យ និងគួរអោយកត់សំគាល់។ បងស្រី សុផល គឺជាកសិករនៅភូមិខ្ពប
លើ ឃុំខ្ពប ស្រុកស្អាង ខេតកណ្តាល ដែលមានកូន ៥ នាក់។ បង ស្រីបានខ្ចីមីក្រូឥណទានលើកទីមួយជាមួយអម្រឹតនៅក្នុង ឆ្នាំ - ២០០៣ នៅពេលដែលបងស្រី និងស្វាមី ចង់ពង្រឹងផែនការរបស់ ពួកគាត់។ ក្រោយពីបានខ្ចីប្រាក់ចំនួន ១២០.០០០រៀល ដែលស្មើ នឹង ៣០ ដុល្លារ ជាលក្ខណៈក្រុមឥណទាន ៥ នាក់ មក បងស្រី សុផល ចាប់ផ្តើមទិញ
ពូជខ្ញី រំដេង និងបានជួលម៉ាស៊ីនបូមទឹក ដូច្នេះគាត់អាចប្រមូលផលបាន ច្រើនជាងឆ្នាំទៅមិញ។ បន្ទាប់ពីបានខ្ចីឥណទាន ៧ ដង ពីអម្រឹតមក បងស្រីក៏សុំឥណទានក្រុមធានាគ្នាដែលមានទឹក ប្រាក់ ៥០០.០០០ រៀល និងឥណទានឯកត្តជនមួយដែលមានទឹកប្រាក់រហូតដល់ ៧០០ដុល្លារ-
អាមេរិក។ ជាមួយនឹងប្រាក់ ៥០០.០០០រៀល បងស្រីសុផលបានចាប់ ផ្តើមអាជីវកម្ម ដើម្បីលក់នំក្រៀប និងយកចំណូលដែលទទួលបានពីអាជីវកម្មនេះ ដើម្បីផ្គត់ផ្គង់ចំណាយប្រចាំគ្រួសារ។ ជាមួយនឹងប្រាក់ ៧០០ ដុល្លារអាមេរិក ដែលបងស្រីបានខ្ចី បងស្រីសុផលបានជួលដីពីអ្នកជិតខាងរបស់គាត់ ហើយ ទិញម៉ាស៊ីនបូមទឹក ២ គ្រឿង សម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន ដើម្បីយកទៅទិញពូជខ្ញី និងពូជរំដេងបន្ថែមទៀត។ ជា លទ្ធផល បងស្រីអាចរកចំណូលបាន ១០.០០០.០០០ រៀល ដែលស្មើនឹង ២.៥០០ ដុល្លារអាមេរិកក្នុងឆ្នាំពីការដាំដុះ របស់គាត់។
ឆ្លងកាត់ការតស៊ូប្រឹងប្រែងរបស់បងស្រីនិងការជួយរបស់មីក្រូហិរញ្ញវត្ថុ បងស្រីសុផល និងស្វាមីបានក្លាយជាកសិករ ដែលមានដីទំហំ ៣០អារ ជ្រូក ៣ក្បាល ផ្ទះធំមួយ ទូរទស្សន៍ ម៉ាស៊ីចាក់ឌីវីឌី កង់ ២គ្រឿង និងម៉ូតូ ១គ្រឿង។ បន្ថែម ពីលើនេះទៀត បងស្រីបានរៀបចំពិធីមង្គលការឲកូនគាត់ចំនួន ៣នាក់ និងបញ្ជូនកូន២នាក់ទៀត ទៅរៀននៅវិទ្យាល័យ។
 
 
 
Green footer background
អ្នក​ទស្សនា​ទី : 19878
រក្សាសិទ្ធិគ្រប់យ៉ាងដោយ គ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ អម្រឹត ២០១០
Green footer background
footer corner left